A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 26 July 2016

ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ ថា​សមត្ថកិច្ច​កំពុង​តាម​រក​ព្រះ​អង្គ


ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០១៦​ vod


ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលអ្នកធ្វើការស្និទ្ធនឹងលោក កែម ឡី អះអាងថាសមត្ថកិច្ចកំពុងតាមរកព្រះអង្គតែមិនដឹងថាក្នុងបំណងអ្វីនោះទេ។


ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រាប់វីអូឌីថាព្រះអង្គបានទទួលទូរសព្ទពីជនមិនស្គាល់អត្តសញ្ញាណម្នាក់នៅម៉ោង៧ព្រឹកនេះ ដោយអះអាងថារូបគេជានគរបាល ហើយប្រាប់ព្រះអង្គថាមានសមត្ថកិច្ចកំពុងតាមរកព្រះអង្គ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុអ្វីទេរួចបិទទូរសព្ទវិញ។

ព្រះអង្គមានសង្ឃដីកាថា៖ “ទទួលទូរស័ព្ទតាំងពីម៉ោង៧ព្រឹកនេះថា គាត់ជាប៉ូលីសគាត់អាណិតគាត់ស្រលាញ់ហើយគាត់ប្រគេនដំណឹងមកតេជគុណ សុំឲ្យតេជគុណរកកន្លែងមានសុវត្ថិភាពទៅ ព្រោះឥឡូវនេះខាងប៉ូលីសគេតាមដានរកតេជគុណហើយ។ … អត្មាគិតតាមឧត្តមបណ្ឌិតរបស់លោក កែម ឡី ដែលថា យើងរស់នៅស្រុកមួយដែលមានខ្លា មានសត្វសាហារវមានពស់វែកអីច្រើន យើងខំប្រឹងគេចទៅណាក៏គេចមិនរួចដែរ ពិបាកនឹងគេចណាស់ បើគេចង់ចាក់គេចង់ខាំវាងាយស្រួលសម្រាប់គេទេ ព្រោះយើងឋិតក្នុងទីតាំងមួយដែលគេអាចធ្វើបាបយើងបានគ្រប់ពេល”។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ បន្តថាព្រះអង្គមានការបារម្ភខ្លះដែរពីសុវត្ថិភាព តែព្រះអង្គថាទោះជាចង់គេចទៅណាក៏មិនរួចដែរបើសមត្ថកិច្ចចង់ចាប់ព្រះអង្គនោះ។



នៅពេលសួថា តើព្រះអង្គបានប្តឹងទៅអាជ្ញាធរឲ្យជួយការពារសុវត្ថិភាពទេ?

ព្រះតេជគុណប៊ុត ប៊ុនតិញ មានដីកាបន្តថាព្រះអង្គពុំមានជំនឿលើសមត្ថកិច្ចទេ។

ព្រះអង្គមានដីកាបន្ថែមថា៖ “អត្មាមិនដែលមានជំនឿលើជំនួយទៅលើអាជ្ញាធរអីទេ អត់ត្រូវការប្តឹងអីទាំងអស់ព្រោះគ្មានន័យ និងខាតពេលវេលាដែលត្រូវដាក់លិខិតប្តឹងទៅអាជ្ញាធរហ្នឹង អត់ន័យទាំងអស់”។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានបដិសេធពីដំណឹងដែលថាសមត្ថកិច្ចតាមរកចាប់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដោយលោកថាមិនមានហេតុផលណាដែលសមត្ថកិច្ចត្រូវការតាមរកព្រះអង្គនោះទេ។ លោកមានប្រសាសន៍ថា៖ “សូមព្រះអង្គគិតឡើងវិញមើលថាក្រែងលោ វាមិនមែនសមត្ថកិច្ចឬមួយយ៉ាងម៉េចយ៉ាងម៉ា ហីក៏អ្នកដទៃបើជាសមត្ថកិច្ចគ្មានទេ!”។

លោកបានបន្ថែមថា បើមានការគំរាមណាមួយដល់ព្រះអង្គ សូមព្រះអង្គនិមន្តទៅប៉ុស្តិ៍ប៉ូលីសណាដែលនៅក្បែរព្រះអង្គដើម្បីទទួលបានការការពារ។

លោកថា៖ “យើងការពារគ្នាទាំងអស់ កាលណានៅក្បែរៗព្រះអង្គ មើលៗព្រះអង្គផង។ បើយើងដាក់សមត្ថកិច្ចទៅថាធ្វើការគំរាមអីលោក បើលោកមិនស្នើសុំ”។

ក្រោយពីមានការបាញ់សម្លាប់លោក កែម ឡី ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកាថាមានគេកំពុងតាមដានព្រះអង្គ។ បន្ទាប់ពីមានការបាញ់សម្លាប់លោក កែម ឡី មនុស្សមួយចំនួនដែលធ្លាប់ធ្វើការស្និទ្ធជាមួយលោកកែម ឡី បានចាកចេញពីប្រទេសកម្ពុជាដូចជាព្រះតេជគុណ សាន សុជា និងកូនភ្លោះ ជុំ ហួត ជុំ ហួរ ជាដើម៕

No comments: