A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 19 July 2016

អ្នក​បឹងកក់​បន្ត​ធ្វើ​យុទ្ធនាការ​ទាមទារ​ដោះ​លែង​លោក នី ចរិយា និង​អ្នក​ពាក់ព័ន្ធ


ដោយ ផាន់ យ៉ាស៊ី
2016-07-18

យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» បឹងកក់ ៨៥៥
សកម្មជន​បឹងកក់ បន្ត​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» នា​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៦។
 RFA/Tha Kitya


ពលរដ្ឋ​នៃ​សហគមន៍​បុរីកីឡា បណ្ដាញ​ស្ត្រី​អតីត​បឹងកក់ និង​អ្នក​រស់នៅ​ភ្នំបាត (អតីត​បុរីកីឡា) ប្រមាណ ១០​នាក់​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា នាំ​គ្នា​រៀបចំ​ធ្វើ​យុទ្ធនាការ​ពាក់​អាវ​ពណ៌​ស​នៅ​សហគមន៍​បុរីកីឡា​អគារ​ទី​៩ ស្នើ​ដល់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប ស្វែងរក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី និង​ស្នើ​ជួយ​ដោះស្រាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ។ ប៉ុន្តែ​ការ​ធ្វើ​យុទ្ធការ​នេះ មិន​ទទួល​បាន​ជោគជ័យ​នោះ​ឡើយ។

នៅ​ខណៈ​ដែល​ក្រុម​អ្នក​តវ៉ា​កំពុង​តែ​ប្រមូល​ផ្តុំ​គ្នា និង​រៀបចំ​សម្ភារៈ​ត្រៀម​នឹង​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​មិន​ទាន់​រួច​ផង​នោះ ក្រុម​កង​សន្តិសុខ​ខណ្ឌ​៧មករា បាន​មក​រារាំង និង​បញ្ឈប់​សកម្មភាព​ពួក​គាត់​មិន​ឲ្យ​បន្ត​ទៅ​ទៀត។ នៅ​ក្នុង​ការ​ចុះ​បង្ក្រាប​របស់​កង​សន្តិសុខ​ខណ្ឌ​៧មករា នេះ ពួក​គេ​បាន​ប្រើប្រាស់​វិធី​ចាប់​គ្រៀក​បំបែក​ក្រុម​អ្នក​តវ៉ា ដោយ​បង្ខំ​ឲ្យ​ពួក​គាត់​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀង​ខ្លួន។



ក្រុម​កង​សន្តិសុខ​បាន​ដក​ហូត​យក​រទេះ​មួយ​គ្រឿង​ដែល​ក្រុម​អ្នក​តវ៉ា​ប្រើ​សម្រាប់​ដាក់​សម្ភារៈ ដូចជា​ដប​ទឹក​បរិសុទ្ធ និង​សម្ភារៈ​ផ្សេង​ទៀត​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​៧មករា។

តំណាង​បណ្ដាញ​ស្ត្រី​បឹងកក់ កញ្ញា អិម ស្រីទូច ឲ្យ​ដឹង​ថា ការ​រារាំង​របស់​ក្រុម​កង​សន្តិសុខ​នេះ​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ៖ «»។

ជុំវិញ​រឿង​នេះ នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ មាន​ប្រសាសន៍​ថា សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ប្រទេស​កម្ពុជា កាន់​តែ​ចង្អៀត​ទៅៗ។ លោក​បន្ត​ថា រដ្ឋាភិបាល និង​អាជ្ញាធរ​ភ័យ​ខ្លាច​ប្រជាជន​ខ្លួន​ឯង​មិន​ខិតខំ​ប្រឹងប្រែង​រក​ដំណោះស្រាយ និង​យុត្តិធម៌ តែ​បែរ​ជា​រក​វិធីសាស្ត្រ​ក្នុង​ការ​បំបិទ​សេរីភាព​ពួក​គាត់​ទៅ​វិញ។ លោក​មាន​ការ​សោកស្ដាយ​ចំពោះ​បញ្ហា​នេះ៖ «»។

ក្រុម​កង​សន្តិសុខ​ខណ្ឌ​៧មករា បាន​ប្រគល់​រទេះ​ជូន​ក្រុម​អ្នក​តវ៉ា​វិញ​នៅ​ថ្ងៃ​ដដែល បន្ទាប់​ពី​រឹប​អូស​យក​ទៅ​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​៧មករា អស់​មួយ​រយៈពេល​ខ្លី​មក៕

No comments: