A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 29 July 2011

Thai troops forbid Khmer people from digging for gold along the border

By Khmerization
Source: RFA

About 30 Thai soldiers had on 26th July crossed into Cambodian territory and confiscated mining equipments from about 100 Cambodians who are digging gold mines in Phnom Preuk village along the Cambodian-Thai border in Battambang province, opposite Thailand's Chantaburi province.

Villagers said they were digging for gold in Phnom Barang Thleak (Mount of the fallen Frenchman) in Phnom Preuk district when Thai soldiers crossed the border to stop them.

Chief of Phnom Barang Thleak commune, Mr. Chay Mornh, said the area has not been properly demarcated, however, those who used to live in the area in 1979, when the Vietnamese forces pushed the Khmer Rouge troops out of the interior, can confidently say that the area belong to Cambodia because Phnom Barang Thleeak was on the Cambodian side of the border, demarcated by a natural river which both sides agreed to use as the borderlines.
Read article in Khmer below:
ទាហាន​ថៃ​ហាម​ពលរដ្ឋ​ខ្មែរ​រាវ​រក​រ៉ែ​មាស​នៅ​តំបន់​ព្រំដែន
ដោយ សួន សុផលមុន្នី
2011-07-28

កង​ទាហាន​ការពារ​ព្រំដែន​ថៃ ប្រមាណ​ជាង ៣០​នាក់ បាន​ចុះ​ចាប់​រឹប​អូស​យក​សម្ភារៈ​ជីក​រាវ​រក​រ៉ែ និង​ធ្វើ​ការ​ហាមឃាត់​អ្នក​ភូមិ​ខ្មែរ​ចំនួន​ជាង ១០០​នាក់ មិន​អនុញ្ញាត​ឲ្យ​បន្ត​ធ្វើ​សកម្មភាព​ជីក​ដី​រាវ​រក​រ៉ែ​មាស​​ក្រោម​ដី​ក្នុង​តំបន់​ព្រំដែន​ខ្មែរ-​ថៃ​មួយ ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ភ្នំព្រឹក្ស ខេត្ត​បាត់ដំបង ជាប់​ស្រុក​សយដាវ ខេត្ត​ចាន់បុរី ប្រទេស​ថៃ។

លោក ឈិន សាម៉ុន អាយុ ៥៤​ឆ្នាំ រស់​នៅ​ភូមិ​បារាំងធ្លាក់ ឃុំ​បារាំងធ្លាក់ ស្រុក​ភ្នំព្រឹក្ស ខេត្ត​បាត់ដំបង បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​កក្កដា នេះ​ថា ការ​ហាមឃាត់​របស់​ភាគី​ទាហាន​ថៃ​នេះ គឺ​បាន​ធ្វើ​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១១ ៖ «មាន​ថៃ​មក​ហាមឃាត់​យើង ៣០​នាក់ គ្រឿង​សម្ភារៈ​ប្រើប្រាស់​ធ្វើ​រ៉ែ​ហ្នឹង​វា​ដក​ហូត​យក​ទៅ ហាម​ឃាត់​យើង​មិន​ឲ្យ​ធ្វើ​ត​ទៅ​ទៀត ជីក​រ៉ែ​នៅ​ជាប់​ព្រំដែន​មាត់​អូរ​នៅ​តំបន់​ស ថៃ​ថា​ដី​វា ខ្មែរ​ថា​ដី​ខ្មែរ មិន​ទាន់​ដាច់​ស្រេច»។

ក្រុម​អ្នក​ភូមិ​ឲ្យ​ដឹង​ថា ទីតាំង​ដែល​ក្រុម​អ្នក​ភូមិ​ខ្មែរ​ធ្វើការ​ជីក​ដី​រាវ​រក​រ៉ែ​មាស​នោះ គឺ​ស្ថិត​នៅ​មាត់​អូរ​ព្រំដែន​ក្នុង​ភូមិសាស្ត្រ​ភូមិ​បារំាងធ្លាក់ ឃុំ​បារាំងធ្លាក់ ស្រុក​ភ្នំព្រឹក្ស ខេត្ត​បាត់ដំបង ជាប់​ស្រុក​សយដាវ ខេត្ត​ចាន់បុរី ប្រទេស​ថៃ។

អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ ដួង ខែម បាន​ឲ្យ​ដឹង​ថា កង​ទាហាន​ថៃ បាន​ចោទ​អ្នក​ភូមិ​ខ្មែរ​ទាំង​នោះ​ថា បាន​ចូល​ទៅ​ជីក​ដី​រាវ​រក​រ៉ែ​មាស​នៅ​ក្នុង​តំបន់​ស ដែល​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា-​ថៃ នៅ​ពុំ​មាន​ការ​វាស់វែង​ឯកភាព​គ្នា​នៅ​ឡើយ ៖ «ចំនួន ១០០​នាក់​ជាង ចាប់​ហ្នឹង។ ចាប់​ប្រជុំ​កុំ​ឲ្យ​មក​ជីក​ត​ទៅ​ទៀត កាល​ណា​ជីក​ទៅ​វា​ពាក់ព័ន្ធ​បញ្ហា​ទំនាស់​ទាស់ទែង​គ្នា​ត​ទៅ​ទៀត។ ប្រជាជន​ពេល​ប្រជុំ​ហើយ​អី​ហើយ​ត្រឡប់​មក​វិញ តែ​គេ​ដក​សម្ភារៈ ដែក​ត្បែង ចាន​ដែក​រែង ហើយ​ផ្តិល​ដាក់​មាស​ហ្នឹង​ដក​ចេញ​ទាំង​អស់ គេ​យក​ទាំង​អស់»។

មេ​ឃុំ​បារាំងធ្លាក់ លោក ចាយ ម៉ោញ បាន​មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ដឹង​ពី​ករណី​កង​ទាហាន​ថៃ ធ្វើការ​ហាមឃាត់​អ្នក​ភូមិ​ខ្មែរ​មិន​ឲ្យ​ជីក​រ៉ែ​នេះ​ទេ។ លោក​បន្ត​ថា អាជ្ញាធរ​មូលដ្ឋាន​ក្នុង​រយៈពេល​ជា​បន្តបន្ទាប់​បាន​​ហាមឃាត់​មិន​ឲ្យ​អ្នក​ភូមិ​ចូល​ធ្វើ​សកម្មភាព​ជីក​ដី​រាវ​រក​រ៉ែ​មាស​នោះ​ឡើយ ដោយសារ​ដី​នៅ​តំបន់​ព្រំដែន​នោះ​ពុំ​ទាន់​មាន​ការ​កំណត់​ច្បាស់លាស់។

លោក​បន្ថែម​ថា ៖ «ហាម​គ្រប់​គ្នា យើង​ចេះ​តែ​ឃាត់​គាត់​រហូត ប៉ុន្តែ​គាត់​ចេះ​តែ​លួច​ទៅ វា​លំបាក។ ប៉ុន្តែ​ជីក​ហ្នឹង​វា​មិន​មែន​អ្នក​នៅ​នេះ​ទាំង​អស់​ទេ អ្នក​ដែល​មក​ស្នាក់​នៅ​ទៅ​ជីក​អី​អ៊ីចឹង​ទៅ ឆ្លង​ទៅ​ជីក​ម្ខាង​ទៀត។ ខាង​យើង​នេះ យើង​ដើរ​ឃាត់​រហូត​កង​ល្បាត​ព្រំដែន នគរបាល​ព្រំដែន​ដើរ​ល្បាត​តាម​អូរ​ហ្នឹង​រហូត ហើយ​អ៊ីចឹង​គេ​ឃាត់​គាត់​ចេះ​តែ​លួច​ឆ្លង​ទៅ»។

ទាក់ទិន​បញ្ហា​នេះ លោក សួន កឿន អភិបាល​ស្រុក​ភ្នំព្រឹក្ស បាន​បញ្ជាក់​ថា ផ្ទៃដី​តំបន់​ស​នៅ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ភ្នំព្រឹក្ស ខេត្ត​បាត់ដំបង ជាប់​ជាមួយ​ស្រុក​សយដាវ ខេត្ត​ចាន់បុរី ប្រទេស​ថៃ ពុំ​ទាន់​មាន​ការ​វាស់វែង​ច្បាស់លាស់​នោះ​មាន​ទំហំ​ជាង ២០​ហិកតារ ៖ «ស្រុក​ភ្នំព្រឹក្ស​នេះ​ខ្ញុំ​ច្រើន​មិន​ឲ្យ​កំណត់​ប៉ែក​ខាង​លិច​ហ្នឹង​យក​អូរ​ហ្នឹង​ធ្វើ​ជា​ទីតាំង ឬ​ជា​ព្រំ​ប្រទល់​របស់​ខ្មែរ-​ថៃ​ទេ មួយ​ជួរ​ខាង​លិច​ខ្ញុំ​ឲ្យ​កំណត់​ថា ព្រំ​ប្រទល់​ជាប់​ស្រុក​សយដាវ ខេត្ត​ចាន់បុរី ។អ៊ីចឹង​ពី​ខាង​ដើម​មក​ដី​យើង​រហូត​ដល់​ភ្នំ​ស្នូល​ពោត​ដី​ថៃ។ ខ្ញុំ​មិន​ហ៊ាន​កំណត់​ដែរ ព្រោះ​យើង​ដឹង​ថា ដី​យើង​បច្ចុប្បន្ន​វា​នៅ​រហូត​ដល់​ភ្នំ​ស្នូល​ពោត​ដី​ថៃ ឯ​ណោះ ប្រវែង​បី​ទៅ​បួន​គីឡូ​ទៀត»។

ក្រុម​អ្នក​ភូមិ​ឲ្យ​ដឹង​ថា សកម្មភាព​អ្នក​ភូមិ​ជីក​ដី​រាវ​រក​រ៉ែ​នេះ បាន​កើត​មាន​ឡើង​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ ក៏​ប៉ុន្តែ​នៅ​គ្រា​ដំបូង​ពុំ​មាន​អ្នក​ភូមិ​ច្រើន​ទេ​ដែល​បាន​នាំ​គ្នា​ទៅ​ជីក​ដី​រែង​រក​រ៉ែ​មាស​នោះ ទើប​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១១​នេះ ចំនួន​អ្នក​ភូមិ​មាន​ការ​កើន​ឡើង​ច្រើន។ ទន្ទឹម​គ្នា​នេះ​ដែរ ក៏​មាន​ក្រុមហ៊ុន​របស់​ចិន​មួយ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​កម្ពុជា កំពុង​ធ្វើ​សកម្មភាព​ជីក​ដី​រ៉ាវ​រក​រ៉ែ​នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ភ្នំព្រឹក្ស អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ដូច​គ្នា៕

1 comment:

Anonymous said...

Blast Thai with BM-21 rocket once more...