With border tensions with Thailand still looming, Cambodia need more troops like these ones, to defend its border.
By Khmerization
Source: RFA
200 Battambang natives have volunteered to join the army, at a time when the Cambodian army are looking for new recruits to replace the aging soldiers.
A commander from the 5th Military Region said the recruit drive was started on 22nd June, 2011 and that the army needs to recruit 400 people from Battambang and so far 200 people had volunteered already. "In Battambang we need 400 people, but so far we got 200 already, from every district in the region. We need to replace the old soldiers because for more than 10 years already we never recruited anymore soldiers", he said.
Please read the article in Khmer below:
---------------------------------
ពលរដ្ឋនៅបាត់ដំបងជាង២០០នាក់ស្ម័គ្រចិត្តចូលបម្រើកងទ័ព
ដោយ សួន សុផលមុន្នី
2011-07-06
គិតត្រឹមថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០១១នេះ មានប្រជាពលរដ្ឋចំនួនជាង ២០០នាក់ហើយនៅតាមបណ្ដាស្រុកនានា ក្នុងខេត្តបាត់ដំបង ដែលបាននាំគ្នាស្ម័គ្រចិត្តចូលបម្រើកងទ័ពដើម្បីការពារទឹកដីតាមសេចក្ដីអំពាវនាវរបស់រដ្ឋាភិបាលកម្ពុជា។
ប្រភពពីមន្ត្រីយោធាជាន់ខ្ពស់នៃយោធភូមិភាគ៥ ក្នុងខេត្តបាត់ដំបង បានថ្លែងថា សកម្មភាពជ្រើសរើសទាហានស្ម័គ្រចិត្តឲ្យបម្រើក្នុងជួរកងទ័ពនៅក្នុងខេត្តបាត់ដំបងនេះ បានចាប់ផ្ដើមធ្វើឡើងតាំងពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១១ ៖ «ខេត្តបាត់ដំបង ៤០០នាក់ ឥឡូវមកដល់ថ្ងៃនេះ សរុបទូទាំងខេត្តប្រហែល ២០០នាក់ជាងហើយ ជ្រើសរើសគ្រប់ស្រុកទាំងអស់ តាមភូមិភាគ។ យើងបំពេញបន្ថែម ព្រោះអត្ថន័យសំខាន់ជាង ១០ឆ្នាំហើយ យើងមិនដែលបានជ្រើសរើសទេ ហើយទ័ពសុទ្ធតែចាស់ទៅៗ អស់ហើយ»។
មន្ត្រីយោធាដដែលបានបន្តថា ក្នុងជួរអង្គភាពកងទ័ពនានា មានមន្ត្រីយោធាចាស់ៗជាច្រើននាក់ ខ្លះបានលាឈប់ពីការងារ និងទាហានខ្លះទៀតដល់អាយុត្រូវចូលនិវត្តន៍ ដែលបញ្ហានេះបានធ្វើឲ្យចំនួនទ័ពនៅតាមបណ្ដាអង្គភាពនីមួយៗនេះមានចំនួនខ្វះខាត ៖ «ជាង ១០ឆ្នាំមកហើយ យើងមិនដែលបានជ្រើសរើសកងទ័ពមកបំពេញបន្ថែមមកជួរកងទ័ពទេ អ៊ីចឹងយើងមានតែការកាត់រំសាយរហូត ហើយទ័ពចាស់ហ្នឹងវាចេះតែអាយុច្រើនឡើងៗ វាត្រូវចូលនិវត្តន៍អស់។ អ៊ីចឹងតាមបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រី យើងត្រូវរើសបំពេញបន្ថែម គឺថា ឆ្នាំខាងមុខយើងអនុវត្តកាតព្វកិច្ច ប៉ុន្តែនៅឆ្នាំនេះ យើងត្រូវជ្រើសរើសបំពេញបន្ថែមសម្រាប់កងពលធំចំនួន ៥ពាន់នាក់»។
