A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 3 July 2016

ជនស៊ីវិល​២០​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ពេល​ចាប់​ធ្វើ​ជា​ចំណាប់ខ្មាំង​ក្នុង​រដ្ឋធានីដាកា


02 កក្កដា 2016
VOA News


ប៉ូលិសជនជាតិបង់ក្លាដែសបានសម្អាតទីធ្លាមួយកន្លែងដើម្បីងាយស្រួលធ្វើប្រតិបត្តិការប្រឆាំងទប់ទល់នឹងក្រុមសកម្មប្រយុទ្ធមួយដែលធ្វើការវាយប្រហារមកលើតំបន់ការទូតមួយរបស់បង់ក្លាដែស។
ប៉ូលិសជនជាតិបង់ក្លាដែសបានសម្អាតទីធ្លាមួយកន្លែងដើម្បីងាយស្រួលធ្វើប្រតិបត្តិការប្រឆាំងទប់ទល់នឹងក្រុមសកម្មប្រយុទ្ធមួយដែលធ្វើការវាយប្រហារមកលើតំបន់ការទូតមួយរបស់បង់ក្លាដែស។


កងកម្លាំង​យោធា​បង់ក្លាដែស​និយាយ​ថា ជនស៊ីវិល​២០​នាក់​ដែល​ក្នុង​នោះ​ក៏​មាន​ជនបរទេស​ផង​ដែរ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​វាយប្រហារ​មួយ​របស់​ក្រុមសកម្ម​ប្រយុទ្ធ​មួយ​ក្រុម​នៅ​ក្នុង​ភោជនីយដ្ឋាន​ដ៏​ល្បីល្បាញ​មួយ​ក្នុង​រដ្ឋធានី ដាកា។ ​

លោក​ឧត្ដមសេនីយ៍ត្រី Naim Asraf Chowdhury បាន​ប្រកាស​នៅ​ថ្ងៃ​សៅរ៍​នេះ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ការចាប់​ចំណាប់ខ្មាំង​បាន​បញ្ចប់​ថា ភាគច្រើន​នៃ​ជនរងគ្រោះ​ត្រូវ​បាន​ចាក់​ជាច្រើន​កាំបិត​ឲ្យ​ស្លាប់។

ក្រុមមន្ត្រី​ផ្សេង​ទៀត​បាន​និយាយ​ថា ជនរងគ្រោះ​២០​នាក់​នោះ​គឺ​ជា​ជនបរទេស។ គេ​ជឿ​ថា ភាគច្រើន​នៃ​ពួកគេ​ទាំង​នោះ​គឺ​ជា​ជនជាតិ​អ៊ីតាលី​និង​ជប៉ុន។

កាល​ពី​មុន​នេះ ក្រុមមន្ត្រី​បាន​និយាយ​ថា កង​កុម្ម៉ង់ដូ​បាន​ជួយ​សង្គ្រោះ​ចំណាប់ខ្មាំង​យ៉ាង​ហោច​ណាស់​ចំនួន​១៣​នាក់ និង​បាន​សម្លាប់​ជនសកម្ម​ប្រយុទ្ធ​៦​នាក់ បន្ទាប់​ពី​បាន​សម្រុក​ចូល​ទៅ​ក្នុង​ភោជនីយដ្ឋាន ដែល​គេ​សង្ស័យ​ថា ជា​ជនសកម្មប្រយុទ្ធ​របស់​ក្រុមរដ្ឋឥស្លាម​ ដែល​បាន​ចាប់មនុស្ស​ធ្វើ​ជា​ចំណាប់ខ្មាំង​ចំនួន​៣៥​នាក់ ដោយ​រួម​មាន​ទាំង​ជនបរទេស​ផង​ដែរ។ ​



លោកស្រី​នាយករដ្ឋមន្ត្រី Sheikh Hasina បាន​មាន​ប្រសាសន៍​ថា កងកម្លាំង​សន្តិសុខ​បាន​ចាប់​ខ្លួន​ជនសកម្ម​ប្រយុទ្ធ​ម្នាក់ ខណៈ​ពេល​ដែល​លោកស្រី​ថ្កោលទោស​ទៅ​លើ​ការវាយប្រហារ​នេះ ក្នុង​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​ថ្នាក់​ជាតិ​មួយ។ ក្រុមមន្ត្រី​និយាយ​ថា ប្រតិបត្តិការ​ស្វែងរក​ចាប់​ខ្លួន​ជន​ដែល​បាន​រត់គេច​ខ្លួន​កំពុង​តែ​ប្រព្រឹត្ត​ទៅ។

ក្នុង​ចំណោម​ចំណាប់ខ្មាំង​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្នុង​ប្រតិបត្តិការ​របស់​កង​កុម្ម៉ង់ដូ​គឺ​ជា​ជនបរទេស ដែល​ក្នុង​នោះ​ពីរ​នាក់​ជា​ជនជាតិ​ស្រីលង្កា និង​ម្នាក់​ទៀត​ជា​ជនជាតិ​ជប៉ុន៕

No comments: