A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 13 June 2016

ម៉ី កល្យាន៖ សេដ្ឋកិច្ច​អន់ថយ​ដោយសារ​​ខ្វះ​គំនិត



លោក ម៉ី កល្យាន ក្នុង​ពេល​ផ្ដល់​បទសម្ភាស​ឲ្យ​កាសែត​ភ្នំពេញ ប៉ុស្ដិ៍ នា​ពេល​កន្លង​មក។ គាំ ច័ន្ទរស្មី

ម៉ី កល្យាន៖ សេដ្ឋកិច្ច​អន់ថយ​ដោយសារ​​ខ្វះ​គំនិត
Fri, 10 June 2016 ppp
កៃ គឹមសុង and គាំ ច័ន្ទរស្មី


(ភាគ១)

ឆាក​ជីវិត​មនុស្ស​តែងតែ​ជួប​ប្រទះ​ភាព​ល្វីង​ជូរចត់ និង​ក្ដី​រីករាយ ឬ​ផ្អែម​ល្ហែម​ជា​ការ​ធម្មតា។

យ៉ាង ​ណា​មិញ​ ​ប្រទេស​មួយ​ជាតិ​មួយ​ក៏​ដូច្នេះ​ដែរ​វា​អាច​ឈាន​ដើរ​ទៅ​មុខ ឬ​ថយ​ក្រោយ​គឺ​អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​ការ​គិត​ត្រូវ វិភាគ​ត្រូវ និង​សម្រេច​ចិត្ត​ត្រូវ​របស់​មេដឹកនាំ និង​ពលរដ្ឋ​ម្ចាស់​ប្រទេស​នោះ។ នេះ​ជា​ប្រសាសន៍​បណ្ឌិត ម៉ី កល្យាន វ័យ ៦៣ ឆ្នាំ ដែល​បច្ចុប្បន្ន​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ សេដ្ឋកិច្ច​ជាតិ (SNEC)។

លោក កល្យាន បាន​ចំណាយ​ពេល​ជាង​ពាក់​កណ្ដាល​ជីវិត​រស់នៅ​ទស្សនកិច្ច សិក្សា និង​ធ្វើការ​នៅ​ជាង ១០០ ប្រទេស​លើ​សកល​លោក។ ទី​បំផុត​លោក​បាន​វិល​មក​ជួយ​អភិវឌ្ឍ​មាតុភូមិ​វិញ​កាលពី ៨ ឆ្នាំ​មុន។

កាល ​ពី​សប្ដាហ៍​​មុន​ លោក បណ្ឌិត ម៉ី កល្យាន បាន​ចំណាយ​ពេល​ជាង​ពីរ​ម៉ោង​ចែក​រំលែក​ចំណេះដឹង ជំនាញ និង​បទពិសោធ​ផ្ទាល់​ខ្លួន​ទាំង​នោះ​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ដោយ​ចាប់​ ផ្ដើម​ពី​ចក្ខុវិស័យ បេសកកម្ម ប្រវត្តិ​ការងារ និង​បទពិសោធ​របស់​លោក​បន្ទាប់​ពី​លោក​ទទួល​បាន​អាហារូបករណ៍​ចេញ​ទៅ​សិក្សា​ នៅ​ប្រទេស​ជប៉ុន​សិក្សា​ថ្នាក់​បណ្ឌិត​សេដ្ឋកិច្ច​នៅ​ក្នុង​ឆ្នាំ ១៩៧៤ គឺ​មុន​របប​ខ្មែរ​ក្រហម​ដណ្ដើម​អំណាច​មួយ​ឆ្នាំ។

ខ្មែរ​ក្រហម​ដណ្ដើម​អំណាច​ពី​របប​សេនា​ប្រមុខ​ លន់ នល់ ថ្ងៃ​ទី ១៧ ខែ​មេសា ឆ្នាំ ១៩៧៥។

ក្នុង ​តំណែង​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​លោក បណ្ឌិត ម៉ី កល្យាន បាន​មាន​ប្រសាសន៍​ថា​លោក​បាន​ចូលរួម​ជូន​យោបល់​ដល់​រាជរដ្ឋាភិបាល​មួយ​ចំនួន ​ដូចជា​យុទ្ធ​សាស្រ្ដ​ចតុកោណ​ជំហាន​ទី ៣ និង​ជូន​យោបល់​ជាច្រើន​ករណី​ទៀត។