ពលទាហានម្នាក់ដែលគេទើបធ្វើការជ្រើសរើសកាលពីពេលថ្មីៗនេះ បានថ្លែងថា រូបគាត់មានការសប្បាយចិត្តក្នុងការស្ម័គ្រចិត្តចូលបម្រើកងទ័ពដើម្បីការពារទឹកដី នៅគ្រាកម្ពុជាកំពុងទទួលរងការឈ្លានពានពីសំណាក់ប្រទេសជិតខាង ៖ «ប្រទេសយើងមានបញ្ហារឿងព្រះវិហារហ្នឹងទៅ ខ្ញុំមានចិត្តដូចចង់ចូលការពារទឹកដី អត់មានអ្នកណាជំរុញអីទេ ខ្ញុំចូលតាមការស្ម័គ្រចិត្តរបស់ខ្ញុំ»។
ប្រភពពីមន្ត្រីយោធាខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងទៀតថា ពលទាហានទាំងនោះក្រោយពីការជ្រើសរើសរួចរាល់ហើយ នឹងត្រូវគេបញ្ជូនទៅហ្វឹកហាត់ក្បួនទ័ពនៅទីបញ្ជាការដ្ឋានកងពលធំលេខ២ នៅក្នុងខេត្តសៀមរាប។
មេរៀនដែលកងទាហានជ្រើសរើសថ្មីត្រូវធ្វើការហ្វឹកហាត់នោះ មានដូចជាការជីកលេណដ្ឋាន ការរៀនសូត្រពីភូមិសាស្ត្រផែនទី រៀនសូត្រពីលក្ខណៈត្រៀមប្រយុទ្ធនៅពេលមានសកម្មភាពច្បាំងគ្នា។ការហាត់ក្បួនបាញ់ដេក ការបាញ់អង្គុយ ការបាញ់ឱនពាក់កណ្ដាលខ្លួន ការរៀនរត់គេចខ្លួន របៀបធ្មេញរណា និងការរត់ឱបកាំភ្លើងរមៀលខ្លួន នៅគ្រាមានសង្គ្រាមប្រយុទ្ធគ្នា។
ប្រទេសកម្ពុជា បច្ចុប្បន្នបានទទួលជំនួយយោធាពីប្រទេសចិន។ កងទ័ពកម្ពុជា កាលពីខែឧសភា ឆ្នាំ២០១១ បានទទួលជំនួយឥតសំណងពីប្រទេសចិន ជាសម្ភារៈយោធា មានដូចជាឯកសណ្ឋានយោធាប៉ារ៉ា ស្បែកជើងប្រយុទ្ធ ខ្សែសាំងទែរ៉ុង ឬខ្សែក្រវាត់ធំ និងខ្សែក្រវាត់ពាក់ឆៀង។
ប្រទេសចិនដដែល កាលពីខែ មិថុនា ឆ្នាំ២០១០ បានផ្ដល់ជំនួយរថយន្តយោធាចំនួន ២៥៧គ្រឿង និងឯកសណ្ឋានយោធាចំនួន ៥ម៉ឺនកំប្លេ។
ការជ្រើសរើសកងទ័ព និងការផ្ដល់ជំនួយឥតសំណងរបស់ចិនមកឲ្យកងទ័ពកម្ពុជា បានធ្វើឡើងនៅគ្រាដែលកម្ពុជា បានធ្វើសង្គ្រាមច្បាំងគ្នាជាមួយប្រទេសថៃ ចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១១នេះ ដោយសារបញ្ហាជម្លោះព្រំដែន ជាពិសេសក្រោយពីប្រាសាទព្រះវិហាររបស់ខ្មែរ ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨៕
3 comments:
Cambodia must continue to improve their military strenght, schooling, training, modern-high tech weaponary...Don't ever think that our country will be safe or secure from neighbors invasion! We had learn from our past mistaken so far...Because we under-estimated our neighbors...
correction=cambodia must continue to build her military strenght...for future invasion from greedy neighbors...
If cambodia don't do something about upgrading its military, the future will not safe that's the fact! Neighbors country wait for an open window...to attack!
Post a Comment