A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 4 July 2011

Khmer Krom groups ask the visiting French prime minister to provide documents relating to the cession of Kampuchea Krom territory to Vietnam


By Khmerization
Source: RFA

Nine Khmer Krom associations that have sent a petition to the visiting French Prime Minister Francois Fillon on Saturday to ask for documents relating to the French cession of Kampuchea Krom territory to Vietnam in 1949 are still waiting for answers from the French embassy in Phnom Penh.

Mr. Yont Tharo (pictured), an MP from the opposition Sam Rainsy Party and president of Kampuchea Krom Cultural Centre in Phnom Penh, said on Saturday 2nd July, nine Khmer Krom associations had sent a petition to the visiting French prime minister through the French embassy in Phnom Penh and they are still waiting for the answer. He said the petition also asked the French government to intervene to ask Vietnam to stop persecuting and abusing Khmer Krom people living in Kampuchea Krom territory. "The Kampuchea Krom territory is vast and France put it under the Vietnamese colony until today, that makes Khmer Krom lost everything. Like freedom of living as a Khmer race and Khmer literature and customs have been prohibited from studying altogether. The religious practices had also been restricted to a degree. So, what we used to have 100% (before 1954) and after France put the territory under Vietnamese colony, we only have 10-15% left in today", he said.

The nine Khmer Krom associations said that under 90 years of France's colonisation from 1863 to 1953, the French colonial authority allowed Khmer Krom people to study Khmer literature, language and practise Khmer culture and religion freely. In addition, the French colonial authority had sent many Khmer Krom people to further their studies in Cambodia where many of them had occupied many high offices in Cambodia like former Prime Minister Son Ngoc Thanh (1945), former Prime Minister Son Sann (the 1960s), former President Lon Nol (1970-1975) and former Khmer Rouge Foreign Minister Ieng Sary (1975-1979) etc.

Read article in Khmer below:
------------------------------
សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​សុំ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​បារាំង​ផ្ដល់​ឯកសារ
ដោយ ដែន អយុធ្យា
2011-07-03

មន្ត្រី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​ទន្ទឹង​រង់ចាំ​ចម្លើយ​ពី​ស្ថាន​ទូត​បារាំង ចំពោះ​សំណើ​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​បារាំង​ជួយ​ផ្ដល់​ឯកសារ​ដែល​បារាំង​កាត់​ទឹក​ដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​ប្រទេស​វៀតណាម។

នៅ​គ្រា​នាយក​រដ្ឋ​មន្ត្រី​បារាំង លោក ហ្វ្រង់​ស័រ ហ្វី​យ៉ុង (Francois Fillon) មក​ទស្សនកិច្ច​២​ថ្ងៃ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​សៅរ៍ ទី​២ ខែ​កក្កដា លោក យន្ត ថារ៉ូ ប្រធាន​មជ្ឈ​មណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​ថា សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​៩ នៅ​កម្ពុជា​បាន​នាំ​យក​ញត្តិ​ជូន​ស្ថាន​ទូត​បារាំង ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​បារាំង​ផ្ដល់​ឯកសារ​ទាក់​ទង​នឹង​ការ​សម្រេច​ចិត្ត​របស់​បារាំង​ដែល​បាន​ប្រគល់​ទឹក​ដី​កម្ពុជា​ក្រោម​ទៅ​វៀតណាម​កាល​ពី​ឆ្នាំ​១៩៤៩។

ទន្ទឹម​ពេល​នេះ​ដែរ លោក យន្ត ថារ៉ូ ដែល​ជា​សមាជិក​សភា​គណ​បក្ស​សម​រង្ស៊ី​ផង​នោះ ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​បារាំង​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ឲ្យ​បញ្ឈប់​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ពល​រដ្ឋ​ខ្មែរ​ក្រោម ដែល​ជា​ជន​ជាតិ​ដើម​ភាគ​តិច កំពុង​កើត​មាន​នៅ​ទឹក​ដី​កម្ពុជា​ក្រោម​ផង​ដែរ ៖ «ទឹក​ដី​កម្ពុជា​ក្រោម​ដ៏​ធំ​ល្វឹងល្វើយ ហើយ​បារាំង​បាន​យក​ទៅ​ឲ្យ​វៀតណាម​ធ្វើ​អាណានិគម​បន្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ធ្វើ​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​បាត់​បង់​នៅ​អ្វីៗ​ទាំង​អស់​របស់​ខ្លួន។ ដូច​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​រស់​នៅ​ជា​ជាតិ​សាស្ត្រ​របស់​ខ្មែរ​ត្រូវ​បាន​គេ​រំលាយ​អក្សរ​សាស្ត្រ ទំនៀម​ទម្លាប់ ត្រូវ​បាន​គេ​បំបិទ​សិទ្ធិ​សេរីភាព​គ្រប់​បែប​សព្វ​យ៉ាង ហើយ​ការ​សិក្សា​រៀន​សូត្រ​គឺ​ត្រូវ​បាន​បិទ​ទាំង​ស្រុង។ ការ​គោរព​ជំនឿ​សាសនា​មាន​បន្តិច​បន្តួច​សព្វ​ថ្ងៃ។ ដូច្នេះ​អ្វី​ដែល​យើង​ធ្លាប់​មាន​ពី​មុន​ដល់​ទៅ​១០០% ក្រោយ​ពី​បារាំង​យក​ទឹក​ដី​ប្រគល់​ទៅ​ឲ្យ​វៀតណាម​ធ្វើ​អាណានិគម​បន្ត យើង​នៅ​សល់​តែ ១០​ទៅ​១៥% ទេ​សព្វ​ថ្ងៃ»។

ទោះ​យ៉ាង​ណា មន្ត្រី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​ទី​៣ ខែ​កក្កដា មិន​មាន​ចម្លើយ​ឆ្លើយ​តប​បែប​ណា​ពី​ស្ថាន​ទូត​បារាំង​ប្រចាំ​កម្ពុជា ជុំវិញ​សំណើ​របស់​សមាគម​ខ្មែរ​កម្ពុជា​នៅ​ឡើយ​ទេ។

ទាក់​ទង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​បារាំង​នេះ លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា មាន​ប្រសាសន៍​ថា លោក​នាយក​រដ្ឋ​មន្ត្រី​បារាំង​មិន​មាន​កម្មវិធី​ជួប​ជា​មួយ​មន្ត្រី​បក្ស​ប្រឆាំង ឬ​សង្គម​ស៊ីវិល​នោះ​ទេ ក្រៅ​ពី​ចូល​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល និង​ព្រះ​មហា​ក្សត្រ​ខ្មែរ​នោះ ៖ «អ្វី​ដែល​យើង​បាន​ដឹង​ជា​ផ្លូវ​ការ គឺ​មាន​ជំនួប​ទ្វេភាគី​ជា​មួយ​សម្ដេច​តេជោ គាល់​ព្រះ​មហា​ក្សត្រ និង​ព្រះ​វរ​រាជ​បិតា»។

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​ប្រទេស​បារាំង​បាន​ធ្វើ​អាណានិគម​មក​លើ​ទឹក​ដី​កម្ពុជា​ក្រោម​ចំនួន ៩០​ឆ្នាំ ចាប់​ពី​ឆ្នាំ​១៨៦៣ ដល់​ឆ្នាំ​១៩៥៣ ក្រោម​ការ​គ្រប់គ្រង និង​ក្រោម​អាណានិគម​របស់​បារាំង​ពេល​នោះ គឺ​ទឹក​ដី​កម្ពុជា​ក្រោម នៅ​មាន​សាលា​រៀន​តាម​ភូមិ​ស្រុក និង​វត្ត​អារាម ការ​គោរព​ប្រពៃណី​ទំនៀម​ទម្លាប់ និង​ការ​សិក្សា​រៀន​សូត្រ​អក្សរ​សាស្ត្រ​ខ្មែរ ពង្សាវតារ​ខ្មែរ មាន​សេរីភាព និង​បារាំង​ថែម​ទាំង​បាន​ជួយ​បញ្ជូន​និស្សិត​ខ្មែរ​បាន​បញ្ចប់​ថ្នាក់​នៅ​ទឹក​ដី​កូសាំងស៊ីន ឲ្យ​មក​សិក្សា​បន្ត​នៅ​លើ​ទឹក​ដី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ថែម​ទៀត ប៉ុន្តែ​បច្ចុប្បន្ន​មិន​មាន​នោះ​ទេ៕

3 comments:

Anonymous said...

The animosities within Khmer in Cambodia were caused by the lost lands of Kampuchea Krom to Vietnam by France annexation which resulted in the creation of Khmer Rogue in order to fight Vietnam and claim back Kampuchea Krom.

However, the Khmer Rouge actions in Cambodia killed about 2 millions civilians when they were about to invade Vietnam to claim back the lands.

France is the root of main which led to genocide in Cambodia.

Anonymous said...

So what did the France said are they willing to helps us to get Khmer Krom back from the Yuon or what? Hopely they will because they're the one given Khmer Krom to Yuon they must helping us or doing something about this don't keep quite it.

Anonymous said...

In response to the comments; France is not directly responsible. Indirectly may be; however the ideaology outcome wanting to take back Khmer Krom is corrected which led to Khmer Rouge. Khmer Rouge was bitter the lost of Khmer Krom and bitter of internal infiltration enemy spy caused Khmer Rouge to distrust it own people. Their philosophy was, they rather make mistake killing the innocent rather than allow the enemy to infiltrate their movement.

Technically, France does bare some responsibilities indirectly. Cambodia should approach France cautiously to avoid making a scene or put them on a defensive mode. France will never want to touch the hot potato or step foot in Cambodia again. Who is the winner if that happens?
I urge Khmer Krom leaders to be cautious with their action; I urge Khmer Krom leaders to timing their efforts with caution because there are many ways you can schedule a meeting with France leader and work your way to gain more support. The old saying " you get more bees with honey"