លោកបណ្ឌិត ម៉ី កល្យាន ថតរូប​ជាមួយ​មិត្តភក្តិ​នៅ​មុខ​ព្រះ​បរមរាជ្យ​វាំង។


លោក ​សង្ឃឹម​ថា​​ ការ​ជូន​យោបល់​ទៅ​រាជរដ្ឋាភិបាល​អាច​មាន​ផលវិជ្ជមាន​ខ្លះៗ។ «ខ្ញុំ​ប្រាប់​គេ​ថា​ខ្ញុំ​អាយុ​ប៉ុណ្ណឹង​ហើយ​ខ្ញុំ​ចង់​និយាយ​អ្វី​ដែល​មាន ​ប្រយោជន៍​សម្រាប់​ជាតិ​ខ្ញុំ​ព្រោះ​ពេល​អត់​នៅ​យូរ​ប៉ុន្មាន​ទេ​អាយុ ៦០ ជាង​ហើយ។ ខ្ញុំ​ចង់​និយាយ​អ្វី​ដែល​មាន​ប្រយោជន៍​សម្រាប់​ទាំងអស់​គ្នា​គិត​ឲ្យ​ចេញ​ ជា​សកម្មភាព និង​ផលវិជ្ជមាន។

លោក​មាន​ប្រសាសន៍​ថា​ លោក​បាន​មើល​ឃើញ​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ដើរ​ក្នុង​ ល្បឿន​យឺត​ជាង​បណ្ដា​ប្រទេស​ជា​មិត្ត​ក្នុង​តំបន់​គឺ​ដោយ​ធនធាន​មនុស្ស​នៅ​ មាន​កម្រិត​នោះ​គឺ «ការ​ខ្វះ​គំនិត» ក្នុង​ការ​គិតគូរ​ស្រាវជ្រាវ​កសាង​យុទ្ធសាស្ដ្រ​រយៈពេល​វែង។

លោក ​បាន​បញ្ជាក់​ថា៖ «មនុស្ស​យើង​ស្អីៗ​ទាំងអស់​គឺ​ពឹង​ទៅ​លើ​ការ​គិត​តែ​ម្តង។ ការ​គិត​មិនមែន​ស្រមើ​ស្រមៃ​ទេ​តែ​ត្រូវ​មាន​គោល​បំណង​ច្បាស់លាស់ ធ្វើ​បាន ឬ​ក៏​មិន​បាន​លើ​ការ​វិភាគ​ច្បាស់​លាស់​នោះ​ហើយ។ អាហ្នឹង​ជា​រឿង​សំខាន់​បំផុត​សម្រាប់​ប្រទេស​យើង»។

លោក​ បាន​បន្ថែម​ថា៖ «ដូច​យើង​បើក​ឡាន​អ៊ីចឹង​បើ​យើង​បើក​ឡាន​អន់​បើក​លឿន​អត់​បាន​ទេ។ អ៊ីចឹង​ទាល់​តែ​យើង​មើល​ពី​ប្រវត្ថិសាស្រ្ត​ប្រទេស​យើង។ ខ្ញុំ​យល់​ពី​ការ​លំបាក​នេះ។ បើ​ចង់​ឲ្យ​ប្រទេស​ជឿន​លឿន​ជាង​មុន​ខ្មែរ​ត្រូវ​ដឹង​ថា​ តើ​យើង​ខ្លាំង​កន្លែង​ណា? និង​ខ្សោយ​កន្លែង​ណា? កុំ​ធ្វើ​តាម​គេ​ទាំងអស់​ពេក​ចាំ​បាច់​ត្រូវ​មាន​គោល​ជំហរ​ខ្លួន​ឯង​ច្បាស់​ លាស់»។

លោក​បាន​បន្ថែម​ថា៖ «ប្រទេស​នេះ​ចាំបាច់​ត្រូវការ​បច្ចេកទេស និង​ពេលវេលា​ដើម្បី​ពង្រឹង​ស្ថាប័ន​បន្តិច​ម្តងៗ​ដោយ​ចាំបាច់​ត្រូវ​គោរព​ ច្បាប់​ និង​ប្រើប្រាស់​គំនិត​ដើម្បី​បង្កើត​ទ្រព្យ​ធន»។

