A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 10 July 2016

សមត្ថកិច្ច​នឹង​បញ្ជូន​ជន​សង្ស័យ​ជា​ឃាតក​សម្លាប់​លោក កែម ឡី ទៅ​តុលាការ​នៅ​ថ្ងៃ​ស្អែក

សមត្ថកិច្ច​នឹង​បញ្ជូន​ជន​សង្ស័យ​ជា​ឃាតក​សម្លាប់​លោក កែម ឡី ទៅ​តុលាការ​នៅ​ថ្ងៃ​ស្អែក
ដោយ វិទ្យុ​អាស៊ីសេរី
2016-07-10

ជួប សម្លាប់ ២០១៦ ៨៥៥
ជន​សង្ស័យ​ជា​ឃាតក​សម្លាប់​លោក កែម ឡី ឈ្មោះ ជួប សម្លាប់ (ប៉ូលិស​ថា​មិន​មែន​ជា​ឈ្មោះ​ពិត) ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​ក្នុង​សន្និសីទ​កាសែត​នា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ Brach Chev
 Brach Chev


ស្នងការ​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ ថ្លែង​ប្រាប់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​វេលា​ម៉ោង​ជិត ៤ ល្ងាច​ថ្ងៃ​ទី​១០ កក្កដា នេះ​ថា ជន​សង្ស័យ​ដែល​សមត្ថកិច្ច​ចាប់​បាន​នោះ ពិត​ជា​ឃាតក​សម្លាប់​លោក​បណ្ឌិត កែម ឡី នៅ​ក្នុង​ម៉ាត​កាល់តិច​ក្បែរ​ស្ដុប​បូកគោ​នោះ​មែន។

លោក ជួន សុវណ្ណ បញ្ជាក់​ថា ជន​សង្ស័យ​នេះ​ឈ្មោះ ជួប សម្លាប់ តែ​លោក​អះអាង​ថា ឈ្មោះ​នេះ​មិន​មែន​ជា​ឈ្មោះ​ពិត​របស់​ជន​សង្ស័យ​ទេ។ ក្រៅ​ពី​ជន​សង្ស័យ​ម្នាក់​នេះ លោក ជួន សុវណ្ណ ឲ្យ​ដឹង​ថា អ្នក​សម្លាប់​លោក កែម ឡី នៅ​មាន​ជន​ពាក់ព័ន្ធ​ផ្សេង​ទៀត។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ សមត្ថកិច្ច​បាន​បង្ហាញ​កាំភ្លើង​ខ្លី​មួយ​ដើម និង​គ្រាប់​ជាច្រើន​គ្រាប់។



ទោះ​បី​ជា​បែប​ណា អ្នក​កាសែត​ព្យាយាម​សួរ​ពី​មូលហេតុ​ជន​សង្ស័យ​បាញ់​សម្លាប់​លោក កែម ឡី និង​អាសយដ្ឋាន​នៅ​ខេត្ត​ណា មាន​មុខងារ​ធ្វើ​អ្វី​ខ្លះ​ក្ដី តែ​លោក ជួន សុវណ្ណ មិន​បាន​បង្ហើប​ប្រាប់​អ្នក​កាសែត​នោះ​ឡើយ។ លោក ជួន សុវណ្ណ ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១១ កក្កដា នឹង​បញ្ជូន​ជន​សង្ស័យ​ឈ្មោះ ជួប សម្លាប់ នេះ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​របស់​តុលាការ។

ក្រោយ​ពី​បញ្ចប់​សន្និសីទ​សារព័ត៌មាន សមត្ថកិច្ច​បាន​យក​ជន​សង្ស័យ​បង្ហាញ​អ្នក​សារព័ត៌មាន​ដើម្បី​ឲ្យ​ថត​រូប តែ​មិន​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​សួរ​ជន​សង្ស័យ​ឡើយ៕

4 comments:

Anonymous said...




The killer will be silenced soon to cover up the true motive who hired him to kill.





Anonymous said...




The pattern of assassination is too obvious; the people who speak the truth about ah kook Hun Sen’s traitorous government are gunned down.





Anonymous said...




ខ្ញុំអត់ជឿទៅលើសំដីរបស់ជនសង្ស័យនោះឡើយ ដែលថាលោកបណ្ឌិតកែម ឡី ជំពាក់លុយគាត់៣០០០ដុល្លារនោះ។រឿងចាស់មានភាពស្រដៀងៗគ្នាច្រើនណាស់ដែលបានកើតនិងកំពុងបន្តកើតមាននៅស្រុករំដួលរបស់យើង តែទីបំផុតយុត្តិធម៌គ្មានស្រមោលឡើយសម្រាប់អ្នកគ្មានអំណាច សម្រាប់អ្នកដែលរិះគន់រដ្ឋាភិបាលនិងគណៈបក្សប្រជាជនកម្ពុជានិងសម្រាប់អ្នកដែលប្រឆាំង។


Anonymous said...

Make sure that the police caught the real killer.