A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 3 July 2016

សកម្មជន​ដីធ្លី​គ្រោង​បន្ត​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ទាមទារ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស


ដោយ ឡេង ម៉ាលី
2016-07-03

​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» សប្ដាហ៍​ទី៨ ៨៥៥
សកម្មភាព​របស់​អាជ្ញាធរ ចុះ​រារាំង​សកម្មជន​ដីធ្លី​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» នៅ​ភូមិ​ដំណាក់ត្រយឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Alexander Ledet



ក្រុម​ស្ត្រី​ដែល​ជា​សកម្មជន​ដីធ្លី​នៅ​សហគមន៍​បឹងកក់ និង​សហគមន៍​អតីត​អ្នក​បឹងកក់ គ្រោង​បន្ត​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» នៅ​ថ្ងៃ​ច័ន្ទ ទី​៤ កក្កដា ដដែល ទោះ​ជា​ពួក​គាត់​ប្រឈម​នឹង​ការ​គំរាម​កំហែង​ចាប់​ខ្លួន​ពី​អាជ្ញាធរ​ក៏​ដោយ។

សកម្មជន​តវ៉ា​រឿង​ដីធ្លី​នៅ​សហគមន៍​បឹងកក់ គឺ​អ្នកស្រី ទេព វន្នី បញ្ជាក់​ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី​៣ ខែ​កក្កដា ថា ពលរដ្ឋ​ក្នុង​សហគមន៍​របស់​អ្នកស្រី​ចំនួន​ ៥០​នាក់ នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​ដដែល នៅ​ថ្ងៃ​ច័ន្ទ ទី​៤ កក្កដា លើកលែង​តែ​ពេល​វេលា​ត្រូវ​ផ្លាស់​ប្ដូរ៖ «ពេល​វេលា​យើង​ផ្លាស់ប្ដូរ​ខុស​ពី​សប្ដាហ៍​មុនៗ បន្តិច។ ចាស់​ស្អែក​ហ្នឹង ពួក​ខ្ញុំ​ធ្វើ​នៅ​ពេល​ព្រឹក​វិញ​វេលា​ម៉ោង ៨។ ប៉ុន្តែ​ទីតាំង​នៅ​កន្លែង​ដដែល»។

អ្នកស្រី​ថ្លែង​ថា យុទ្ធនាការ​របស់​ស្ត្រី​បឹងកក់ គឺ​នៅ​តែ​បន្ត​ទាមទារ​ឱ្យ​ដោះលែង​មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក ៤​រូប និង​អគ្គលេខាធិការ​រង គ.ជ.ប គឺ​លោក នី ចរិយា។ មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អង្គការ​អាដហុក (ADHOC) ៤​រូប បច្ចុប្បន្ន​នេះ​កំពុង​ជាប់​ឃុំ​ពន្ធនាគារ​ព្រៃ​ស ហើយ​លោក នី ចរិយា កំពុង​ជាប់​នៅ​គុក​ប៉េហ្ស៊ី (PJ) របស់​នគរបាល។

អ្នកស្រី ទេព វន្នី មាន​ប្រសាសន៍​ថា សកម្មភាព​ធ្វើ​យុទ្ធនាការ​ទាមទារ​ក្រៅ​ពី​ការ​លើក​បដា​ពាក្យ​ស្លោក អ្នក​តវ៉ា​ក៏​នឹង​មាន​ការ​បង្ហោះ​ប៉េងប៉ោង និង​រូប​គំនូរ​មន្ត្រី​ជាប់​ឃុំឃាំង​ទាំង​នោះ៖ «»។

ដោយ​ឡែក​សហគមន៍​អតីត​អ្នក​បឹងកក់ ដែល​កំពុង​រស់​នៅ​ឯ​បុរី​សន្តិភាព II ដំណាក់ត្រយឹង ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ជិត​ពន្ធនាគារ​ព្រៃ​ស ឱ្យ​ដឹង​ថា ពួក​គាត់​នឹង​បន្ត​ការ​តវ៉ា​ដូច​គ្នា។



តំណាង​សហគមន៍​អតីត​អ្នក​បឹងកក់ គឺ​កញ្ញា អ៊ីម ស្រីទូច ថ្លែង​ថា ក្រុម​របស់​កញ្ញា​គ្រោង​ស្លៀកពាក់​ពណ៌​ស​ម្ដង ព្រោះ​តែ​ការ​ធ្វើ​យុទ្ធនាការ​កាល​ពី​សប្ដាហ៍​មុន ក្រុម​របស់​កញ្ញា​រង​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ​រឿង​ស្លៀកពាក់​ខ្មៅ​តវ៉ា៖ «»។

កញ្ញា អ៊ីម ស្រីទូច បញ្ជាក់​ថា ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ឱ្យ​មាន​ការ​ដោះលែង​ក្រុម​មន្ត្រី​សិទ្ធិមនុស្ស ពី​ព្រោះ​ក្រុម​របស់​កញ្ញា​ត្រូវ​ការ​អ្នក​ទាំង​នោះ​ជួយ​ការពារ​សិទ្ធិ​អ្នក​មាន​បញ្ហា​ដីធ្លី៖ «»។

កញ្ញា អ៊ីម ស្រីទូច បន្ត​ថា កញ្ញា​មិន​បារម្ភ​រឿង​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​ទេ ព្រោះ​អាជ្ញាធរ​ហាម​ចំពោះ​ការ​ស្លៀកខ្មៅ។

យុទ្ធនាការ​តវ៉ា​ដោយ​ស្លៀកពាក់​ខ្មៅ នៅ​ថ្ងៃ​ច័ន្ទ ទី​៤ កក្កដា គឺ​ជា​សប្ដាហ៍​ទី​៩ ហើយ ដែល​សកម្មជន​ដីធ្លី​នាំ​គ្នា​តវ៉ា ចាប់​តាំង​ពី​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ៤​រូប និង​អគ្គលេខាធិការ​រង គ.ជ.ប មួយ​រូប ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កោះ​ហៅ​អ្នក​ទាំង​នេះ ទៅ​សាកសួរ​ពាក់ព័ន្ធ​នឹង​ការ​​ចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ហើយ​ឈាន​ដល់​​ការ​ឃាត់​ខ្លួន​ និង​ឃុំ​ខ្លួន​ចាប់​តាំង​ពី​យប់​ថ្ងៃ​ទី​២៨ ខែ​មេសា​មក៕

No comments: