A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 16 September 2016

                             
តើ​លោក គង់ គាំ នឹង​ធ្វើជា​អ្នកតំណាង​ប្រធាន និង​អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន​?
និពន្ធដោយ : ម៉ៅ សុផា       September-15-2016, 9:19 pm /Thmey Thmey
រូបភាព
ភ្នំពេញ​៖ លោក គង់ គាំ អតីត​ប្រធាន​គណបក្ស សម រង្ស៊ី និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ធ្វើជា​តំណាង​កិត្តិយស​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ​គណបក្សប្រឆាំង​ធំជាងគេ​មួយ​នេះ​នៅ​មិនទាន់​ធ្វើ​សេចក្តីសម្រេច​យ៉ាងណា​នៅឡើយ​ទេ​
​លោក គង់ គាំ ដែលជា​មនុស្ស​ដ៏​មាន​ឥទ្ធិពល​មួយរូប​នៅក្នុង​កម្លាំង​គណបក្ស​ស​ង្គ្រោះ​ជាតិ បានបង្ហាញ​បំណង និង​បាន​ពន្យល់​ពី​ភាពចាំបាច់​មួយ ដែល​លោក​ត្រូវ​ធ្វើជា​តំណាង​កិត្តិយស​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក គង់ គាំ បាន​និយាយ​អំពី​បំណង​របស់លោក​នេះ ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​១៥​ខែកញ្ញា​នេះ បន្ទាប់ពី​មានការ​ស្នើសុំ​ពី​មន្ត្រីជាន់ខ្ពស់​មួយចំនួន​របស់​គណបក្ស ដែល​ចង់​ឲ្យ​លោក​ធ្វើជា​អធិបតី​នៅក្នុង​វេទិកាសាធារណៈ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​នៅតាម​មូលដ្ឋាន​។

​បើតាម​ការបញ្ជា​ក់រប​ស់លោក គង់ គាំ ដែល​កំពុង​ធ្វើជា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​នោះ តំណែង​តំណាង​កិត្តិយស​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​អនុញ្ញាត​ឲ្យ​លោក​អាច​ធ្វើជា​តំណាង​របស់​ប្រធាន និង​អនុប្រធាន​គណបក្ស​នេះ តាម​វេទិកាសាធារណៈ​នៅតាម​មូលដ្ឋាន​មាន​ប្រសិទ្ធភាព​ជាង​។​

«​ខ្ញុំ​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ស្រាប់​ហើយ​។ តែ​ស្ថានការណ៍​នេះ មិនអាច​ធ្វើជា​ទីប្រឹក្សា​បានទេ​។ គួរតែ​ជា​តំណាង​កិត្តិយស ដែល​អនុញ្ញាត​ឲ្យ​ខ្ញុំ​បំពេញការងារ​បង្កើន​ប្រជាប្រិយភាព និង​ពង្រឹងគោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឆ្ពោះទៅរក​ការបោះឆ្នោត នាពេលខាងមុខ​»​។ នេះ​ជាការ​ពន្យល់​របស់លោក គង់ គាំ ដែល​បាន​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​សម រង្ស៊ី កាលពី​ចុងឆ្នាំ​២០១៥​។​

​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ស្វាគមន៍​គោលបំណង​របស់លោក គង់ គាំ​។ ប៉ុន្តែ លោក បញ្ជាក់ថា ថ្នាក់ដឹកនាំ ក៏ដូចជា​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​ពិភាក្សាគ្នា​នៅឡើយ​ទេ ចំពោះ​បញ្ហា​នេះ​។

​លោក យឹម សុវណ្ណ ចាត់ទុក​លោក គង់ គាំ ជា​បញ្ញវន្ត​ជាន់ខ្ពស់​មួយរូប ដែល​ត្រូវ​រួម​ដៃ​ជាមួយនឹង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​។ លោក​សង្កត់ធ្ងន់ថា​៖«​ខ្ញុំ​មិនអាច​ឆ្លើយ​ជំនួស​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បានទេ ចំពោះ​រឿងនេះ​។ តែ ខ្ញុំ​យល់ថា គាត់ (​លោក គង់ គាំ​) គឺជា​ធនធានមនុស្ស​ដ៏​កំពូល សម្រាប់​ប្រទេសជាតិ​»៕

No comments: