A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 9 August 2016

សមត្ថកិច្ចហែករូបថតលោក កែម ឡី និង​បដាតវ៉ារបស់ពលរដ្ឋនៅបុរីកីឡា


ដោយ លោក ពៅ មេត្តា​​ | ថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០១៦​ vod



សមត្ថកិច្ចហែករូបថតលោក កែម ឡី


សមត្ថកិច្ចខណ្ឌ៧មករាក្នុងរាជធានីភ្នំពេញបានហែករូបថតលោក កែម ឡី និងបដាតវ៉ាផ្សេងៗទៀតរបស់ប្រជាសហគមន៍បុរីកីឡានៅព្រឹកនេះ ពេលដែលពលរដ្ឋរៀបចំតវ៉ាថ្ងៃចន្ទពណ៌ខ្មៅ ដើម្បីទាមទារយុត្តិធម៌សង្គម។

ប្រជាសហគមន៍បុរីកីឡានិងសកម្មជនដីធ្លីមកពីខេត្តកោះកុងប្រមាណ១០នាក់ បានរៀបចំការតវ៉ានៅក្នុងសហគមន៍បុរីកីឡានៅថ្ងៃចន្ទនេះ ដោយទាមទារឲ្យដោះលែងមន្ត្រីអង្គការសង្គមស៊ីវិល៤រូប មន្ត្រីអគ្គលេខាធិការរង គ.ជ.ប ១រូប និងទាមទាររកយុត្តិធម៌ឲ្យលោក កែម ឡី។ ប៉ុន្តែនៅពេលកំពុងតវ៉ា សមត្ថកិច្ចមួយក្រុមបានចេញមករារាំង ហើយបានហែករូបថតលោក កែម ឡី និងបដាមួយចំនួនទៀត។

ក្រោយពេលរារាំងសមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់នៅក្នុងសហគមន៍បុរីកីឡាគឺអ្នកស្រី ស ស៊ន ដែលបានចូលរួមតវ៉ា យកទៅសួរនាំនៅខណ្ឌ៧មករា៕

ដោយលោក ពៅ មេត្តា និងលោក ឃុត សុគន្ធ

No comments: