A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 8 June 2016

ព័ត៌មានពិត គឺអាចជាមធ្យោបាយមួយដ៏ល្អប្រសើរបំផុត




០៨ មិថុនា ២០១៦ - ដំណើរឆ្ពោះទៅមុខ!

ព័ត៌មានពិត គឺអាចជាមធ្យោបាយមួយដ៏ល្អប្រសើរបំផុត ក្នុងការចូលរួមចំណែកជួយផ្ដល់ដល់ប្រជាពលរដ្ឋ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការគិតពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ ចៀសវាងនូវការធ្វើសេចក្ដីសម្រេចចិត្តណាមួយ ដោយពុំបានទទួលព័ត៌មានពិត។ ដូច្នេះហើយអ្នកសារព័ត៌មាន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈពិតប្រាកដ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយរៀបចំសង្គម តាមរយៈការអប់រំ និងការផ្សព្វផ្សាយព័ត៌មានពិតរបស់ខ្លួន។
ព័ត៌មានពិត អាចនាំឲ្យអ្នកនយោបាយដោះស្រាយបញ្ហាបានល្អ។ ព័ត៌មានពិត អាចនាំឲ្យរាស្ត្រយល់ដឹងពី កាតព្វកិច្ច ក្នុងនាមជាម្ចាស់ប្រទេស។ ព័ត៌មានពិត អាចនាំឲ្យមន្ត្រីមានតម្លាភាព គណនេយ្យភាព មិនបក្ខពួក មិនពុករលួយ។ ព័ត៌មានពិត អាចនាំឲ្យសេវាសាធារណៈកាន់តែខិតជិត និងល្អប្រសើរឡើង។ មានតែព័ត៌មានពិតទេ អាចជួយឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ដោយសន្តិវិធី និងអហិង្សា។

ទោះបីជាជួបឧបសគ្គលំបាកយ៉ាងណាក៏ដោយ យើងនៅតែបោះជំហានទៅមុខជានិច្ច ដោយអំណត់ព្យាយាម ក្នុងការរៀបចំដំឡើងអង់តែន និងស្ថានីយ៍ទូរទស្សន៍ព្រះអាទិត្យ ដើម្បីចែករំលែក ផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋ ឲ្យបានដឹងការពិត ពីសង្គម សេដ្ឋកិច្ច និងនយោបាយ។ គោលដៅចម្បង គឺជាទូរទស្សន៍របស់ប្រជាពលរដ្ឋ ដែលផ្សាយពីភូមិឃុំ ពីសហគមន៍ ពីសិល្បៈវប្បធម៌ជាតិ ពីបរិស្ថាន ពីការងាររបស់អង្គការសង្គមស៊ីវិល…។

YP

No comments: