A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 3 June 2011

Families of the dead soldiers came to Siem Reap to ask for payments of their salary




By Khmerization
Source: CEN

Hundreds of families of the dead soldiers have on 30th May come to Siem Reap provincial town because they heard the announcement that the Ministry of Welfare will pay the salary to the families of the dead soldiers who are entitled to receive up to 12 months of their salary. However, when they presented their dead husbands' military ID cards, they were hugely disappointed when they were told by the ministry that their names had been struck off the ministry's payrolls.

Mrs. Tay Mon said the families had camped out in Siem Reap for 4 days and 4 nights, but when she presented her husband's, Dith Prey's, military ID card, she was told that his name did not exist in the payrolls.

Now, they found out that the ministry had struck off the manes of the dead soldiers from the payrolls since June 2010.

Another man, Chhem Saloeun, who come to get a salary for his dead brother, Uy Yoeun who died in June 2006, said he had encountered the same problem. He said at least 89 families had come to Siem Reap and they plan to travel to Phnom Penh to lodge a complaint with the Senate and the National Assembly for their intervention.

Read the full story in Khmer below:
--------------------------
គ្រួសារ​យោធិន​ពលី​នាំគ្នា​មក​កាន់​មន្ទីរ​សង្គមកិច្ច​ខេត្ត​សៀមរាប​ដោយ​មិនឃើញ​បើក​ប្រាក់ខែ​ឲ្យ​

ដោយ : បាយ័ន (ថ្ងៃទី 2 មិថុនា 2011,)

​ខេត្តសៀមរាប: ក្រុមគ្រួសារ​យោធិន​ពលី មកពី​បណ្តា​ស្រុក​ទូ​ទាំង ខេត្តសៀមរាប រាប់រយ​នាក់ បាន​មក​កាន់មន្ទីរ​សង្គមកិច្ច​ចាប់តាំងពី​ថ្ងៃ​ទី៣០ ឧសភា ២០១១ មក​ដោយសារតែ​ពួកគាត់​ទទួល​ព័ត៌មាន​តាមរយៈ​វិទ្យុ​និង​ទូរទស្សន៍​ថា មន្ទីរ​សង្គមកិច្ច និង​បើក​ប្រាក់ខែ​ជូន​គ្រួសារ​យោធិន​ដែល​ពលី ។ តែ​គ្រួសារ​ទាំងនោះ​ខកចិត្ត​យ៉ាង​ធំ​បន្ទាប់​ពី​យក​ប័ណ្ណ​ពលី​មកបើក​ប្រាក់ខែត្រូវ​មន្ទីរ​សង្គមកិច្ច​កាត់ឈ្មោះ​ចោល​អស់ ។​

​ស្ត្រី​ឈ្មោះ តា​យ ម៉ុន និយាយថា រូបគាត់​បាន​មក​មន្ទី​រ​សង្គមកិច្ច​ចំនួន ៤ ថ្ងៃ​មក​ហើយ ដើម្បី​ចាំ​បើក​ប្រាក់ខែ​ប្តី​របស់​គាត់ ។ ពេល​គាត់​មក​ថ្ងៃ​ដំបូង ចូល​ទៅ​បើក​ប្រាក់ខែខាង​មន្ទីរ​ប្រាប់ថា​ឈ្មោះ​ឌិ​ត ព្រែ ដែល​ជា​ប្តី​របស់​គាត់ មន្ទីរ​មិន​បើក​លុយ​ឲ្យ​ន​ទេ គឺ​កាត់ឈ្មោះ​ចោល​ហើយ ។ ស្ត្រី​នោះ​បន្តថា ក្រោយពេល​សួរថា កាត់​មូលហេតុ​អ្វី​គេ​ឆ្លើយ​ថា (​មន្ទីរ​) កាត់​ដោយ​កន្លងមក​ប្រពន្ធ​មិន​ដែល​មក​បង្ហាញ​មុខ ។ ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់លាស់ រូបគាត់​ក៏​ចេះ​តែ​ដេកចាំ​រហូត ៤ យប់​មកហើយ ។​

​ស្ត្រី​ដដែល​បញ្ជាក់​ទៀត​ថា លុះ​ថ្ងៃទី ២ មិថុនា​រូបគាត់​បានយក​ប័ណ្ណ​ពលីចូល​ទៅ​បើក​ម្តងទៀត តែ​ខាង​មន្ទីរ​ប្រាប់ថា បញ្ជី​គាត់​មិន​ត្រឹមត្រូវ ។ ស្ត្រី​នោះ​បន្ថែមថា សំបុត្រមរណភាព​របស់​គាត់​លេខ​៤ សៀវភៅ​លេខ ០១/២០០៥ ចុះ​ថ្ងៃ​ទី៣០ ធ្នូ ឆ្នាំ ២០០៥ ចុះហត្ថលេខា​ដោយ​មន្ត្រីអត្រានុកូលដ្ឋាន​ឈ្មោះ ហ៊ុន ណន ជា​មេឃុំ​ត្រី​ញ័រ ។​

​លោក​ឆែម សា​លឿន តំណាង​ឲ្យ​ប្អូនប្រុស ដែល​ពលី​នៅ​ខែមិថុនា ឆ្នាំ២០០៦ ឈ្មោះ​អ៊ុយ យឿន និយាយថា ពួក​គាត់​សុទ្ធតែ​បាន​មក​កាន់​មន្ទីរ​សង្គមកិច្ច​តាំងពី​ថ្ងៃ​ទី៣០ ឧសភា​មកម្ល៉េះ ដើម្បី​បើក​ប្រាក់ខែ ។ តែ​មន្ទីរ​មិន​បើក​ឲ្យដោយ​ប្រាប់ថា លិខិតស្នាម​ទាំងនេះមិន​ត្រឹមត្រូវ​គឺ​ក្លែងក្លាយ ។ ឆែម សា​លឿន បន្តថា ក្រោយ​មន្ទីរ​សង្គមកិច្ច​និយាយ​យ៉ាង​នេះ​ពួកគាត់ ៧៨ គ្រួសារ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​មន្ទីរ​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា​និង​អធិការកិច្ច ខេត្តសៀមរាប ដើម្ប​ជួយ​អន្តរាគមន៍ ។​

​លោក​ឆែម សា​លឿន​បន្តថា ក្រោយពី​មាន​អន្តរាគមន៍​ពី​មន្ទីរ​អធិការកិច្ចក៏​ស្រាប់តែ​មន្ទីរ​សង្គមកិច្ច​យល់ព្រមបើក​លុយ​ឲ្យ​មួយចំនួន​ធំ​វិញ ។ តែ​គាត់​បញ្ជាក់​ថា ប្រសិនបើ​បើក​ខ្លះ គឺ​ពួកគាត់​នៅតែ​សុខចិត្ត ហើយ​រង់ចាំ​បើករ​ហូត​បាន​គ្រប់​គ្នា​ទើប​វិល​ទៅ​ស្រុក​វិញ ។ ជំវិញ​បញ្ហា​ខាងលើនេះ លោក​សិង ម៉ុន អគារធិការ​ស្តីទី​ក្រសួង​សង្គមកិច្ច បាន​ប្រាប់ CEN ថា ចំពោះ​គ្រួសារ​ពលី ដែល​មក​បើក​ប្រាក់ខែ គឺ​ត្រូវមាន​សៀវភៅ​បើក​ប្រាក់ខែ បញ្ជី​គ្រួសារ ឬ​អត្តសញ្ញាណប័ណ្ណ​ត្រឹមត្រូវ ។ ព្រោះ​ពួកគាត់​អាច​ទទួលបាន​ប្រាក់ខែ រយៈពេល ១២ ខែ​នៃ​ប្រាក់ខែពេល​នៅរស់ ។ លោក​បន្តថា​ចំពោះ​ពួកគាត់​ដែល​មិនបាន បើក​ឲ្យ​នេះ គឺ​ដោយសារ​ពួកគាត់​បញ្ចាំ ឬ​លក់​ប័ណ្ណ​នោះ​ឲ្យគេ ។ ដូច្នេះ​ក្រសួង​បាន​កាត់ចោល​ចាប់ពី​ខែ​មិថុនា ឆ្នាំ​២០១០ មកម្ល៉េះ ។​

​លោក​សិង ម៉ុន បញ្ជាក់ថា ពួកគាត់​ទាំងអស់​នោះបាន​លក់​ប័ណ្ណ​ឲ្យទៅ​ឈ្មោះ​ទីវ កាណាដា ជា​មន្ត្រី​យោធា ហេតុដូច្នេះ​ហើយកាល​ដែល​ពួកគាត់​មក​នេះ គឺ​ដោយសារតែ​ពួកគាត់​បាន​លោះ​ប័ណ្ណមរណភាព​ពី​លោក ទី​វ កាណាដា វិញតែប៉ុណ្ណោះ ។ ក្នុងករណីនេះ ពល​ទា​ហ៊ាន​ឈ្មោះ ទី​វ កាណាដា បាន​ប្រាប់ CEN ថា រូប​គាក់​ពិតជា​បាន​ទទួល​បញ្ចាំ​ឬ​ទិញ​ប័ណ្ណ​ពលី​ទាំងនោះ​មែន តែ​ក្នុងពេល​ទិញមន្ទីរ​សង្គមកិច្ច​មិន​បាន​ប្រាប់ថា លុះត្រាតែ​ប្រពន្ធ​ឬ​អាណាព្យាបាលជន​ពលី​ទើប​បើក​លុយ​ឲ្យ​នោះទេ គឺ​រូប​លោក​ទៅ​បើក​បាន​រៀល​រាល់​ខែ ។ លោក​បន្តថា នៅពេល​ទិញ​ប័ណ្ណ​យោធិន​ពលីពី​គ្រួសារ​យោធិន​នោះ ប្រធាន​មន្ទីរ​សង្គមកិច្ចខេត្តសៀមរាបលោក​ភា សុផាត ក៏​បាន​ឃុបឃិត​ជា​មួយ​រូប​លោក​ដែរ ។ ដោយ​លោក​ភា សុផាត កាត់​ភាគរយ​ពី​រូបលោកក្នុង​ឈ្មោះ យោធិន​ពលី​ម្នាក់ ៣០០០០ រៀល​ក្នុង​មួយខែ ។​

​ពលទាហាន​ឈ្មោះ​ទី​វ កាណាដា បន្តថា ក្នុង​មួយ​ខែ​លោក ភា សុផាត ប្រធាន​មន្ទីរ​សង្គមកិច្ចខេត្តសៀមរាបកាត់​ភាគរយ​ពី​រូបលោក​បាន​រហូត ២ លាន​រៀល​ទៅ ៣ លាន​រៀល​ឯណោះ ។ ជាមួយ​និង​ការ​មក​ក្រោយ​របស់​លោក​ទីវ កាណាដា ជា​ពលទាហាន តំបន់​ប្រតិបត្តិកា​រសឹក​រង​ខេត្ត​សៀមរាប​ថា ពាក់ព័ន្ធ​និង​ការទិញ​ប័ណ្ណយោធិន​ពលី គឺ​ដោយសារ​មាន​ការឃុបឃិត​គ្នា​រវាង​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​និង​រូប​លោក​នេះ លោក​ភា សុផាត ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តសៀមរាបបាន​ច្រានចោល​ទាំងស្រុង ដោយ​លោក​បញ្ជាក់ថា រូប​លោក​អត់​ដឹង​អ្វី​ទាំងអស់ ។​

​លោក​ភា សុផាត បន្តថា ការពិត​អ្នក​ដែល​មក​បើក​លុយ​មិនមែន​មាន​រយ​នាក់​ទេ គឺ​មាន​រាប់ពាន់​នាក់​ឯណោះ ហើយ​ពួកគាត់​មិនមែន​មិនបើក​ឲ្យ​ទេ ​គឺ​លុយ​មិនទាន់ធ្លាក់​មក ។ ប្រធានមន្ទីរសង្គមកិច្ច​បន្តទៀតថា ទាក់ទិន​និង​រឿង​ទិញ​ឬ​បញ្ចាំ​ប័ណ្ណ​យោធិន​ពលី គឺ​លោក​មិន​ដឹង​ទេ​រាល់​ពេល​បើក​លុយបើ​គេ​ហុច​ឲ្យលោក​ត្រូវ​តែ​យក ។ ទោះបីយ៉ាងណា គ្រួសារ​យោធិន​ពលី​រាប់រយ​នាក់​បញ្ជាក់ថា បើ​បើ​កលុយ​មិន​បាន​សុខចិត្ត​ដេក​ហា​ល​សន្សើមមិន​ត្រឡប់​ទៅវិញ​ទេ ៕

No comments: