A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 7 July 2016

របាយការណ៍​ស្តី​ពី​ការ​ពាក់ព័ន្ធ​របស់​អង់គ្លេស​ក្នុង​សង្រ្គាម​អ៊ីរ៉ាក់​​ ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ


06 កក្កដា 2016
VOA News


រូបឯកសារ៖ អតីតនាយករដ្ឋមន្រ្តី​អង់គ្លេស​លោក Tony Blair ជួបជាមួយនឹង​ទាហាន​នៅ​ឯ​មូលដ្ឋាន​ទ័ព​ Shaibah ក្នុង​ក្រុង Basra ប្រទេស​អ៊ីរ៉ាក់។
រូបឯកសារ៖ អតីតនាយករដ្ឋមន្រ្តី​អង់គ្លេស​លោក Tony Blair ជួបជាមួយនឹង​ទាហាន​នៅ​ឯ​មូលដ្ឋាន​ទ័ព​ Shaibah ក្នុង​ក្រុង Basra ប្រទេស​អ៊ីរ៉ាក់។


របាយការណ៍ ​ដែល​គេ​រង់ចាំ​ជាយូរយា​ណាស់​មក​ហើយ​ ស្តី​ពី​ការ​ពាក់ព័ន្ធ​របស់​អង់គ្លេសនៅ​ក្នុង​សង្គ្រាម​ប្រទេស​អ៊ីរ៉ាក់​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ ​ហើយ​ត្រូវ​គេ​រំពឹង​ថានឹង​ក្លាយ​ជា​ការ​ជជែក​ដេញ​ដោល​ដ៏​សំខាន់​មួយ​ដែលនាំ​ឲ្យ​មាន​ការ​លុកលុយ​និង​កង្វះ​ការរៀប​ចំផែនការ​សម្រាប់​ការ​ត្រួតត្រាបន្ទាប់មក​ទៀត។

លោក John Chilcot ​អតីត​បុគ្គលិក​ស៊ីវិល​របស់​អង់គ្លេស ​បាន​ដឹកនាំ​ការ​ស៊ើបអង្កេត​ដែល​ពាក់​ព័ន្ធនឹង​សាវនាការ​សាធារណៈ ​និង​ការ​វិភាគឯកសារ​មួយ​សែន​ប្រាំ​ម៉ឺន ដែលពួក​អ្នក​រិះគន់​សង្គ្រាម​សង្ឃឹម​នឹង​ស្តី​បន្ទោស​អតីតនាយករដ្ឋ​មន្រ្តី Tony Blair ​ចំពោះ​ការ​ដឹក​នាំ​ប្រទេស​ខុស​នៅ​ក្នុង​ការ​ចូល​រួម​ការ​លុកលុយ​របស់​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០០៣។



របាយការណ៍នោះ ​ត្រូវ​គេរំពឹងថា ​នឹង​រួម​បញ្ចូល​លិខិត​ឆ្លើយឆ្លង​រវាង​លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស Blair ​និង​អតីត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក George W. Bush ។ ការណ៍​ដែល​មាន​ឯកសារ​សម្ងាត់​នៅ​ក្នុង​នោះ ​ជាផ្នែក​មួយ​ដែល​បណ្តាល​ឲ្យ​មាន​ការ​ពន្យា​ពេលនៅ​ក្នុង​ការ​ចេញ​ផ្សាយ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​៧​ឆ្នាំ​មុន។

លោក​នាយក​រដ្ឋមន្រ្តី Blair បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា ​លោក​បាន​ធ្វើ​ដោយ​មិន​ស្មោះត្រង់​នៅ​ក្នុង​ការ​ធ្វើ​សង្គ្រាម ​ដែល​បាន​សម្លាប់​កងទ័ព​អង់គ្លេស​អស់​១៧៩​នាក់។

លោក Chilcot បាន​ប្រាប់​ទូរទស្សន៍ BBC ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ ​ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ក្រុម​របស់​លោក​ ​មិនមែន​ជា​ តុលាការ​ឬ​ក្រុម​ប្រឹក្សា​តុលាការ​ទេ ​ក៏ប៉ុន្តែ​គឺ​ថា ​ពួកគេបាន​ព្យាយាម​ធ្វើ​ការ​វិភាគ​ទៅ​តាម​ភស្តុតាង៕

1 comment:

Anonymous said...



“Older men start wars, but younger men fight them.” ~ Albert Einstein



“Older men declare war. But it is the youth that must fight and die.” ~ Herbert Hoover