A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 2 July 2016

ក្រសួង​យុត្តិធម៌​ស្នើ​រដ្ឋ​សភា​ដក​អភ័យ​ឯកសិទ្ធិ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​២​រូប



ក្រសួង​យុត្តិធម៌​ស្នើ​រដ្ឋ​សភា​ដក​អភ័យ​ឯកសិទ្ធិ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​២​រូប
ដោយ សុ ជីវី
2016-07-01

អង្គ វង្សវឌ្ឍានា ៨៥៥ ២០១៦
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នា​វិមាន​រដ្ឋសភា កាល​ពី​​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦។
 RFA/Brach Chev


ក្រសួង​យុត្តិធម៌​ស្នើ​ប្រធាន​រដ្ឋសភា ដក​អភ័យ​ឯកសិទ្ធិ​សភា របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ចំនួន​២​រូប​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​សញ្ចារកម្ម។ តំណាងរាស្ត្រ និង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា គណបក្ស​នេះ​ស្វាគមន៍​ប្រសិន​បើ​រដ្ឋសភា​បំពេញ​តាម​នីតិវិធី​ត្រឹមត្រូវ។

អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​បញ្ជាក់​ថា កំពុង​ដំណើរ​ការ​តាម​ច្បាប់​ចំពោះ​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នេះ។

អគ្គលេខាធិការ និង​ជា​អ្នកនាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែង​ថា រដ្ឋសភា​បាន​ទទួល​សំណើ​រួចហើយ ប៉ុន្តែ​នៅ​រង់ចាំ​ការសម្រេច​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា៖ «បាទ​បាន​ទទួល​ ហើយ​បាន​ធ្វើ​កំណត់​បង្ហាញ​ជូន​​ទៅ​ដល់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ហើយ។ ខ្ញុំ​បាន​ដាក់​ជូន​ហើយ​គឺ គណៈកម្មាធិការ​អចិន្ត្រៃយ៍​​ជា​អ្នក​សម្រេច»។

លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា ចុះ​ថ្ងៃ​ទី ៣០​ខែ មិថុនា ស្នើ​ប្រធាន​រដ្ឋសភា គឺ​លោក ហេង សំរិន អោយ​ដក​អភ័យ​ឯកសិទ្ធិ​សភា​តំណាងរាស្ត្រ​ពីរ​រូប គឺ​លោក តុ វ៉ាន់ចាន់ និង លោក ពិន រតនា។



ក្នុង​លិខិត​នោះ​បញ្ជាក់​ថា សំណើ​នេះ​ជា​ការ​ឆ្លើយ​តប​ចំពោះ​លិខិត​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សំអាង​ថា លោក តុ វ៉ាន់ចាន់ តំណាងរាស្ត្រ​មណ្ឌល​កណ្ដាល និង​លោក ពិន រតនា តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​កំពុង​ជាប់​សង្ស័យ​ក្នុង​បទ​ប្រព្រឹត្ត​អំពើ​សញ្ចារកម្ម​ជា​បទល្មើស​ព្រហ្មទណ្ឌ តាម​មាត្រា​២៨៤ នៃ​ក្រមព្រហ្មទណ្ឌ។ លិខិត​បញ្ជាក់​ទៀត​ថា ការសម្រេច​ដក​អភ័យ​ឯកសិទ្ធិ​សភា​ របស់​អ្នក​តំណាងរាស្ត្រ​ទាំង​២​រូប​នឹង​បើក​ផ្លូវ​អោយ​តុលាការ​បន្ត​នីតិវិធី​ ដែល​នឹង​ជួយ​ពង្រឹង​នីតិរដ្ឋ។

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា តុលាការ​ក្រុង​ភ្នំពេញ កោះ​ហៅ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ២​រូប​នោះ ឲ្យ​ចូល​បំភ្លឺ​ក្នុង​សំណុំ​រឿង​សញ្ចារកម្ម​ពាក់ព័ន្ធ ​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។

ប៉ុន្តែ​តំណាង​រាស្ត្រ​ទាំង​២​រូប​នោះ បដិសេធ​មិន​ចូល​ទៅ​បំភ្លឺ​ឡើយ ក្រោយ​គណបក្ស​បាន​ចេញ​សេចក្ដី​​ថ្លែងការណ៍ ដោយ​ប្រកាន់​ជំហរ​មិន​ចូល​បំភ្លឺ និង​ស្នើ​ឲ្យ​បញ្ឈប់​ការ​ចេញ​ដីកា​ទាំង​នេះ​ជា​បន្ទាន់ ហើយ​គណបក្ស​ចាត់​ទុក​ថា​ជា​អំពើ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អភ័យ​ឯកសិទ្ធិ​របស់​អ្នក​តំណាង​រាស្ត្រ ដែល​ធានា​ការពារ​ដោយ​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ។

តំណាងរាស្ត្រ និង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ លោក គីមសួរ ភីរិទ្ធ បញ្ជាក់​ថា គណបក្ស​នេះ​ស្វាគមន៍​ប្រសិន​បើ​រដ្ឋសភា​បំពេញ​តាម​នីតិវិធី៖ «ខ្ញុំ​គិត​ថា​ដក​ព្យួរ​លើក​គឺ​តែ​មួយ សំឡេង​​២​ភាគ​៣ គេ​អត់​មាន​ចែង​ថា​ព្យួរ​តែ​ពាក់កណ្ដាល (សំឡេង) ​តែ​៦០​នាក់​ឯណា! គឺ​សភា​ពេញ​អង្គ​សំឡេង​២ភាគ​៣។ បើ​គេ​គោរព​ច្បាប់​ទៅ​គ្មាន​បញ្ហា​ទេ សង្រ្គោះជាតិ​តាម​តែ ហ្នឹង​ទេ​ព្រោះ​ច្បាប់​ចែង​ច្បាស់​ណាស់»។

បើ​ទោះជា​យ៉ាងណា​មក​ដល់​ពេល​នេះ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​បាន​ពហិការ​មិន​ចូល​រួម​ប្រជុំ​សភា​ឡើយ។

មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា តំណាង​រាស្ត្រ​មាន​អភ័យ​ឯកសិទ្ធិ​សភា ហើយ​មិន​ត្រូវ​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​ខ្លួន​ឬ ឃុំ​ខ្លួន ដោយ​សារ​​បាន​សំដែង​យោបល់ ឬ​បញ្ចេញ​មតិ​ក្នុង​ការ​បំពេញ​មុខងារ​​របស់​ខ្លួន​ឡើយ។ ការចោទប្រកាន់​ចាប់​ឃាត់ខ្លួន ឬ​ឃុំ​ខ្លួន​អាច​ធ្វើ​បាន​លុះត្រាតែ​មាន​ការ​យល់​ព្រម​ពី​រដ្ឋសភា ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់ រដ្ឋសភា ក្នុង​ចន្លោះ​សម័យ​ប្រជុំ​នៃ​រដ្ឋសភា វៀរ​លែង​តែ​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង។ សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ត្រូវ​ដាក់​ជូន​កិច្ច​ប្រជុំ​សភា ដើម្បី​អនុម័ត​តាម​មតិភាគច្រើន ពីរ​ភាគ​បី​នៃ​សមាជិក​ទាំងមូល៕

1 comment:

Anonymous said...

Ang Yuon Vathana,

How about the person who let the illegal Vietnamese flow into Cambodia?

How about the persons who are responsible for preserving Khmer natural resource? Etc...

Should they be stripped from their power?