A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 4 June 2016

តំណាង​រាស្ត្រ​ CNRP ២ នាក់​ទៀត​ត្រូវ​គេ​ប្តឹង




លោក ម៉ៅ មុន្នីវណ្ណ តំណាង​រាស្ត្រ​​មណ្ឌល​ខេត្ត​កំពង់ចាម សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​។

តំណាង​រាស្ត្រ​ CNRP ២ នាក់​ទៀត​ត្រូវ​គេ​ប្តឹង
Fri, 3 June 2016 ppp
នៀម ឆេង


ភ្នំពេញៈ តំណាងរាស្ត្រ​ ២ រូប​ទៀត​ពី​គណបក្ស​សង្គ្រោះ​​ជាតិ​ត្រូវ​បាន​សមាជិក​គណបក្ស​ប្រជាជន​ចេញ​មុខ​ប្តឹង​ជំនួស​ប្រជាពលរដ្ឋ​ ២ នាក់​ទៅ​រដ្ឋសភា​កាលពី​ម្សិលមិញ​ពី​បទ​ «មាន​ចេតនា​ទុច្ចរិត​រំលោភ​យក​ដី​ប្រជាជន​រស់នៅ​ភូមិ​ព្រែកក្តី ឃុំ​ព្រែក​តាទែន ស្រុក​ពញាឮ ខេត្ត​កណ្តាល»។

សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ ២ រូប​នោះ​គឺ​លោក ម៉ៅ មុន្នីវណ្ណ តំណាង​រាស្ត្រ​​មណ្ឌល​ខេត្ត​កំពង់ចាម និង​លោក តុ វ៉ាន់ចាន់ តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កណ្តាល​។

តំណាង​រាស្ត្រ​ទាំង​ ២ ​រូប​នេះ​ត្រូវ​បាន​លោក​ សុខ សម្បត្តិ សមាជិក​លេខាធិការដ្ឋាន​គណបក្ស​ប្រជាជន​រាជធានី​ភ្នំពេញ​អនុប្រធាន​គណបក្ស​ប្រជាជន​ប្រចំា​ខណ្ឌ​ព្រែកព្នៅ និង​ខណ្ឌ​សែនសុខ និង​ជា​ទីប្រឹក្សា​អម​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ប្តឹង​ទៅ​ប្រធាន​រដ្ឋសភា​ជំនួស​ឲ្យ​ពលរដ្ឋ​ ២ ​នាក់​ដែល​​មាន​ឈ្មោះ ប៉ក់ សុវណ្ណា និង​ឈ្មោះ កុល សុផល។

ក្នុង​ពាក្យ​បណ្តឹង​ចុះ​ថ្ងៃ​ទី ២ ខែ​មិថុនា​នេះ​លោក​ សុខ សម្បត្តិ ​បាន​​សរសេរ​ថា​លោក តុ វ៉ាន់ចាន់ បាន​ទិញ​ភាគហ៊ុន​ពី​ស្រ្តី​ម្នាក់​ឈ្មោះ ង៉ី វី ដែល​មាន​ឈ្មោះ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​មួយ​កន្លែង​មាន​ ៣ ​ម្ចាស់​គឺ​ឈ្មោះ ង៉ី វី ឈ្មោះ ប៉ក់ សុវណ្ណា និង ឈ្មោះ កុល សុផល។ ដោយសារ​មិន​សូវ​នៅ​ស្រុក​ខ្មែរ​ឈ្មោះ ង៉ី វី បាន​លក់​ភាគហ៊ុន​របស់​ខ្លួន​ទៅ​ឲ្យ​លោក តុ វ៉ាន់ចាន់​។ ក្រោយ​ពេល​​មាន​ភាគហ៊ុន​លើ​ដី​នេះ​ហើយ​លោក តុ វ៉ាន់ចាន់ បាន​ខ្ចី​លុយ​មនុស្ស​ម្នាក់​ហើយ​បាន​ចែក​ចំណែក​ខ្លះ​ឲ្យ​ម្ចាស់​ភាគហ៊ុន​ទាំង ២ ហើយ​ចុង​ក្រោយ​បាន​ទៅ​ខ្ចី​លុយ​លោក ម៉ៅ មុនីវណ្ណ ចំនួន ១៣ ម៉ឺន​ដុល្លារ​ទៀត។ បន្ទាប់ពី​លោក តុ វ៉ាន់ចាន់ បាន​ខ្ចី​លុយ​​ពី​លោក​ ម៉ៅ មុនីវណ្ណ បាន ៦ ខែ​រួច​មក​លោក ម៉ៅ មុនីវណ្ណ បាន​បង្ខំ​ឲ្យ​ឈ្មោះ ប៉ក់ សុវណ្ណា និង​ឈ្មោះ កុល សុផលផ្ទេរ​កម្មសិទ្ធិ​មក​ឲ្យ​ខ្លួន​។



លោក សុខ សម្បត្តិ​បាន​ស្នើ​សុំ​ឲ្យ​ប្រធាន​រដ្ឋសភា​ដោះស្រាយ​ធ្វើ​យ៉ាង​ណា​ឲ្យ​លោក ម៉ៅ​ មុនីវណ្ណ បញ្ចប់​ជម្លោះ​ និង​បញ្ឈប់​គំនិត​ចង់​រឹបអូស​ដី​ដែល​ពួកគាត់​បាន​ដាក់​បញ្ចាំ និង​បញ្ចប់​តាម​ផ្លូវ​តុលាការ។ បន្ថែម​ពី​លើ​នេះ​ទៀត​លោក​ សុខ ​សម្បត្តិ ​សរសេរ​ថា​ពលរដ្ឋ​ទាំង​​ ២ នាក់​យល់​ព្រម​សង​ប្រាក់​ ១៣ ម៉ឺន​ដុល្លារ​ទៅ​លោក ម៉ៅ មុនីវណ្ណ បើ​ទោះបី​ជា​ពួកគេ​ទទួល​បាន​តែ​ ២៤៦០០ ដុល្លារ​ក៏ដោយ។

ទាំង​លោក តុ វ៉ាន់ចាន់ និង​លោក សុខ សម្បត្តិ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​កាលពី​ម្សិលមិញ​ខណៈ​លោក ម៉ៅ មុនីវណ្ណ មិន​ទទួល​ទូរស័ព្ទ​។

ទោះ​យ៉ាង​ណា​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បាន​ថ្លែង​​កាលពី​សប្តាហ៍​មុន​ថា​រាល់​ជម្លោះ​ឯកជន​របស់​សមាជិក​សភា​ដែល​មិន​ទាក់ទិន​នឹង​ការងារ​រដ្ឋសភា រដ្ឋសភា​ មិន​អាច​ប៉ះពាល់​បាន​ទេ​ដរាប​ណា​មិន​មាន​ពាក្យ​បណ្តឹង​ពី​តុលាការ។

លោក​បញ្ជាក់​ថា​៖ «​អ្នក​តំណាងរាស្ត្រ​គាត់​ក៏​មាន​សិទ្ធិ​ប្រកប​ជំនួញ​ដែរ​។ អ៊ីចឹង​បើ​សិន​ជា​មាន​ការ​ប៉ះពាល់​ជាមួយ​ពលរដ្ឋ​យើង​រង់ចាំ​ទទួល​ពាក្យ​បណ្តឹង​ពី​តុលាការ​។ យើង​មិន​អាច​ចាត់​ការ​លើ​អ្នក​តំណាងរាស្ត្រ​ដោយ​ផ្ទាល់​ទេ​បើ​សិន​រឿង​នោះ​មិន​ពាក់ព័ន្ធ​នឹង​ការងារ​សភា​»​។

ប៉ុន្តែ​កាលពី​ម្សិលមិញ​លោក ឡេង ប៉េងឡុង ​បាន​​ថ្លែង​ថា​លោក​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្តឹង​នោះ​ទេ​ហើយ​បើ​បាន​ទទួល​ពាក្យ​បណ្តឹង​រដ្ឋសភា​អាច​ផ្ញើ​ពាក្យ​បណ្តឹង​នោះ​ទៅ​ក្រសួង​ពាក់ព័ន្ធ​រួម​មាន​ក្រសួង​រៀបចំ​ដែនដី ឬ​អាជ្ញាធរ​ដោះស្រាយ​ទំនាស់​ដីធ្លី៕

1 comment:

Anonymous said...


Dear compatriots,

The ulterior motive behind Hun Sen's attacks on the CNRP stemmed largely from his worry about the outcome of this upcoming election.

Hun Sen felt that this stubborn CNRP, especially the union between Sam Rainsy and Kem Sokha, did not break apart after his several preemptive strikes.

The CPP keeps looking for the CNRP's members fault so that it could jail them.

Sooner or later, the CPP would say it is against the law for the CNRP's members to shit, to pee, to take shower, to eat, etc...

For example, the King Sihamoni stated that he received some 170,000 fingerprints from the people complaining about the wrongful imprisonment of the activists and wanted Ah Kwack Hun Sen to check their complains (about the wrongful imprisonment).

And Ah Kwack Hun Sen interpreted that the King wanted him to check the fingerprints' authenticity.

Ah Kwack Chkuot Mern Tern Heuy !!

Hun Sen knew that the CNRP had won the 2013 election by a landslide, but Ah Heum Khiev Kanharith - under Ah Kantorb's order - declared that the CPP was the winner.

Now, with some reforms on the NEC, the CPP cannot self proclaim itself as the winner anymore. This prompted Hun Sen to find a way to dissolve the CNRP before the election date.

Some crazy nationalists such as Mam Sonando and Khem Veasna have chastised the CNRP incessantly in an effort to stop the CNRP's momentum and strengthen the CPP's popularity. But so far, their stupid acts produced fruitless result.

For the sake of Cambodia, and if Hun Sen is truly not a Yuon's puppet, he should acknowledge the reality: people are absolutely fed up with Hun Sen and the CPP.

Hun Sen should help facilitate the smooth transition of power to the winner after this next election and Hun Sen will be regarded as one of Khmer heroes too. And Cambodia will be highly likely freed from the evil Vietnam with Hun Sen's assistance.

Hun Sen, please do not blow your chance to be a Khmer National hero.

Bun Thoeun