A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 3 June 2016

រដ្ឋាភិបាល​ថា​បរទេស​រិះគន់​រឿង​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង​គឺ​មិន​យល់​ពី​ច្បាប់​របស់​កម្ពុជា



Manekseka Sangkum: Why wouldn't foreigners understand Cambodia's 'laws' given the fact that most of these laws [including 'parliamentary immunity' provisions and the Constitution] are derived from theirs in the first place? Indeed, the country's formal constitution is thought to be among the world's most 'liberal' and democratic on paper. It is fair-play that is believed and seen to be lacking here. 

>>>



ដោយ យាង សុជាមេត្តា
2016-06-02  

អាជ្ញាធរ​តាម​ចាប់​លោក កឹម សុខា ២០១៦ ៨៥៥
អាជ្ញាធរ​សម្រុក​ចូល​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
 RFA/Chuop Sereyroth



ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ រិះគន់​រដ្ឋាភិបាល​បរទេស​មួយ​ចំនួន​ដែល​កន្លង​មក បាន​រិះគន់​បក្ស​កាន់​អំណាច ថា​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល។ ក្រសួង​ការ​បរទេស លើក​ឡើង​ថា រដ្ឋាភិបាល​បរទេស​ទាំង​នោះ​មិន​យល់​ពី​ច្បាប់​របស់​កម្ពុជា។

ប្រតិកម្ម​របស់​ក្រសួង​ការ​បរទេស ទៅ​កាន់​រដ្ឋាភិបាល​បរទេស​ដែល​រិះគន់​បក្ស​កាន់​អំណាច​នៅ​ពេល​នេះ វា​មិន​មាន​អ្វី​ជា​រឿង​ថ្មីថ្មោង​នោះ​ឡើយ ព្រោះ​ថា កន្លង​មក ឲ្យ​តែ​មាន​ការ​រិះគន់​របស់​សហគមន៍​អន្តរជាតិ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ម្តងៗ មន្ត្រី​រដ្ឋាភិបាល​តែង​និយាយ​ថា អ្នក​រិះគន់​ទាំងអស់​នោះ​មិន​ស្គាល់​កម្ពុជា ច្បាស់លាស់ មិន​ស្គាល់​ច្បាប់​របស់​កម្ពុជា ឬ​ថា​រដ្ឋាភិបាល​ទាំង​នោះ​ជ្រៀតជ្រែក​ការងារ​ផ្ទៃ​ក្នុង​របស់​កម្ពុជា ជាដើម។

ការ​រិះគន់​របស់​សហគមន៍​អន្តរជាតិ បាន​ធ្លាក់​មក​លើ​រដ្ឋាភិបាល​ជា​ហូរហែ ពិសេស​នៅ​ពេល​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កំពុង​ប្រឈម​នឹង​ការ​ចាប់​ខ្លួន និង​បន្ទាប់​ពី​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ស្នេហា​របស់​លោក កឹម សុខា។



ការ​រិះគន់​ទាំង​នេះ មាន​ចេញ​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប គណៈកម្មការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ហើយ​សូម្បី​តែ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) ក៏​បាន​សម្ដែង​ការ​បារម្ភ​ពី​ស្ថានការណ៍​នៅ​កម្ពុជា។ ទាំង​នេះ នៅ​មិន​ទាន់​រាប់​បញ្ចូល​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ជាច្រើន​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ កន្លង​មក នៅ​ពេល​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង ត្រូវ​បាន​សមត្ថកិច្ច​រដ្ឋាភិបាល​ចាប់​ខ្លួន ដូចជា​ការ​ចាប់​ខ្លួន​លោក ហុង សុខហួរ និង​លោក អ៊ុំ សំអាន ជាដើម។

ប៉ុន្តែ​ទោះ​ជា​មាន​ការ​រិះគន់​បែប​ណា​ក្តី រដ្ឋាភិបាល​ហាក់​មិន​សូវ​ឈឺ​ក្បាល​វិល​មុខ​ឡើយ ហើយ​តែង​ឆ្លើយ​តប​ថា ការ​រិះគន់​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត។


អាជ្ញាធរ​តាម​ចាប់​លោក កឹម សុខា ២០១៦ ៨៥៥


កម្លាំង​ប្រដាប់​អាវុធ​សម្រុក​ចូល​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦។
ចំណែក​នៅ​ពេល​នេះ​វិញ ក្រសួង​ការ​បរទេស និយាយ​ថា ការ​លើក​ឡើង​របស់​ស្ថាន​បេសកកម្ម​បរទេស គឺ​ជា​ការ​មិន​សម​ហេតុផល​ទាល់​តែ​សោះ។ ក្រសួង​ការ​បរទេស ថា​ប្រតិកម្ម​របស់​រដ្ឋាភិបាល​បរទេស​ចំពោះ​រឿង​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​មិន​យល់ ឬ​ការ​មិន​ចង់​យល់​អំពី​វិធាន​នៃ​ការ​អនុវត្ត​ក្រម​ព្រហ្មទណ្ឌ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​របស់​កម្ពុជា។ ក្រសួង​ការ​បរទេស បញ្ជាក់​ថា ការ​សូកប៉ាន់​សាក្សី និង​ការ​បដិសេធ​មិន​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ ត្រូវ​បាន​ផ្ដន្ទាទោស​មិន​ត្រឹម​តែ​នៅ​កម្ពុជា ប៉ុណ្ណោះ​ទេ តែ​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ទាំងអស់ ជាពិសេស​នៅ​ក្នុង​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ក៏​គេ​អនុវត្ត​ដូច​គ្នា​នេះ​ដែរ។

ការ​លើក​ឡើង​ពី​ករណី​សូកប៉ាន់​សាក្សី ច្បាស់​ណាស់​គឺ​ក្រសួង​ការ​បរទេស សំដៅ​លើ​ករណី​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស ៤​រូប​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​មេ​ឃុំ​បក្ស​ប្រឆាំង ១​រូប ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ហើយ​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ពួក​គេ​បណ្ដោះអាសន្ន​រហូត​មក​ទល់​ពេល​នេះ។ ចំណែក​ការ​បដិសេធ​មិន​ចូល​ខ្លួន​បំភ្លឺ​ចំពោះ​មុខ​តុលាការ គឺ​សំដៅ​លើ​ករណី​លោក កឹម សុខា ដែល​មិន​ព្រម​ចូល​ខ្លួន​បំភ្លឺ​ចំពោះ​មុខ​តុលាការ​ពីរ​លើក​ជាប់​គ្នា ដែល​ករណី​នេះ​កំពុង​ធ្វើ​ឲ្យ​លោក កឹម សុខា អាច​ប្រឈម​នឹង​ការ​ចាប់​ខ្លួន។

អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក ជេ រ៉ាម៉េន (Jay Raman) ឲ្យ​ដឹង​តាម​សារ​អេឡិចត្រូនិក ឬ​អ៊ីមែល (Email) នៅ​ថ្ងៃ​ទី​២ មិថុនា ថា ស្ថានទូត​សហរដ្ឋ​អាមេរិក មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ចំពោះ​ការ​លើក​ឡើង​របស់​ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ពេល​នេះ​ទេ។ ប៉ុន្តែ​ស្ថានទូត​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា បាន​ទទូច​ឲ្យ​រដ្ឋាភិបាល បញ្ចៀស​នូវ​ការ​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​មិន​ចាំបាច់ និង​មិន​សមាមាត្រ​លើ​បក្ស​ប្រឆាំង។ ការ​ទទូច​នេះ គឺ​បន្ទាប់​ពី​សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ស្ទាក់​រថយន្ត​លោក កឹម សុខា និង​បាន​សម្រុក​ចូល​ទីស្នាក់ការ​បក្ស​ប្រឆាំង ប៉ុនប៉ង​ចាប់​ខ្លួន​លោក កឹម សុខា។ ស្ថានទូត​សហរដ្ឋ​អាមេរិក ឲ្យ​ដឹង​ថា ពួក​គេ​កំពុង​ឃ្លាំ​មើល​យ៉ាង​ដិតដល់​ចំពោះ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា។

ចំណែក​សហភាព​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី​៣០ ឧសភា បាន​ជំរុញ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​ការ​យាយី​តាម​ផ្លូវ​តុលាការ​ចំពោះ​លោក កឹម សុខា និង​មន្ត្រី​សង្គម​ស៊ីវិល និង​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល វិល​មក​រក​ការ​ចរចា​ជាមួយ​បក្ស​ប្រឆាំង​ក្នុង​ន័យ​ស្ថាបនា និង​ដោយ​សន្តិវិធី​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ សហភាព​អឺរ៉ុប យល់​ថា វា​គឺ​ជា​លក្ខខណ្ឌ​ជា​មុន ដើម្បី​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​នៅ​កម្ពុជា ក្នុង​ពេល​ខាង​មុខ មាន​ភាព​ស្រប​ច្បាប់៕

No comments: