A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 3 June 2016

រដ្ឋាភិបាល​ប្ដេជ្ញា​លុប​បំបាត់​ភាព​អត់​ឃ្លាន​ឲ្យ​បាន​ទូទាំង​ប្រទេស​ត្រឹម​ឆ្នាំ​២០២៥


Manekseka Sangkum: 30-40 years of running a country should have provided this ruling administration enough time to put this hunger issue to bed long ago! Isn't this among the ideas behind the oft-cited need for "stability" which has been enforced to the costs of human lives and limbs?

>>>


ដោយ អ៊ុំ រង្សី
2016-06-02

យឹម ឆៃលី ២០១៦ ៨៥៥
ប្រធាន​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ថ្លែង​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Um Rainsey
 RFA/Um Rainsey


មន្ត្រី​រដ្ឋាភិបាល ចាត់​ទុក​វិស័យ​កសិកម្ម​នៅ​តែ​ជា​វិស័យ​មួយ​រួម​ចំណែក​ធានា​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ និង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ។ ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​ប្ដេជ្ញា​លុប​បំបាត់​ភាព​អត់​ឃ្លាន​ទូទាំង​ប្រទេស​ឲ្យ​អស់​នៅ​កម្ពុជា ត្រឹម​ឆ្នាំ​២០២៥ ខាង​មុខ​នេះ។ ចំណែក​សង្គម​ស៊ីវិល​យល់​ថា កម្ពុជា នឹង​ពិបាក​ទទួល​បាន​ជោគជ័យ​លើ​ទិសដៅ​នេះ។

ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ជនបទ អះអាង​ថា ដើម្បី​លុប​បំបាត់​ភាព​អត់​ឃ្លាន​ឲ្យ​បាន​ត្រឹម ០% ទូទាំង​ប្រទេស ឲ្យ​បញ្ចប់​ត្រឹម​ឆ្នាំ​២០២៥ រដ្ឋាភិបាល​នឹង​គិតគូរ​លើ​បញ្ហា​អន្តរ​វិស័យ​៣ គឺ​សមភាព​យេនឌ័រ បរិស្ថាន និង​បម្រែបម្រួល​អាកាសធាតុ។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​នា​ឱកាស​បើក​សន្និសីទ​អបអរ​សាទរ​សមិទ្ធផល ៥​ឆ្នាំ កម្មវិធី​សន្តិសុខ​ស្បៀង​សម្រាប់​អនាគត (Feed the Future) នៃ​កិច្ច​ផ្ដួចផ្ដើម​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដើម្បី​លុប​បំបាត់​ភាព​អត់​ឃ្លាន និង​ធានា​សន្តិសុខ​ស្បៀង​សម្រាប់​ពិភពលោក នា​ថ្ងៃ​ទី​២ ខែ​មិថុនា។

ប្រធាន​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ​២០១៥ វិស័យ​កសិកម្ម​បាន​រួម​ចំណែក​ប្រមាណ ២៦% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក។ ជាង​នេះ ប្រជាជន ៨៥% រស់នៅ​ជនបទ ក្នុង​នោះ​ប្រជាជន ៦០% កំពុង​ប្រកប​របរ​កសិកម្ម ហើយ​មេ​គ្រួសារ​នៃ​គ្រួសារ​ក្រីក្រ​ជា​កសិករ​មាន​រហូត​ដល់ ៧៥%។ ដូច្នេះ​រដ្ឋាភិបាល​យល់​ថា ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​មាន​សារសំខាន់ ក្នុង​ការ​ឈាន​ទៅ​កាត់​បន្ថយ​ភាព​អត់​ឃ្លាន។



លោក យឹម ឆៃលី បន្ត​ថា ដើម្បី​លុប​បំបាត់​ភាព​អត់​ឃ្លាន​ឲ្យ​បាន​ត្រឹម ០% ទូទាំង​ប្រទេស​ឲ្យ​បញ្ចប់​ត្រឹម​ឆ្នាំ​២០២៥ នោះ រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចំនួន ៣​សំខាន់ ព្រម​ទាំង​ពង្រឹង​លើ​ផ្នែក​ផលិតកម្ម​កសិកម្ម បច្ចេកទេស និង​សហការ​នឹង​ស្ថាប័ន​ពាក់ព័ន្ធ៖ «ទី​មួយ យុទ្ធសាស្ត្រ​ជាតិ​គាំពារ​សង្គម​សម្រាប់​ជន​ក្រីក្រ និង​ងាយ​រងគ្រោះ។ ទី​២ យុទ្ធសាស្ត្រ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ និង​ទី​៣ យុទ្ធសាស្ត្រ​ភូមិ​មួយ​ផលិតផល​មួយ សម្រាប់​អភិវឌ្ឍ​ឆ្នាំ​២០២៥ ខាង​មុខ»។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) មាន​ប្រសាសន៍​ថា ការ​ដាក់​ចេញ​ទិសដៅ​របស់​រដ្ឋាភិបាល គឺ​ត្រឹមត្រូវ។ ប៉ុន្តែ​លោក​កត់​សម្គាល់​ថា តាម​រយៈ​ការ​អនុវត្ត​គម្រោង ៥​ឆ្នាំ​លើ​កម្មវិធី​សន្តិសុខ​ស្បៀង​សម្រាប់​អនាគត ដែល​សហរដ្ឋ​អាមេរិក បាន​ផ្តល់​ជំនួយ​ប្រមាណ ៥៥​លាន​ដុល្លារ ឃើញ​ថា ភាព​អត់​ឃ្លាន និង​គ្រោះ​រាំង​ស្ងួត​នៅ​កម្ពុជា នៅ​តែ​ជា​ក្តី​ព្រួយ​បារម្ភ។ លោក​យល់​ថា ដើម្បី​សម្រេច​ទិសដៅ​នេះ កម្ពុជា គួរ​បង្កើន​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​បើក​ទូលាយ​ចំពោះ​ការ​វិនិយោគ​ឯកជន​លើ​វិស័យ​កសិកម្ម ពិសេស​ផ្ដោត​ការ​អភិវឌ្ឍ​លើ​ស្ត្រី​ជនបទ៖ «ខ្ញុំ​ជា​សេដ្ឋវិទូ មិន​មែន​ជា​អ្នក​ជំនាញ​កសិកម្ម​ទេ ប៉ុន្តែ​ខ្ញុំ​យល់​ថា វិស័យ​កសិកម្ម គឺ​ជា​បញ្ហា​ស្មុគស្មាញ។ យើង​ត្រូវ​ការ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កសិករ ពិសេស​កសិករ​ខ្នាត​តូច ហើយ​ទាមទារ​ឲ្យ​មាន​ការ​បើក​ទូលាយ​ចំពោះ​ការ​វិនិយោគ​ឯកជន​ផ្នែក​វិស័យ​កសិកម្ម សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន ដើម្បី​បង្កើន​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម»។

ចំណែក​អ្នក​សម្របសម្រួល​គម្រោង​ថ្នាក់​ជាតិ​នៃ​អង្គការ World Fish លោក គីម មីរ៉ាតូរី យល់​ថា កម្ពុជា នឹង​ពិបាក​ទទួល​បាន​ជោគជ័យ ប្រសិន​បើ​កម្ពុជា មិន​បាន​អភិវឌ្ឍ​ផ្នែក​អភិបាលកិច្ច​លើ​គ្រប់​វិស័យ​មាន​ប្រសិទ្ធភាព៖ «ខ្ញុំ​យល់​ថា ភាព​ក្រីក្រ​មិន​មែន​បណ្ដាល​មក​តែ​ពី​វិស័យ​កសិកម្ម​ប៉ុណ្ណោះ​ទេ ផ្នែក​អភិបាលកិច្ច​ល្អ ក៏​ជា​ចំណែក​មួយ។ ចឹង​វា​សំខាន់​លើ​ការ​គ្រប់គ្រង មាន​ការ​ចូលរួម​ប៉ុណ្ណា សហការ​គ្នា​ប៉ុណ្ណា ដូច្នេះ​ទិសដៅ​នេះ សម្រេច ឬ​មិន​សម្រេច សំខាន់​ការ​អនុវត្ត»។

របាយការណ៍​សន្ទស្សន៍​ភាព​ស្រេក​ឃ្លាន​សកល​ឆ្នាំ​២០១៥ ដែល​ចេញ​ផ្សាយ​នៅ​ខែ​តុលា បង្ហាញ​ថា ប្រទេស​កម្ពុជា ទទួល​បាន​ពិន្ទុ ២២,៦ ដែល​ត្រូវ​នឹង​ចំណាត់​ថ្នាក់​លេខ ៦០ ក្នុង​ចំណោម​ប្រទេស​ទាំងអស់ ១១៧។ ពិន្ទុ​នេះ​បង្ហាញ​ថា កម្ពុជា បាន​កាត់​បន្ថយ​ភាព​ស្រេក​ឃ្លាន​ប្រមាណ ៥០% ចាប់​តាំង​ពី​ឆ្នាំ​២០០០ មក។ តែ​ទោះ​ជា​យ៉ាង​ណា ចំណាត់​ថ្នាក់​នេះ​មាន​ន័យ​ថា ស្ថានភាព​ស្រេក​ឃ្លាន​របស់​កម្ពុជា ស្ថិត​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​នៅ​ឡើយ។

បើ​ទោះ​ជា​យ៉ាង​ណា នា​ឱកាស​បើក​សន្និសីទ​អបអរ​សាទរ​សមិទ្ធផល ៥​ឆ្នាំ កម្មវិធី​សន្តិសុខ​ស្បៀង​សម្រាប់​អនាគត (Feed the Future) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា អះអាង​ថា សហរដ្ឋ​អាមេរិក អាច​នឹង​បង្កើន​ថវិកា​លើស​ពី ៥៥​លាន​ដុល្លារ​សម្រាប់​គម្រោង​ស្ដីពី​សន្តិសុខ​ស្បៀង​សម្រាប់​អនាគត​រយៈពេល ៥​ឆ្នាំ​នៅ​កម្ពុជា ផង​ដែរ៕

1 comment:

Anonymous said...

the US has the food stamp now called SNAP for almost half a century now and they still talk about children go hungry every night .. some grocery stores , charity organizations and churches are all collecting food donation from the public every where one turns to look and every night on the news , they are still talking about hunger and poverty in the US....what gives ?