A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 19 July 2016

លោក កឹម សុខា ថា​បក្ស​សង្គ្រោះ​ជាតិ​ទទួល​រង​សោកនាដកម្ម​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​១​ឆ្នាំ​កន្លង​ទៅ

លោក កឹម សុខា ថា​បក្ស​សង្គ្រោះ​ជាតិ​ទទួល​រង​សោកនាដកម្ម​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​១​ឆ្នាំ​កន្លង​ទៅ
ដោយ ឡេង ម៉ាលី
2016-07-18

កឹម សុខា ២០១៦ ៨៥៥
ប្រធាន​ស្ដីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​ទិវា​ខួប​បក្ស​លើក​ទី​៤ នា​ទីស្នាក់ការ​គណបក្ស​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Leng Maly
 RFA/Leng Maly



សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ប្រារព្ធ​ទិវា​ខួប​លើក​ទី​៤ នៃ​កំណើត​បក្ស​របស់​ខ្លួន ចាប់​តាំង​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២ ដល់​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៦។ អ្នក​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ឆ្លុះ​បញ្ចាំង​ថា រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ គណបក្ស​ទទួល​រង​សោកនាដកម្ម​ធ្ងន់ធ្ងរ។

ប្រធាន​ស្ដីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ប្រាប់​សមាជិក និង​សកម្មជន​របស់​លោក​ក្នុង​ទិវា​ខួប​បក្ស​លើក​ទី​៤ ថា ដំណើរ​បេសកកម្ម​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ គណបក្ស​សង្គ្រោះ​ជាតិ ទទួល​រង​ការ​វាយ​ដំ និង​សោកនាដកម្ម​ធ្ងន់ធ្ងរ៖ «»។

លោក​បន្ត​ថា ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ធ្ងន់ធ្ងរ​យ៉ាង​នេះ​ក្ដី ក៏​សកម្មជន​គាំទ្រ​ជំហរ​ដឹក​នាំ​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ថា គណបក្ស​នេះ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ត្រូវ។ លោក​ថា បញ្ហា​នយោបាយ​សព្វថ្ងៃ​នេះ មិន​មែន​ជា​បញ្ហា​របស់​គណបក្ស​សង្គ្រោះ​ជាតិ តែ​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​បញ្ហា​របស់​ប្រទេស​ជាតិ​ទាំង​មូល៖ «ទោះ​បី​អ្នក​ខ្លះ​ថា​មិន​មាន​វិបត្តិ​ក៏ដោយ ប៉ុន្តែ​ពិភពលោក សហគមន៍​អន្តរជាតិ បាន​ឃើញ​យ៉ាង​ច្បាស់​ថា បញ្ហា​ស្រុក​ខ្មែរ​សព្វថ្ងៃ​នេះ​មាន​វិបត្តិ​ធ្ងន់ធ្ងរ ដែល​ត្រូវ​រួម​គ្នា​ដោះស្រាយ»។



ដោយឡែក​លោក សម រង្ស៊ី ថ្លែង​តាម​រយៈ​វីដេអូ​ពី​ក្រៅ​ប្រទេស​មក​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជារាស្ត្រ ត្រូវ​បាន​គេ​គាប​សង្កត់ និង​បំភិតបំភ័យ បើ​ទោះ​ជា​លោក​មិន​បាន​បញ្ជាក់​ថា គេ​នោះ​ជា​គណបក្ស​ប្រជាជន ក៏ដោយ៖ «ហើយ​ចុង​ក្រោយ​នេះ​គេ​មិន​ញញើត​ប្រើ​អំពើ​ហិង្សា​ឃាតកម្ម​បាញ់​សម្លាប់​អ្នក​ស្នេហា​ជាតិ ទោះ​ជា​មិន​នៅ​ក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​សង្គម​ស៊ីវិល នៅ​ក្នុង​អង្គការ​ក្រៅ​រដ្ឋាភិបាល ជា​ពលរដ្ឋ​ឯករាជ្យ​ក៏ដោយ ឲ្យ​តែ​និយាយ​ការ​ពិត ធ្វើ​ការ​វិភាគ​ស៊ី​ជម្រៅ​ចំណុច​សំខាន់​នៃ​សង្គម​ជាតិ​យើង សង្គម​ពុក​រលួយ សង្គម​អយុត្តិធម៌ សង្គម​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​ផ្ដាច់​ការ គេ​មិន​ញញើត​បាញ់​សម្លាប់ ដូច​គេ​ទើប​តែ​បាញ់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ៨​ថ្ងៃ​មុន​នេះ គឺ​គេ​បាន​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី»។

ឆ្លើយ​តប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា អ្វី​ដែល​លោក កឹម សុខា និង​លោក សម រង្ស៊ី លើក​ឡើង គឺ​ជា​ការ​មិន​ទទួល​ខុស​ត្រូវ៖ «»។

ការ​ប្រារព្ធ​ទិវា​ខួប​លើក​ទី​៤ របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១៨ កក្កដា គឺ​ជា​ការ​លើក​ពេល​មួយ​ថ្ងៃ​ពី​ថ្ងៃ​ដែល​បង្កើត​បក្ស​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។ ចំ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ប្រារព្ធ​ទិវា​ខួប​នេះ ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​ការងារ លោក ថម ម៉ាលីណូស្គី (Tom Malinowski) បាន​ចូល​ជួប​លោក កឹម សុខា ប្រធាន​ស្ដីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ជំនួប​នេះ​មិន​អនុញ្ញាត​ឲ្យ​អ្នក​យក​ព័ត៌មាន​ចូល​ឡើយ៕

No comments: