A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 14 September 2011

Thai soldiers attempted to build a fence around Ta Moan temple

The picture of Thai soldiers building a barbed wire fence around Ta Moan Thom temple on 22nd April which triggered the 9-day long battle between the two sides.

By Khmerization
Source: CEN

On Tuesday morning, 13th September, 5 unarmed Thai soldiers had caused a stir when they attempted to cross the border to build a barbed wire fence around Ta Moan [Thom] temple, but they were prevented by Cambodian soldiers from doing so.

They wanted to build a barbed wire fence to close the entrance gate to the temple, but they were stopped by Cambodian soldiers.

On 22nd April, Thai soldiers had built barbed wire around the temple which had triggered a 9-day long battle in the around between Cambodian and Thai troops killing around 8 soldiers on each side and displacing more than 50,000 people, about 45,000 of them are on the Cambodian side of the border.

After this failed attempt to build the same fence, there are reports that Thailand will send 500 troops to Ta Moan Thom temple and another 500 troops to Ta Krabey temple.

Read article in Khmer below:

ទាហាន​ថៃ ព្យាយាម​ចូល​ធ្វើ​របង នៅ​ប្រាសាទ​តា​មាន់​ជា​ថ្មី​ទៀត​ហើយ​

អ៊ីម៉ែល

បោះពុម្ព

មើលរូបធំ
0 0
1

ដោយ : បាយ័ន (ថ្ងៃទី 13 កញ្ញា 2011,06:50:PM)

Yzq4m2mzzw
កងទ័ពថៃ ចូលមកបោះរបងព័ទ្ធលួសបន្លា កាលពីមុនថ្ងៃ បាញ់លើកងទ័ពកម្ពុជា កាលពីថ្ងៃទី២២មេសា ដល់ថ្ងៃទី៣ឧសភា ឆ្នាំ២០១១។ នៅពេលនេះ កងទ័ពព្យាយាម ចូលមកបោះរបង ព័ទ្ធលួសបន្លាកន្លែងដដែលនេះ នៅថ្ងៃទី១៣កញ្ញា ឆ្នាំ២០១១ តែត្រូវកងទ័ពកម្ពុជាជំទាស់៕ ( រូបថត៖ បាយ័ន )
ព្រំដែនកម្ពុជា-ថៃ: នៅ​ព្រឹក​ថ្ងៃទី​១៣​កញ្ញា ឆ្នាំ​២០១១ នៅប្រាសាទ​តា​មាន់ បាន​កើត​មាន​សភាពការណ៍ នាំ​ឲ្យ​ស្ថានការណ៍​ព្រំដែន​នៅ​ខេត្ត​ឧត្តរមានជ័យ ប្រែជា​ច្របូកច្របល់ ដោយសារ​តែ​ទាហាន​ថៃ ស្លៀកពាក់​ឯកសណ្ឋាន​ប៉ា​រ៉ា ៥ នាក់ តែ​ក្នុង​ដៃ​មិនមាន​អាវុធ បាន​ព្យាយាម ចូល​ឈរជើង និង​បោះ​របង​បន្លា​លួស នៅ​ប្រាសាទ​តា​មាន់ លើ​ទឹកដី​កម្ពុជា​។​

​ក៏ប៉ុន្តែ​ទាហាន​កម្ពុជា​ដែល​ឈរជើង​នៅ​ប្រាសាទ​តា​មាន់ បានឲ្យដឹងថា ការព្យាយាម​របស់​ទាហាន​ថៃ ចូល​លើ​ទឹកដី​កម្ពុជា ពុំ​អាច​ធ្វើ​ទៅ​បាន​ទេ​ដូច​ការគ្រោងទុក​ឡើយ​។​

​លោក​ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូ​យ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ ៤២ ប្រចាំ​ទិស​ប្រាសាទ​តា​មាន់ បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​១៣​កញ្ញា​នេះ មាន​ទាហាន​ថៃ ៥ នាក់ ដែល​គ្មាន​កាន់​អាវុធ​បាន​ចូល​ឈរជើង នៅលើ​ប្រាសាទ​តា​មាន់ ជាមួយ​ទាហាន​កម្ពុជា ៥ នាក់​ដែរ​។ ទាហាន​ថៃ​នោះ បាន​សុំ​កម្ពុជា​ចូល​មក​បោះ​របង​នៅ​ខាង​មុខ​ផ្លូវ​ចូល​ប្រាសាទ​តា​មាន់ តែ​ត្រូវ​កម្ពុជា​មិន​អនុញ្ញាត​ទេ​។​

​លោក​ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូ​យ បាន​បន្ថែមថា ការព្យាយាម​របស់​ទាហាន​ថៃ ចូល​មក​បោះ​របង​នៅ​ប្រាសាទ​តា​មាន់ មិនបាន​សម្រេច​នោះ ក៏​ត្រូវ​បាន​ទាហាន​ថៃ ប្រើពាក្យ​ថា នឹង​ចូល​មក​បោះ​របង​ឲ្យ​ទាល់តែ​បាន​។

​ប៉ុន្តែ​រហូត​ដល់​ព្រលប់​ថ្ងៃទី​១៣​កញ្ញា ឆ្នាំ​២០១១ នៅ​ប្រាសាទ​តា​មាន់ ត្រូវបាន​លោក​មេបញ្ជាការ ប៉ែន វ៉ូ​យ លើកឡើងថា មិន​មាន​ទាហាន​ថៃ​ណា ចូល​មក​បោះ​របង និង​ឈរជើង​នៅ​ប្រាសាទ​តា​មាន់ ដូច​ការ​គម្រាម​ពី​ព្រឹក​នោះ​ទេ​។​

​លោក​ឧត្តមសេនីយ៍ ប៉ែន វ៉ូ​យ បានបញ្ជាក់​ថា កម្ពុជា​មិន​អនុញ្ញាត​ជាដាច់ខាត ឲ្យ​ទាហាន​ថៃ​ចូល​មក​ធ្វើ​របង​ព័ទ្ធ​ប្រាសាទ​តា​មាន់​របស់​កម្ពុជា​។ កម្ពុជា​មាន​សិត្ធិ​ស្វ័យការពារ​ទឹកដី​របស់​ខ្លួន មិន​ឲ្យ​ប្រទេស​ណា ចូល​ឈ្លានពាន​កម្ពុជា​បានឡើយ​។​

​សូមបញ្ជាក់​ថា ទីកន្លែង​ដេល​ទាហាន​ថៃ ចង់​មក​ធ្វើ​របង​ជាថ្មី​នោះ គឺជា​ទីតាំង​ចាស់​ដែល​ភាគី​ថៃ បាន​ធ្វើកា​របោះរ​បង​បន្លា​លួស នៅ​ចន្លោះ​នៃ​ការប្រយុទ្ធ​គ្នា កាលពី​ថ្ងៃ​ទី​២២​មេសា ដល់​ថ្ងៃ​ទី​៣​ឧសភា ឆ្នាំ​២០១១​។ ក្រោយ​ពី​ប្រយុទ្ធ​គ្នា ភាគី​កម្ពុជា បាន​ឲ្យ​ថៃ​រុះរើ​ចេញ​វិញ​អស់ហើយ​។

​យ៉ាងណា​ក៏​ដោយ​ក្រោយពី​កម្ពុជា​រារាំង និង​បដិសេធ​ការស្នើសុំ​របស់​ថៃ ក៏​មាន​ព័ត៌មាន​រាយការណ៍​ថា ថៃ​នឹង​បញ្ជូន​កម្លាំង​ទ័ព​មក​ក្បែរ​ប្រាសាទ​តា​មាន់​ចំនួន ៥០០ នាក់ និង​ប្រាសាទ​តា​ក្របី​ចំនួន ៥០០ នាក់​។ ប៉ុន្តែ​ការ​បញ្ជូនទាហាន​ថៃ​មក​កៀក​ព្រំដែន​នោះ គឺ​ស្ថិតនៅក្នុង​ទឹកដី​របស់​ថៃ​ប៉ុណ្ណោះ​។​

​សូម​រម្លឹកថា ដំណឹង​នៃ​ការប្រឈមមុខ​ជា​ថ្មី​ខាង​យោធា​នៅ​ព្រំដែន​ប្រាសាទ​តា​មាន់ និង​ប្រាសាទ​តា​ក្របី ក្នុង​ខេត្ត​ឧត្តរមានជ័យ ពេលនេះ បាន​កើតឡើង​ជា​លើក​ទី​១ ក្រោយ​ពី​ប្រទេស​ថៃ មាន​រដ្ឋាភិបាល​ថ្មី តាមរយៈ​ការបោះឆ្នោត កាលពី​ថ្ងៃ​ទី​៣​កក្កដា ឆ្នាំ​២០១១​។ ដំណឹង​នេះ ក៏​កើតឡើង​តែ ២ ថ្ងៃ​ប៉ុណ្ណោះ មុន​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី យ៉ីង​ឡាក់ មក​កាន់​កម្ពុជា នា​ថ្ងៃ​ទី​១៥​កញ្ញា ឆ្នាំ​២០១១​។ ប៉ុន្តែ​នៅ​ប្រទេស​ថៃ កងទ័ព​មិន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល ដូច​នៅ​ប្រទេស​កម្ពុជា​ឡើយ​។ កងទ័ព​ថៃ ស្ថិតក្រោម​ការបង្គាប់បញ្ជា​របស់​ព្រះបរមរាជវាំង​៕​

2 comments:

Tuk Tuk Driver said...

here we go again. i hope pm yingluck doesn't get confuse about khmer kindness. khmer can be kind but we are no fool.

Anonymous said...

Will they go another round? This time will be bigger than the last one, and might be longer, and mignt not be easy to stop.