A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 3 July 2016

បេសកជន​អង្គការ​សហប្រជាជាតិ៖ អាទិភាព​បន្ទាន់​សម្រាប់​មីយ៉ាន់ម៉ា​គឺ​បញ្ចប់​ការរើសអើង​អ្នកកាន់​

សាសនា​ឥស្លាម​
02 កក្កដា 2016
VOA News


បេសកជន​អង្គការ​សហប្រជាជាតិធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០១៤។
បេសកជន​អង្គការ​សហប្រជាជាតិធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០១៤។


បេសកជន​ពិសេស​ទទួល​បន្ទុក​ខាង​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​កំពុង​តែ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​មីយ៉ាន់ម៉ា​បញ្ចប់​នូវ​អ្វី​ដែល​លោកស្រី​ហៅ​ថាជា «ការរើសអើង​របស់​សង្គម» ទៅ​លើ​អ្នកកាន់​សាសនា​ឥស្លាម​ជា​អាទិភាព​បន្ទាន់។ ​

អ្នករាយការណ៍​សិទ្ធិមនុស្ស​ពិសេស​អង្គការ​សហប្រជាជាតិ លោកស្រី Yanghee Lee ដែល​បាន​បញ្ចប់​បេសកកម្ម​រយៈពេល​ពីរ​សប្តាហ៍​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​ថ្លែង​ប្រាប់​អ្នកកាសែត​កាល​ពី​ថ្ងៃ​សុក្រ​ថា «​លក្ខខណ្ឌ​ទាំង​អស់​នោះ​ផ្តល់​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​ជីវិត​រស់​នៅ ដោយ​រួម​បញ្ចូល​ទាំង​ការទទួល​បាន​សេវាកម្ម​មូលដ្ឋាន​និង​ជីវភាព​ប្រចាំ​ថ្ងៃ​ផង​ដែរ។»​

លោកស្រី Lee បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «វា​ច្បាស់​ណាស់​ថា ភាពតានតឹង​ដែល​កើត​ឡើង​ដោយសារ​តែ​ជម្លោះ​សាសនា​នៅ​តែ​កើតមាន​នៅក្នុង​សង្គម​មីយ៉ាន់ម៉ា។ ការសម្តែង​មតិ​ស្អប់ខ្ពើម ការលើកទឹកចិត្ត​ឲ្យ​រើសអើង ការស្អប់ខ្ពើម ​អំពើ​ហិង្សា និង​ការមិន​អត់ឱន​ផ្នែក​សាសនា​នៅ​តែ​បន្ត​ជា​មូលហេតុ​នៃ​ការព្រួយបារម្ភ​។

លោកស្រី​បាន​មាន​ប្រសាសន៍​បន្ត​ថា ភាពស្ទាក់ស្ទើរ​របស់​រដ្ឋាភិបាល​ក្នុង​ការបង្រ្កាប​ជន​ដៃដល់​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​ខាង​សាសនា​ដែល​បង្ក​ឲ្យ​មាន​ការភ័យខ្លាច​ថា វា​នឹង​បង្ក​ឲ្យ​មាន​ភាពតានតឹង​កាន់​តែ​ខ្លាំង​ ផ្ញើ​ជា​សញ្ញាណ​ដ៏​ខុស​ឆ្គង​មួយ។



លោកស្រី Lee ក៏​បាន​រិះគន់​ទៅ​លើ​ស្ថានភាព​ជំរំ​សម្រាប់​ជនផ្លាស់​លំនៅ​ក្នុង​ស្រុក រ៉ូហ៊ីងយ៉ា ដែល​កាន់​សាសនា​ឥស្លាម​ផង​ដែរ។ លោកស្រី​បាន​ជំរុញ​ឲ្យ​អាជ្ញាធរបន្ធូរបន្ថយ​ការដាក់​កំហិត​ទៅ​លើ​សេរីភាព​របស់​ពួកគេ​ក្នុង​ការប្តូរ​លំនៅ ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​ការលំបាក​ក្នុង​ការស្វែងរក​ការងារ។ ​

គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ដែល​ដឹកនាំ​ដោយ​លោកស្រី អង់សាន ស៊ូជី ជ័យលាភី​ពានរង្វាន់​ណូប៊ែល បាន​ឡើង​កាន់​អំណាច​កាល​ពី​ខែ​មិនា បន្ទាប់​ពី​ស្ថិត​ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​យោធា​អស់​រយៈពេល​៥០​ឆ្នាំ។

ប៉ុន្តែ​ការស្អប់ខ្ពើម​និង​ភាពមិនជឿជាក់​លើ​គ្នា​រវាង​អ្នកកាន់សាសនា​ព្រះពុទ្ធ​និង​អ្នកកាន់​សាសនា​ភាគតិច ជាពិសេស​អ្នកកាន់សាសនា​ឥស្លាម បាន​កើតឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​ជារឿយៗ​តែងតែ​នាំ​ឲ្យ​អំពើ​ហិង្សា។

អ្នកកាន់​សាសនា​ព្រះពុទ្ធ​បាន​ដុត​វិហារ​ឥស្លាម វាយប្រហារ​ទៅ​លើ​អ្នកកាន់​សាសនា​ឥស្លាម និង​រឹបអូស​យក​ទ្រព្យសម្បត្តិ​របស់​អ្នកកាន់​សាសនា​ផ្សេង​ទៀត៕

No comments: