A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 2 July 2016

គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​សុំ​ជួប​ចរចា​ជាមួយ​បក្ស​កាន់​អំណាច​នៅ​សប្ដាហ៍​ក្រោយ


ដោយ ប្រាជ្ញ ចេវ
2016-07-01

គីមសួរ ភីរិទ្ធ ៨៥៥
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក គីមសួរ ភីរិទ្ធ (រូប​ស្ដាំ) ថ្លែង​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​របស់​ខ្លួន នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Brach Chev
 RFA/Brach Chev


គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​សុំ​ជួប​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ច័ន្ទ ទី​៤ ខែ​កក្កដា សប្ដាហ៍​ក្រោយ​នេះ ដែល​ជា​ជំនួប​ថ្នាក់​កំពូល​និយាយ​ពី​ស្ថានការណ៍​នយោបាយ។ ប៉ុន្តែ​គណបក្ស​កាន់​អំណាច​បដិសេធ​លើ​សំណើ​នេះ ដោយ​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​និយាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ បើ​តុលាការ​មិន​ទាន់​បញ្ចប់​នីតិវិធី។

មិន​ថា​ការ​ចរចា​តាម​ទូរស័ព្ទ ឬ​ការ​ចរចា​តាម​រយៈ​លិខិត ក៏​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ដែរ ដើម្បី​អាច​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើត​ឡើង​សព្វថ្ងៃ​នេះ ដែល​គណបក្ស​នេះ​ហៅ​ថា វិបត្តិ​នយោបាយ។

តំណាងរាស្ត្រ និង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ លោក គីមសួរ ភីរិទ្ធ ថ្លែង​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ថា គណបក្ស​សង្គ្រោះ​ជាតិ រំពឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​យល់ព្រម​ជួប​ចរចា ព្រោះ​ពេល​នេះ​ជា​ពេល​ដែល​គណបក្ស​ទាំង​ពីរ​ធ្វើ​ឲ្យ​ស្ថាន​នយោបាយ​វិល​ទៅ​រក​ស្ថានភាព​ជា​ប្រក្រតី​វិញ។



លោក​ថា ការ​ម្រេច​បោះដៃ​ជួប​គ្នា​ជា​ថ្មី​នេះ ជា​ជំហរ​នៃ​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​បាន៖ «»។

ជំហរ​នៃ​ការ​ចរចា​របស់​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ បន្ទាប់ពី​ក្រុម​ចរចា​ថ្នាក់​ពង្រឹង​វប្បធម៌​សន្ទនា​របស់​គណបក្ស​នេះ ទៅ​ជួប​ប្រធាន​របស់​ខ្លួន​គឺ​លោក សម រង្ស៊ី រយៈពេល​ពីរ​ថ្ងៃ នៅ​ទីក្រុង​ម៉ានីល (Manila) ប្រទេស​ហ្វីលីពីន (Philippines)។

តែ​ទោះ​យ៉ាង​នេះ​ក្តី អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា គណបក្ស​ប្រជាជន​កម្ពុជា បដិសេធ​ជជែក​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ បើ​តុលាការ​មិន​ទាន់​បញ្ចប់​នីតិវិធី​ទាក់​សំណុំរឿង​លោក កឹម សុខា និង​មន្ត្រី​គណបក្ស​នេះ៖ «»។

ការ​កំណត់​ថ្ងៃ​ស្នើ​ជួប​ចរចា​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា លោក កឹម សុខា គេច​មិន​ផុត​ពី​ការ​ជាប់​គុក​ទេ។ ចំណែក​ការ​កំណត់​ថ្ងៃ​ស្នើ​ចរចា​នោះ​ដែរ ចំ​ថ្ងៃ​ដែល​សាលាឧទ្ធរណ៍​កោះ​ហៅ​លោក កឹម សុខា ឲ្យ​ចូលរួម​សវនាការ​នៅ​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កក្កដា ករណី​ដែល​លោក​បដិសេធ​មិន​ចូល​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។

ទាក់ទង​រឿង​នេះ អ្នក​វិភាគ​នយោបាយ លោក សូ ថន្ថា យល់​ថា ការ​បង្ហាញ​ជំហរ​សុំ​​ចរចា​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ គឺ​ជា​អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​ចង់​បាន។ ចំពោះ​ការ​បដិសេធ​មិន​ជួប​ចរចា​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក​យល់​ថា គណបក្ស​ទាំង​ពីរ​អាច​នឹង​រក​ច្រក​ចេញ​បាន៖ «»។

អ្នក​វិភាគ​ដដែល​យល់​ថា ការ​បដិសេធ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​គណបក្ស​ចង់​បាន​អ្វី​ដែល​ខ្លួន​ចង់​បាន​នោះ​ច្រើន និង​កាត់​បន្ថយ​ការ​ទាមទារ​​ខ្លះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ កន្លង​ទៅ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បង្ហាញ​ការ​ចង់​របស់​ខ្លួន​ចង់​ឃើញ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជូន​បេក្ខភាព​អនុប្រធាន​សភា​ជំនួស​លោក កឹម សុខា និង​ទាមទារ​ចង់​បាន​ប្រធាន​ក្រុម​ភាគ​តិច​នៅ​ក្នុង​រដ្ឋសភា​ជា​ផ្លូវ​ការ ដែល​មិន​មែន​ជា​ប្រធាន​ស្ដីទី រួម​នឹង​សំណើ​ខ្លះៗ​ទៀត៕

No comments: