A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 4 June 2016

កឹម សុខា ៖ ខ្ញុំនឹងនៅក្នុងគុកដោយស្ងប់ចិត្ត ប្រសិនបើវាជាការតស៊ូ ដើម្បីសេរីភាព


by កុលបុត្រ ខ្មែរ, មិថុនា 4, 2016



លោកប្រធានស្តីទី កឹម សុខា ថា លោកនឹងនៅក្នុងគុក ដោយស្ងប់ចិត្តប្រសិនបើការតស៊ូ ដើម្បី សេរីភាព នៅតែមាន



“ខ្ញុំនឹងដេកក្នុងគុកដោយស្ងប់ចិត្ត អោយតែប្រជាពលរដ្ឋ នៅតែបន្តធ្វើការតស៊ូ ដើម្បីលទិ្ធប្រជាធិបតេយ្យនៅកម្ពុជា” ។ នេះជាការលើកឡើងរបស់លោកប្រធានស្តីទី កឹម សុខា ក្នុងពិធីជួបសំណេះសំណាលជាមួយគណៈកម្មាធិការប្រត្តិបត្តិក្រុងស្រុងទាំង១៣ នៃខេត្តព្រៃវែង នៅទីស្នាក់ការកណ្តាលរបស់គណបក្ស នាព្រឹកថ្ងៃទី០៤ ខែមិថុនា នេះ។

ការលើកឡើងរបស់លោកប្រធានស្តីទីនៅពេលនេះ ស្របពេលដែលចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកថាន់ ឡេង បានចេញដីកាបង្គាប់ អោយលោកប្រធានស្តីទីចូលខ្លួន មកតុលាការនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៩:០០ព្រឹក ប៉ុន្តែលោកប្រធានស្តីទី សម្រេចមិនចួលតាមដីការបង្គាប់នោះទេ។

លោកប្រធានស្តីទីបន្តថា លោកនឹងមិនរត់ចោលស្រុកជាដាច់ខាត បើទោះបីជាមានគេព្យាយាម ធ្វើបានមកលើរូបលោក ក៏ដូចជាគណបក្សសង្រ្គោះជាតិយ៉ាងណាក៏ដោយ លោកថា “លោកមានការឈឺចាប់ ក៏ប៉ុន្តែប្រជាពលរដ្ឋខ្មែរមានការឈឺចាប់ជាងរូបលោករាប់ម៉ឺនដងទៅទៀត“ ។ លោកបានសង្កត់ធ្ងន់ថា ក្នុងជីវិតនយោបាយរបស់អ្នកតស៊ូគឺមិនដែលបានសុខម្តងណាឡើយ ប៉ុន្តែគណបក្សសង្រ្គោះជាតិ នៅតែប្រកាន់ខ្ជាប់នូវគោលជំហរមិនយកខ្មែរធ្វើសត្រូវ ខ្មែរតែមួយ ខ្មែររួមគ្នា ខ្មែរខ្លាំង ខ្មែរបែកបាក់គ្នាខ្មែរស្លាប់។ លោកបានអំពាវនាវអោយប្រជាពលរដ្ឋ បន្តការតស៊ូ ដោយសន្តិវិធី ជាមួយគណបក្សសង្រ្គោះជាតិ ដើម្បីឈានទៅរកការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌។ លោកបន្ថែមថា ប្រសិនមានការបោះឆ្នោតមួយមានភាពល្អប្រសើជាងមុនតែបន្តិច គណបក្សសង្រ្គោះជាតិនឹងឈ្នះឆ្នោត។



ចំពោះការចោទប្រកាន់មកលើលោកប្រធានស្តីទី កឹម សុខា នៅពេលនេះ ត្រូវបានអ្នកច្បាប់ សហគមន៏ជាតិ និងអន្តរជាតិ យល់ឃើញថា គឺជាការរំលោភរដ្ឋធម្មនុញ្ញ ព្រោះថាលោកប្រធានស្តីទី ជាអ្នកតំណាងរាស្រ្ត មានអភ័យឯកសិទ្ធិ ត្រូវបានការពារដោយ រដ្ឋធម្មនុញ្ញ មាត្រា៨០ ដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២៦ ខែឧសភា កន្លងទៅ អាជ្ញាធរបានប៉ុនប៉ងចាប់ខ្លួនលោកប្រធានស្តីទី កឹម សុខា នៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ក្រោយព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅលោក ឲ្យចូលមកតុលាការបំភ្លឺក្នុងនាមជាសាក្សីចំនួន២លើក គឺនៅថ្ងៃទី១៧ ខែឧសភា និងនៅថ្ងៃទី២៦ ខែឧសភា លើសំណុំរឿងសញ្ចារកម្ម ប៉ុន្តែលោកប្រធានស្តីទី សម្រេចមិនចូលបំភ្លឺ ដោយថាលោកមានអភ័យឯកសិទ្ធិ៕

ដោយ៖ ភក្រ្តា


ថ្លែងបញ្ជាក់ទៅកាន់សកម្មជនអ្នកគាំទ្រគណបក្សសង្រ្គោះជាតិខេត្តព្រៃវែង ០៤-មិថុនា-២០១៦ @ឈន វាសនា

2 comments:

Anonymous said...

ធ្វើម្តេចទៅបើប្រវត្តខ្មែរគេសម្លាប់ដាក់គុក តែអ្នកដែលថាស្រឡាញ់ជាតិ រាប់មិនអស់ទៅហើយ រួចគេចោទថាក្បត់ជាតិផង ដូចកាលជុំនាន់ស៊ី ហានុ គេយកទោបាញ់ចោលហើយគេថតជាកុន រួចដើរបញ្ចាំងគ្រប់ស្រុក ថាព្រាម អ៊ិន សាំង សន មាក់ ធុរា មាក់ ធុ រាក់ ។ល។ ថាសុទ្ធតែក្បត់ជាតិ ហើយឥឡូវក៍មិនខុសពីមុនឯណា រឿងដែលគេរុញរា គឺខ្លាចក្រែងវាមានភ្លៀង មានទឹកជុំនន់ ទប់មិនជាប់នោះឯង ហេតុដូច្នេះបានជាគេរើសពេលដូច្នេះ។

Anonymous said...

Kem Sokha's defiance to the Prett court is right.

The devil Hun Sen is looking for way to destroy Kem Sokha and the CNRP.

Where is the criminal who secretly recorded the conversation between Kem Sokha and that woman?

For the sake of Cambodia, in the future Kem Sokha must stop fucking around like a stray dog. His irresponsible fucking has served the evil Vietnam well because it has shifted the people's attention from the vital issues such as the continued influx of the illegal Vietnamese, the borders' encroachments, the destruction of the natural resource, etc...

People will call Kem Sokha Ah Porng Kdor Chker Kem Sokha if the same fucking problem comes up again in the future with Kem Sokha and other woman.

Every tolerance has limit. Stop pushing Khmer people's tolerance around.

Chhary