A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 25 June 2016

សម រង្ស៊ី ៖ បក្សកាន់អំណាចខ្លាចចាញ់សង្រ្គោះជាតិ ទើបបង្កភាពវឹកវរ





សម រង្ស៊ី ៖ បក្សកាន់អំណាចខ្លាចចាញ់សង្រ្គោះជាតិ ទើបបង្កភាពវឹកវរ
by កុលបុត្រ ខ្មែរ, មិថុនា 24, 2016


ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បញ្ជាក់ថាគណបក្សសង្គ្រោះជាតិ នឹងដណ្តើមបានអាសនៈ ជាមេឃុំច្រើនលើសលុប នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ ហើយឈានទៅឈ្នះការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ ដោយសារស្ថានភាព គ.ជ.ប ថ្មី ដែលទើបតែធ្វើកំណែទម្រង់មានលក្ខណៈ តុល្យភាព ហើយចរន្តគាំទ្ររបស់ប្រជាពលរដ្ឋ មកលើគណបក្សសង្គ្រោះជាតិចុងក្រោយនេះ មានសន្ទុះ ខ្លាំងក្លាគួរជាទីមោទន ។


ថ្លែងតាមរយៈវីដេអូ conference ពីក្រៅប្រទេស នារសៀលថ្ងៃទី២៣ ខែមិថុនា ម្សិលមិញនេះ ក្នុងជំនួបជាមួយប្រធាន-អនុប្រធាន គណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ក្រុមកាងារខេត្តនិងចលនាស្ត្រីនៅទូទាំង ២៥រាជធានី-ខេត្ត លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងមានប្រជាប្រិយភាព ហើយត្រូវបានរដ្ឋាភិបាលធ្វើទុក្ខបុកម្នេញ តាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការឲ្យខ្ទាតចេញពីកម្ពុជានោះលើកឡើងថា គណបក្សសង្គ្រោះជាតិនឹងឈ្នះការបោះឆ្នោតជាតិខាងមុខ ព្រោះការធ្វើទុក្ខបុកម្នេញរបស់គណបក្សកាន់អំណាចមកលើថ្នាក់ដឹកនាំគណបក្សប្រឆាំងពេលនេះ ជាសញ្ញាមួយបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជា ខ្លាចចាញ់ មិនចង់ចូលរួមការបោះឆ្នោត។ ខណៈកំណែទម្រង់ គ.ជ.បថ្មី ដែលបានមកពីការតស៊ូរបស់ប្រជាពលរដ្ឋកន្លងមកមិនទាន់មានលក្ខណៈឯករាជ្យពិតប្រាកដទេ ប៉ុន្តែក៏ពិបាកនិងលួចបន្លំដែរ នូវលទ្ធផលការបោះឆ្នោតលើកនេះ។

លោក សម រង្ស៊ី បន្តថា ក្នុងស្ថានការបែបនេះ គណបក្សសង្គ្រោះជាតិក៏ដឹងពីគោលបំណងរបស់គណបក្សប្រជាជនកម្ពុជា ដែលចង់បង្អាក់ការបោះឆ្នោត តាមរយៈការគំរាមកំហែងតាមផ្លូវតុលាការមកលើគណបក្សសង្គ្រោះជាតិ ដើម្បីឲ្យប្រជាពលរដ្ឋភ័យខ្លាច នៅមុនការបោះឆ្នោត។



ដូច្នេះ ប្រសិនបើប្រជាពលរដ្ឋនៅតែ មានជំនឿកាន់តែខ្លាំងឡើងមកលើគណបក្សសង្គ្រោះជាតិ ហើយ គ.ជ.បនេះ នៅតែមានកម្រិតល្អប្រសើរជាងមុន រួមទាំងការឃ្លាំមើលពីសំណាក់ប្រជាពលរដ្ឋ និងអ្នកសង្កេតការជាតិ អន្តរជាតិ ដោយយកចិត្តទុកដាក់បំផុតនោះ គណបក្សសង្គ្រោះជាតិនឹងឈ្នះការបោះឆ្នោត។

គណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុនសែន ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិជាច្រើន ចោទប្រកាន់ថា គណបក្សនេះបានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីធ្វើទុក្ខបុកម្នេញទៅលើសមាជិកគណបក្សសង្គ្រោះជាតិ តំណាងអ្នកការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ជាមួយនិងរឿងក្តីនយោបាយមួយ ដែលគេដឹងថាជាឆាកល្ខោន ដើម្បីបន្សាបដល់ប្រជាប្រិយភាពគណបក្សសង្គ្រោះជាតិ។

ជុំវិញបញ្ហានេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ក៏ធ្លាប់បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា កំពុងធ្វើឲ្យយើងភ័យខ្លាច ដូច្នេះដើម្បីកុំឲ្យគេបន្លាចយើងបាន ប្រជាពលរដ្ធខ្មែរត្រូវរួបរួមកល្លាំងគ្នា ឲ្យបានច្រើន។ លោកបន្តថាយើងមិនចេះតែខ្លាចនូវអ្វីដែលគេបន្លាចយើងទេ ប៉ុន្តែយើងក៏មិនចង់ធ្វើអ្វីឲ្យគេភ័យខ្លាចយើងដែរ ផ្ទុយទៅវិញគណបក្សសង្គ្រោះជាតិចង់ឲ្យខ្មែររួមរស់នៅជាមួយគ្នា ជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីកសាងប្រទេសជាតិរួមគ្នា។

គួរបញ្ជាក់ថា បុព្វហេតុនៃការតស៊ូដោយអហិង្សារបស់គណបក្សសង្គ្រោះជាតិពេលនេះ គឺដើម្បីបង្ហាញដល់មតិជាតិ និងអន្តរជាតិថា គណបក្សនេះមិនអាចទទួលយកបានទេ ហើយក៏មិនអនុញ្ញាតឲ្យគណបក្សប្រជាជនកម្ពុជា ប្រើប្រាស់ប្រព័ន្ធតុលាការ រំលោភលើសិទ្ធិសេរីភាពប្រជាពលរដ្ឋលើអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ និងរំលោភលើរដ្ឋធម្មនុញ្ញតទៅទៀតឡើយ។

គោលដៅនៃការតស៊ូរបស់គណបក្សសង្គ្រោះជាតិគឺ ចង់បាននូវបរិយាកាសនយោបាយមួយ ដែលអាចធ្វើឲ្យការបោះឆ្នោតមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។ តាមលទ្ធផលការបោះឆ្នោតជាតិឆ្នាំ២០១៣កន្លងមក គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ទទួលបានលទ្ធផលឆ្នោត ការគាំទ្រពីប្រជាពលរដ្ឋខ្មែរមានលក្ខណៈខុសគ្នាត្រឹមតែ៤%ប៉ុណ្ណោះ នេះបើយោងតាមលទ្ធផលការបោះឆ្នោតមួយ ដែលស្ថិតក្នុងបរិយាកាសមិនប្រក្រតីភាព៕

ដោយ ៖ សុខោទ័យ

2 comments:

Anonymous said...

Dear Khmerization, is it a technical or something else?

Manekseka Sangkum said...

What 'technical'? Do you have issues with accessing Khmerization or something else like your posted comments? Please let me know.