សមត្ថកិច្ចនឹងបញ្ជូនជនសង្ស័យជាឃាតកសម្លាប់លោក កែម ឡី ទៅតុលាការនៅថ្ងៃស្អែក
ដោយ វិទ្យុអាស៊ីសេរី
2016-07-10
ជនសង្ស័យជាឃាតកសម្លាប់លោក កែម ឡី ឈ្មោះ ជួប សម្លាប់ (ប៉ូលិសថាមិនមែនជាឈ្មោះពិត) ត្រូវបានសមត្ថកិច្ចបង្ហាញក្នុងសន្និសីទកាសែតនាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ Brach Chev
Brach Chev
ស្នងការរាជធានីភ្នំពេញ លោក ជួន សុវណ្ណ ថ្លែងប្រាប់នៅក្នុងសន្និសីទសារព័ត៌មាននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅវេលាម៉ោងជិត ៤ ល្ងាចថ្ងៃទី១០ កក្កដា នេះថា ជនសង្ស័យដែលសមត្ថកិច្ចចាប់បាននោះ ពិតជាឃាតកសម្លាប់លោកបណ្ឌិត កែម ឡី នៅក្នុងម៉ាតកាល់តិចក្បែរស្ដុបបូកគោនោះមែន។
លោក ជួន សុវណ្ណ បញ្ជាក់ថា ជនសង្ស័យនេះឈ្មោះ ជួប សម្លាប់ តែលោកអះអាងថា ឈ្មោះនេះមិនមែនជាឈ្មោះពិតរបស់ជនសង្ស័យទេ។ ក្រៅពីជនសង្ស័យម្នាក់នេះ លោក ជួន សុវណ្ណ ឲ្យដឹងថា អ្នកសម្លាប់លោក កែម ឡី នៅមានជនពាក់ព័ន្ធផ្សេងទៀត។ នៅក្នុងសន្និសីទសារព័ត៌មាននេះ សមត្ថកិច្ចបានបង្ហាញកាំភ្លើងខ្លីមួយដើម និងគ្រាប់ជាច្រើនគ្រាប់។
ទោះបីជាបែបណា អ្នកកាសែតព្យាយាមសួរពីមូលហេតុជនសង្ស័យបាញ់សម្លាប់លោក កែម ឡី និងអាសយដ្ឋាននៅខេត្តណា មានមុខងារធ្វើអ្វីខ្លះក្ដី តែលោក ជួន សុវណ្ណ មិនបានបង្ហើបប្រាប់អ្នកកាសែតនោះឡើយ។ លោក ជួន សុវណ្ណ ឲ្យដឹងថា នៅថ្ងៃទី១១ កក្កដា នឹងបញ្ជូនជនសង្ស័យឈ្មោះ ជួប សម្លាប់ នេះទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីរបស់តុលាការ។
ក្រោយពីបញ្ចប់សន្និសីទសារព័ត៌មាន សមត្ថកិច្ចបានយកជនសង្ស័យបង្ហាញអ្នកសារព័ត៌មានដើម្បីឲ្យថតរូប តែមិនអនុញ្ញាតឲ្យអ្នកកាសែតសួរជនសង្ស័យឡើយ៕
4 comments:
The killer will be silenced soon to cover up the true motive who hired him to kill.
The pattern of assassination is too obvious; the people who speak the truth about ah kook Hun Sen’s traitorous government are gunned down.
ខ្ញុំអត់ជឿទៅលើសំដីរបស់ជនសង្ស័យនោះឡើយ ដែលថាលោកបណ្ឌិតកែម ឡី ជំពាក់លុយគាត់៣០០០ដុល្លារនោះ។រឿងចាស់មានភាពស្រដៀងៗគ្នាច្រើនណាស់ដែលបានកើតនិងកំពុងបន្តកើតមាននៅស្រុករំដួលរបស់យើង តែទីបំផុតយុត្តិធម៌គ្មានស្រមោលឡើយសម្រាប់អ្នកគ្មានអំណាច សម្រាប់អ្នកដែលរិះគន់រដ្ឋាភិបាលនិងគណៈបក្សប្រជាជនកម្ពុជានិងសម្រាប់អ្នកដែលប្រឆាំង។
Make sure that the police caught the real killer.
Post a Comment