លោក ម៉ី កល្យាន មាន​ប្រសាសន៍​ថា៖ «យើង​ជា​ប្រទេស​តូច​នៅ​ទន់ខ្សោយ និង​ក្រីក្រ​នៅ​ឡើយ។ បើ​យើង​ប្រៀប​ធៀប​នឹង​ប្រទេស​នៅ​ក្នុង​អាស៊ាន​យើង​មាន​ចំណូល​ក្នុង​ម្នាក់ៗ​ សឹង​តែ​ធ្លាក់​ដល់​លេខ ៩ ឬ ១០ ទៅ​ហើយ។ ច្បាស់​ណាស់​យើង​ជឿន​លឿន​ជាង​មុន​បន្ដិច​ រស់នៅ​ស្រួល​ជាង​មុន​បន្តិច ក៏​ប៉ុន្តែ​យើង​នៅ​ក្រីក្រ​នៅ​ឡើយ»។

ទោះ​យ៉ាង​ណា​កម្ពុជា​ នៅ​តែ​ជា​ប្រទេស​មាន​សក្ដានុពល​ខាង​វិស័យ​កសិកម្ម ទេសចរណ៍ ព្រោះ​មាន​ប្រាសាទ​បុរាណ មាន​ទេសភាព​ទាក់ទាញ​ជាង​សិង្ហបុរី​ដែល​ដូនតា​គេ​មិន​បាន​បន្សល់​ទុក​អ្វី​ នោះ​តែ​មនុស្ស​ដែល​មាន «គំនិត​ជ្រៅ» បាន​ធ្វើ​ឲ្យ​សិង្ហបុរី​ក្លាយ​ជា​ប្រទេស​ជឿនលឿន​មួយ​ក្នុង​លោក។

រាជរដ្ឋាភិបាល ​កម្ពុជា​បាន​គិត​យក​វិស័យ កសិកម្ម ទេសចរណ៍ វិស័យ​សំណង់ និង​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ជា​សសរស្តម្ភ ៤ ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ដែល​ឈាន​ទៅ​ដល់​ការ​កាត់​បន្ថយភាព​ ក្រីក្រ​បន្ដិច​ម្ដងៗ​ពី​កម្ពុជា។

បើ​តាម​លោក ម៉ី កល្យាន វិស័យ​កសិកម្ម និង​ទេសចរណ៍​ត្រូវ​តែ​បន្ត​រីកចម្រើន ក៏​ប៉ុន្តែ​វិស័យ​សំណង់​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​សាង​សង់​លើស​ពី ​តម្រូវការ​នោះ​អាច​នាំ​មក​នូវ​ការ​ខាតបង់​ទៅ​វិញ។ កម្ពុជា​មិន​ត្រូវ​ពឹង​លើ​រឿង​កាត់ដេរ​តែ​មួយ​មុខ​ទេ​ដូច្នេះ​ត្រូវ​ធ្វើ​ ពិពិធកម្ម (Diversify) ដែល​ចាំបាច់​ផលិត​នូវ​អ្វី​ជា​តម្លៃ​បន្ថែម។ «ខ្ញុំ​យល់​ថា​ឥឡូវ​យើង​កំពុង​តែ​កែទម្រង់​មិនមែន​ធ្វើ​មួយ​យប់​បាន​ទេ​ យើង​ត្រូវការ​វិស្វករ​ជាង​ត្រូវការ​អ្នក​វិទ្យាសាស្ដ្រ​នយោបាយ។ ខ្ញុំ​ជឿ​ថា​យើង​កំពុង​តែ​ត្រៀម​ខ្លួន​ធ្វើ​ម៉េច​ឲ្យ​បត់បែន​ទៅ​តាម​ តម្រូវការ​ទីផ្សារ»។

តាម​គោលការណ៍​សេដ្ឋកិច្ច​ជាទូទៅ​ ក្នុង​ប្រទេស​ជាច្រើន​គេ​ជ្រើសរើស​រូបមន្ត​ការ​អភិវឌ្ឍ ១/៣ លើ​វិស័យ​កសិកម្ម ១/៣ ឧស្សាហកម្ម និង ១/៣ សេវាកម្ម។ ប៉ុន្ដែ​តាម​បរិបទ​បច្ចុប្បន្ន​វិសាលភាព​នៃ​វិស័យ​កសិកម្ម​មាន​ការ​ធ្លាក់​ ភាគរយ​ជា​លំដាប់​រីឯ​ភាគរយ​នៃ​ឧស្សាហកម្ម និង​សេវាកម្ម​មាន​និន្នាការ​កើនឡើង។ ប៉ុន្ដែ​សម្រាប់​កម្ពុជា​នៅ​មាន​សក្ដានុពល​យ៉ាង​ខ្លាំង​ចំពោះ​វិស័យ​កសិកម្ម ​ប្រសិន​បើ​កម្ពុជា​មាន​គោលនយោបាយ​គ្រប់គ្រង​ទឹក​បាន​ល្អ។ ជា​ផលទ្ធផល វិស័យ​កសិកម្ម​កម្ពុជា​ឆ្នាំ ២០១៤-២០១៥ កំណើន​ស្មើ​សូន្យ។

លោក ​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​យុទ្ធសាស្ដ្រ​រយៈពេល​វែង​ក្នុង​វិស័យ ​អប់រំ នយោបាយ​ទឹក អគ្គិសនី និង​គិតគូរ​ពី​ការ​ប្រែប្រួល​អាកាសធាតុ។ ទស្សនវិស័យ​វែង​ឆ្ងាយ​មួយ​គួរ​ត្រូវ​បាន​គិតគូរ​ទៅ​តាម​ទីតាំង​ភូមិសាស្ដ្រ​ របស់​ខ្លួន។

លោកបណ្ឌិត ម៉ី កល្យាន ថតរូបជាមួយ​ភរិយា​ពេល​បញ្ចប់​ការ​សិក្សា។


លោក ​បាន​ថ្លែង​ថា៖ «ប្រទេស​ខ្មែរ​មាន​ទន្លេ​សាប​ភ្នំក្រវាញ​មាន​ទន្លេ​មេគង្គ​ព្រម​ទាំង​មាន​ សណ្ឋាន​ដី​ទាប​ជាង​ប្រទេស ថៃ និង​ឡាវ ដែល​ស័ក្តិសម​នឹង​គិតគូរ​ពី​យុទ្ធសាស្ដ្រ​រយៈពេល​វែង​បាន។ អ៊ីចឹង​ត្រូវ​មាន​យុទ្ធសាស្រ្ត​ជាតិ​រយៈពេល​យ៉ាង​តិច​ពី ២០-៣០ ឆ្នាំ​ឡើង​ទៅ។ «ខ្ញុំ​ឃើញ​អ្វី​ដែល​យើង​កំពុង​ធ្វើ​សព្វ​ថ្ងៃ​គឺ​នេះ​មួយ​ចុប​នោះ​មួយ​ចុប មិន​ទាន់​បាន​ភ្ជាប់​គ្នា​ក្នុង​ប្រព័ន្ធ​តែ​មួយ​នៅ​ឡើយ​ទេ»។

លោក ​បាន​សិក្សា​ឃើញ​ថា​កសិករ​ខ្មែរ​បច្ចុប្បន្ន​មាន​ជីវភាព​យ៉ាប់យ៉ឺន​ជាង​ កម្មករ​នៅ​តាម​រោងចក្រ​កាត់ដេរ​ទៅ​ទៀត។ សម្រាប់​កម្មករ​រោងចក្រ​កាត់​ដេរ​ម្នាក់​ដែល​មាន​ប្រាក់​ខែ​ត្រឹម ១៥០ ដុល្លារ​ក្នុង​មួយ​ខែ​បើ​ធ្វើការ ១២ ខែ​នោះ​ស្មើ​នឹង​កសិករ​ម្នាក់​ធ្វើ​ស្រែ​ម្នាក់​ឯង​លើ​ដី ៦ ហិកតា។ កសិករ​ខ្មែរ​ខ្វះ​ការ​ជំរុញ​មិន​មាន​ភាព​ទាក់ទាញ​ខ្លាំង​ទី​បំផុត​ពួកគេ​ បោះបង់​ដី​ស្រែ​ហើយ​រត់​រក​ការងារ​នៅ​រោងចក្រ​ ឬ​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស។ ដើម្បី​លើក​កម្ពស់​វិស័យ​កសិកម្ម​រដ្ឋាភិបាល​បាន​ផ្តល់​កញ្ចប់​ថវិកា ២០ លាន​ដុល្លារ​ដើម្បី​ធ្វើការ​ជំរុញ និង​ផលិត​អង្ករ​ក្រអូប​ដំណាំ​រួម​ផ្សំ និង​បន្លែ​ដើម្បី​ជំនួស​ការ​នាំ​ចូល​បន្លែ​ពី​វៀតណាម​មធ្យម​ជាង ៤០០ តោន​ក្នុង​មួយ​ថ្ងៃ។ គម្រោង​បន្ទាប់​គឺ​គិតគូរ​ដល់​ទីផ្សារ​សម្រាប់​លក់​ផលិតផល​ដែល​ជា​កង្វល់​ របស់​កសិករ​ជាទូទៅ។

លោក​បាន​ថ្លែង​ថា៖ «ខ្មែរ​យើង​ច្រើន​មាន​ទម្លាប់​មួយ​ទម្រាំ​តែ​រក​កន្លែង​លក់​ឃើញ​គឺ​ស្អុយ​ ទំនិញ​អស់។ បើ​រាប់​ពី ១ ដល់ ១០ វិស័យ​កសិកម្ម​របស់​យើង​នៅ​លេខ ៩.៨ ក្នុង​ក្របខ័ណ្ឌ​ប្រទេស​អាស៊ាន។ កង្វះ​ការងារ​ក្នុង​ស្រុក​ជា​ហេតុ​ដែល​នាំ​ឲ្យ​ពលករ​ចំណាក​ស្រុក​ជាង​កន្លះ​ លាន​នាក់​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជិត​ខាង។

ឆ្លើយតប​នឹង​ សំណួរ​ថា​តើ​នៅ​ពេល​ប្រទេស​មួយ​មាន​ពលករ​ធ្វើ​ចំណាក​ស្រុក​ច្រើន​មាន​ន័យ​ ដូចម្ដេច​ចំពោះ​សេដ្ឋកិច្ច? លោក បណ្ឌិត ម៉ី កល្យាន បាន​ឆ្លើយ​ថា​ដោយសារ​តែ​យើង​អត់​មាន​ការ​ធ្វើ​ទើប​ទៅ​ស៊ី​ឈ្នួល​គេ​ក៏​ ប៉ុន្តែ​ក៏​មាន​ប្រយោជន៍​ខ្លះៗ​ដែរ​ព្រោះ​ទៅ​ធ្វើការ​ឲ្យ​គេ​ទៅ​បាន​ប្រាក់​ ខែ​ច្រើន​គួរសម​ដែរ​ថែម​ទាំង​ចេះ​វិន័យ​មួយ​ចំនួន​ផង។ កម្ពុជា​ត្រូវ​ការ​ពេលវេលា​គ្រប់គ្រាន់​ និង​វិនិយោគ​លើ​បច្ចេកទេស​ និង​របៀប​គ្រប់គ្រង​បច្ចេកទេស ទីផ្សារ ទំនាក់ទំនង ដោយ​ត្រូវ​បង្កើត​ជា​ប្រព័ន្ធ​ទាំងអស់។ ត្រូវ​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ។ ទន្ទឹម​នឹង​នោះ​គោល​នយោបាយ​ការបរទេស (Foreign Policy) គួរ​ប្រើ​ជា​ឧបករណ៍​ក្នុង​ការ​ទាក់ទាញ​ទេសចរ និង​ផ្សព្វផ្សាយ​ពី​កម្ពុជា។ ជាទូទៅ​មាន​ភាព​វិជ្ជមាន​ច្រើន​ក្នុង​ការ​យល់​ដឹង​ពី​ស្រុក​ខ្មែរ។

«តាំង ​ពី​ខ្ញុំ​មក​ស្រុក​ខ្មែរ ៨ ឆ្នាំ​មុន​ខ្ញុំ​យល់​ថា​តម្លាភាព​មាន​ភាព​ល្អ​ជាង​មុន​ច្រើន។ គោល​នយោបាយ​រដ្ឋាភិបាល​ចង់​ធ្វើអីៗ​វា​ច្បាស់លាស់​ជាង​មុន​ហើយ​អ្នក​វិនិយោគ ​ក៏​បាន​យល់​ដឹង​ជាង​មុន​ដែរ​ក៏​ប៉ុន្តែ​យើង​ត្រូវ​ខំប្រឹង​ទៅ​មុខ​ទៀត»។

សូម ​បញ្ជាក់​ថា​លោក ម៉ី កល្យាន ជា​កូន​គ្រូបង្រៀន​ក្នុង​គ្រួសារ​ជីវភាព​មធ្យម​មួយ​ក្នុង​ទឹកដី​ខេត្ត​ កំពង់ចាម​លោក កល្យាន កើត​នៅ​ឆ្នាំ ១៩៥៣ ជា​ឆ្នាំ​ដែល​ព្រះករុណា​សម្ដេចឪ ព្រះនរោត្តម សីហនុ ដឹកនាំ​ទាមទារ​បាន​ឯករាជ្យ​ពី​អាណានិគម​បារាំង។


លោកបណ្ឌិត ម៉ី កល្យាន ថតរូបជាមួយ​នឹង​មិត្តភក្តិ​នៅ​ក្នុង​ប្រទេស ជប៉ុន។


កាល ​នៅ​កុមារ​ឪពុក​របស់​លោក​បាន​យក​លោក​ទៅ​រស់នៅ​ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់។ ឆ្នាំ ១៩៧១ លោក​រៀន​នៅ​សាលា​ស៊ីសុវត្ថិ​ហើយ​បន្ត​ការ​សិក្សា​នៅ​សាលា​តិចណូ​នៅ​ឆ្នាំ ១៩៧២ ដល់​ឆ្នាំ ១៩៧៤ ក្នុង​ក្រុង​ភ្នំពេញ។

ក្នុង​អំឡុង​ ពេល​នោះ​សម្ពាធ​ពី​កម្លាំង​ខ្មែរ​ក្រហម​កាន់​តែ​ខ្លាំង​ឡើងៗ​បង្ក​ឲ្យ​សង្គម និង​នយោបាយ​នៃ​របប​សាធារណរដ្ឋ​របស់​សេនា​ប្រមុខ លន់ នល់ ច្របូក​ច្របល់​ភ្លើង​សង្គ្រាម​កាន់​តែ​ខិតជិត​មក​រាជធានី​ភ្នំពេញ​រីឯ​តំបន់ ​មួយ​ចំនួន​រង​ការ​ទម្លាក់​គ្រាប់​បែក​រាប់​សិប​តោន​ពី​សំណាក់​កង​ទ័ព​ អាមេរិក​ផង​ដែរ។ គ្រាប់​កាំភ្លើង​ត្បាល់​នៅ​ពេល​ខ្លះ​បាន​ធ្លាក់​នៅ​ក្បែរ​សាលា​រៀន​របស់​លោក ​ហើយ​មាន​ជន​ស៊ីវិល​ជាច្រើន​បាន​ស្លាប់​ឈាម​ស្រស់ៗ​នៅ​នឹង​ភ្នែក។ ឆ្នាំ ១៩៧៤ លោក កល្យាន ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​រហូត​ដល់​ឆ្នាំ ១៩៨៤ (សាកលវិទ្យាល័យ Kobe, Japan) ថ្នាក់​បណ្ឌិត​ផ្នែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច។

លោក ​បាន​រំឭក​ថា៖ «ខ្ញុំ​រស់​នៅ​ប្រទេស​ជប៉ុន​ប៉ាស្ព័រ​ក៏​អត់​មាន​គ្រួសារ​ក៏​អត់​មាន​ហើយ​ សឹង​តែ​គ្មាន​ប្រទេស​គ្មាន​សញ្ជាតិ​តែ​ម្ដង។ ទំនាក់​ទំនង​រវាង​កម្ពុជា-ជប៉ុន​ត្រូវ​បាន​កាត់​ផ្ដាច់​ទាំង​ស្រុង»។ ដោយ​រស់នៅ និង​សិក្សា​នៅ​បរទេស​ជាង ៣ ទសវត្សរ៍ បណ្ឌិត ម៉ី កល្យាន បាន​ទទួល​ធ្វើ​កិច្ចការ​សំខាន់ៗ​ជាច្រើន​ដែល​ជា​ទុន​ដ៏សម្បើម​សម្រាប់​ចែក​ រំលែក​ដល់​យុវជន​ជំនាន់​ក្រោយ។

ចន្លោះ​ឆ្នាំ​ ១៩៨៤-១៩៨៧ លោក​ធ្វើ​ជា​មន្រ្តី​ហិរញ្ញវត្ថុ​នៅ​ផ្នែក​ហិរញ្ញវត្ថុ​អន្តរជាតិ​នៃ​ ក្រុមហ៊ុន Kanematsu Gosho Ltd, មាន​ទីស្នាក់ការ​នៅ​ទីក្រុង​តូក្យូ។ ក្នុង​នាម​ជា​មន្រ្តី​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​នាំ​ចេញ​នាំ​ចូល​មួយ​លោក​ ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង្កើត និង​សម្រប​សម្រួល​កញ្ចប់​ហិរញ្ញវត្ថុ​សម្រាប់​សម្ភារ​ធុន​ធ្ងន់ និង​គ្រឿង​ម៉ាស៊ីន​ដែល​ក្រុមហ៊ុន​នាំ​ចេញ​ត្រួត​ពិនិត្យ​ការងារ និង​សាខា​របស់​ក្រុមហ៊ុន​នៅ​ក្រៅ​ប្រទេស និង​រៀបចំ​ការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​ឱកាស​នៃ​គម្រោង​វិនិយោគ និង​ដំណើរ​ការងារ​ដែល​សង្កត់​ធ្ងន់​តាំង​ពី​វិស័យ​កសិកម្ម​រហូត​ដល់​ ឧស្សាហកម្ម និង​សេវាកម្ម។

លោក​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ឆ្នាំ ១៩៩៣ ក្រោយ​បោះឆ្នោត​ដំបូង​ដែល​ជួយ​ជ្រោម​ជ្រែង​ដោយ​អង្គការ​សហប្រជាជាតិ (UNTAC)។

លោក ​បាន​ជួប លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី​ទី ២ នៃ​អាណត្តិ​ទី ១ នៃ​រាជរដ្ឋាភិបាល​កម្ពុជា។ នៅ​ខណៈ​នោះ​ក្នុង​នាម​ជា​អ្នក​បច្ចេកទេស​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ និង​ធនាគារ​ពិភពលោក​លោក កល្យាន បាន​កសាង​ទំនាក់​ទំនង​នៅ​កម្ពុជា​ឡើង​វិញ។

ចន្លោះ ​ឆ្នាំ ១៩៩៥-១៩៩៧ លោក​ជា​សេដ្ឋវិទូ​ផ្នែក​កសិកម្ម​នៃ​ក្រុមហ៊ុន IC Net Limited នៅ​ប្រទេស​ជប៉ុន។ ដោយសារ​ហេតុ​ផល​ផ្ទាល់​ខ្លួន​លោក​បាន​សុំ​ព្យួរ​ការងារ​រយៈពេល ២ ឆ្នាំ​នៅ​អង្គការ​ស្បៀង​អាហារ​ពិភពលោក FAO។

រូបថត លោក ម៉ី កល្យាន ថត​ជាមួយ​ក្រុម​គ្រួសារ​នៅ​ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី។


លោក ​ក៏​ត្រូវ​បាន​ចាត់​ឲ្យ​ធ្វើ​ការងារ​នៅ​ក្នុង​គម្រោង​ការងារ​របស់​អង្គការ JICA ដែល​ជា​ភ្នាក់ងារ​ជំនួយ​ទ្វេភាគី​របស់​ជប៉ុន​នៅ​ផ្នែក​អភិវឌ្ឍន៍​កសិកម្ម និង​ជនបទ។ ជា​ផ្នែក​នៃ​ការងារ​នេះ​លោក​បាន​ចូលរួម​ក្នុង​បេសកកម្ម​កំណត់​អត្តសញ្ញាណ​នៅ ​ប្រទេស​កម្ពុជា និង​មីយ៉ានម៉ា និង​ការ​សិក្សា​ផែនការ​មេ​ថ្នាក់​តំបន់​ក្នុង​ប្រទេស​ថៃ។ ភារកិច្ច​ចម្បង​របស់​លោក​គឺ​ការ​សិក្សា​ស្រាវជ្រាវ​ពី​កសិកម្ម​ប្រទេស​ថៃ​ ការ​កំណត់​នូវ​សក្តានុភាព និង​ឧបសគ្គ​ក្នុង​ការ​អភិវឌ្ឍ​កសិកម្ម​ធ្វើការ​ណែនាំ​នូវ​គោល​នយោបាយ​ អភិវឌ្ឍន៍​កសិកម្ម និង​ស្នើ​លើក​ឡើង​នូវ​គម្រោង និង​កម្មវិធី​នានា​សម្រាប់​ការ​អភិវឌ្ឍ​កសិកម្ម។

ចំន្លោះ​ ឆ្នាំ ១៩៨៨-២០០៨ លោក​ធ្លាប់​ធ្វើ​ជា​សេដ្ឋវិទូ​ជាន់​ខ្ពស់​នៃ​កម្មវិធី​កិច្ចសហប្រតិបត្តិ​ រវាង​អង្គការ​ស្បៀង​អាហារ​ពិភពលោក និង​ធនាគារ​ពិភពលោក។

អស់ ​រយៈពេល ១៨ ឆ្នាំ​លោក​បាន​ចូលរួម​ និង​ដឹកនាំ​បេសកកម្ម​ជាច្រើន​សម្រាប់​គម្រោង​ការងារ​វិនិយោគ​រួម​មាន​ ផែនការណ៍​យុទ្ធសាស្រ្ត​ហិរញ្ញវត្ថុ វិស័យ និង​អនុវិស័យ​ជនបទ​ព្រម​ទាំង​គោល​នយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នានា​ជាច្រើន ​ទៀត។ ការងារ​ក្នុង​គោល​នយោបាយ និង​វិស័យ​ជនបទ​រួម​មាន​ការ​ត្រួត​ឡើង​វិញ​នូវ​គោល​នយោបាយ​ហិរញ្ញវត្ថុ កសិកម្ម និង​សេដ្ឋកិច្ច​ក៏​ដូចជា​ផល​ប៉ះពាល់​ផ្សេងៗ​នៃ​ផែនការ​ជាតិ និង​ផែនការ​អភិវឌ្ឍ​នានា។

សរុប​មក​លោក​បាន​ចូលរួម​បំពេញ​ បេសកកម្ម​ចំនួន ៦០ ដែល​គ្រប​ដណ្តប់​លើ ១៥ ប្រទេស​ក្នុង​ទ្វីប​អាស៊ី ១៤ ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក និង​មួយ​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​ខាង​កើត។

នៅ​អំឡុង​ឆ្នាំ ២០០៣-២០០៤ លោក​បាន​បញ្ជូន​ឲ្យ​ទៅ​ប្រចាំការ​នៅ​ទីក្រុង​ម៉ានីល​ដើម្បី​បំពេញ​ការងារ​ឲ្យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)។

លោក កល្យាន បាន​ចូល​និវត្តន៍​ត្រឹម​អាយុ ៥៥ ឆ្នាំ។ ចាប់​ឆ្នាំ ២០០៨ រហូត​ដល់​បច្ចុប្បន្ន​នេះ​លោក​មាន​តួនាទី​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​ ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ដែល​មាន​ឋានៈ​ស្មើ​រដ្ឋមន្ដ្រី។ ស្ថាប័ន​នេះ​ជា​អ្នក​បង្កើត​គោល​នយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ និង​ផ្តល់​យោបល់​ទៅ​ឲ្យ​នាយក​រដ្ឋមន្រ្តី។

លោក​បាន​ចូលរួម ​ជួយ​ការងារ​គោល​នយោបាយ​កាល​ពី​ពេល​ថ្មីៗ​របស់​ស្ថាប័ន​រួមមាន​ការ​លើក​ កម្ពស់​ទិន្នផល​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់​កាល​ទី​ ៣ គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ចក្ខុវិស័យ​ឆ្នាំ ២០៣០។

បណ្ឌិត កល្យាន ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ទី ១ នៃ​គណៈកម្មាធិការ​នាយក​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ លោក​គឺជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ធនាគារ CIMB និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត​របស់​អង់គ្លេស Prudential។

លោក កល្យាន ចេះ​និយាយ​ និង​សរសេរ​បារាំង អង់គ្លេស និង​ជប៉ុន ចិន និង​អ៊ីតាលី​យ៉ាង​ស្ទាត់​ជំនាញ៕

សូម​ប្រិយមិត្ត​រង់ចាំ​អាន​វគ្គ ២ នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​ក្រោយ។ រាយការណ៍​បន្ថែម​ដោយ តាំង រីនិត្យ/VIDEO

1 comment:

Kim Ea said...

I agree with this writer on the fact that Khmer need to care more in educated Khmer to learn and know more in economy or business fields . I am older than him and graduate high school long before him . The problem with Khmer is to much proud to be born as Khmer and Thought wisely as smarter race and good educated like Sihanouk proudly flagging that Khmer in his reign are well educated and brilliant no others neighbor race comparison , but you know what ? just introducing to all of Khmer start learn how to read and write ,the so called in Khmer " Khmerac yearna Kam " This writer right in one point, Khmer is lack behind other neighbor race on economic skill , education , and knowledge of national commerce . Khmer government for century never ever elevate Khmer to pay attention on economy or small local business . When,i grow up in the fifty ,all big business import export , or local small business was under exclusive of Chen and Yuan hand no a single Khmer individual participated in this fields , then Chen and yuan monopolized this field with no any challenged . And the blind government never ever guided, suggested or promoted Khmer to do this . Did you know it is strange event happened in Khmer political even set up, made khmer made stupid law to protect foreigners Chinese or Vietnamese from doing dirty jobs too . Like banning Yuan, Chen foreigners from carried sacs in the harbors , worked as slave man force as cyclo push ,or drives a commercial trucks .even a hair cut . In contrast, they allowed these foreign groups to do all small business, merchants and hold all commercial activity in this country . Please think a little deep of this incompetent thinking , it is an awakening quagmire that Khmer ought to analyzed on our brain deficiency Khmer leadership policy .