A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 8 June 2016

គណបក្សសង្រ្គោះជាតិថ្កោលទោសករណីការចាប់ខ្លួន និងហាមប្រាមចំពោះការធ្វើញត្តិស្នាមមេដៃ





គណបក្សសង្រ្គោះជាតិថ្កោលទោសករណីការចាប់ខ្លួន និងហាមប្រាមចំពោះការធ្វើញត្តិស្នាមមេដៃ
by កុលបុត្រ ខ្មែរ, មិថុនា 8, 2016


លោក ប៉ុល ហំម ថ្លែងបញ្ជាក់ពីគោលជំហរគណបក្សសង្រ្គោះជាតិ នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ @ឈន វាសនា

គណបក្សសង្រ្គោះជាតិថ្កោលទោសអាជ្ញាធរ ដែលឃាត់ខ្លួនសកម្មជនគណបក្សសង្រ្គោះជាតិ មិនអោយប្រមូលស្នាមមេដៃ ព្រោះការបញ្ចេញមតិតាមរយៈស្នាមមេដៃ គឺជាការបញ្ចេញមតិមួយ ស្លូតបូតបំផុត មិនត្រូវមានការរារាំង និងរំខានជាដាច់ខាត ហើយគណបក្សសង្រ្គោះជាតិ ថ្តោលទោស ចំពោះអាជ្ញាធរមូលដ្ឋានដែលតែងតែព្យាយាមរំខានចំពោះសកម្មភាពប្រមូលស្នាមមេដៃ ដែលបានបង្ហាញច្បាស់លាស់អំពីគោលបំណង និងភាពស្របច្បាប់។

ប្រធានគណៈកម្មាធិការនាយកគណបក្សសង្រ្គោះជាតិ លោកប៉ុល ហំម លើកឡើងចំពោះមុខ អ្នកសាព័ត៌មាន និងសកម្មជនគណបក្សសង្រ្គោះជាតិ នៅមុខទីស្នាក់ការរបស់គណបក្ស នាថ្ងៃទី០៨ ខែមិថុនា នេះថា គណបក្សសង្រ្គោះជាតិមិនអាចទទួលយកបានទេ នូវអ្វីដែលអាជ្ញាធរមូលដ្ឋាន មកហាមឃាត់ការប្រមូលស្នាមរបស់ប្រជាពលរដ្ឋ ដែលជាការបញ្ចេញមតិស្លូតបូតបំផុត ជាពិសេស សេរីភាពនេះ គឺបានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា។ លោកបន្តថា ស្នាមមេដៃទាំងអស់នោះធ្វើឡើងដោយការស្ម័គ្រចិត្ត គណបក្សសង្គ្រោះជាតិ គ្មានអំណាចយុត្ថាធិការណាមួយទៅបង្ខំប្រជាពលរដ្ឋនោះទេ។



នៅក្នុងញត្តិផ្ដិតមេដៃនោះ ធ្វើឡើងដើម្បីហែញត្តិទៅព្រះបរមរាជវាំង រកព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ ឲ្យស្ថាប័នជាតិគោរពឲ្យបានពេញលេញនូវអភ័យឯកសិទ្ធិសភារបស់តំណាងរាស្ត្រ បញ្ឈប់ការរុកកួនតាមផ្លូវតុលាការ និងទម្លាក់ចោលការចោទប្រកាន់មេដឹកនាំគណបក្សនយោបាយ មន្ត្រីសង្គមស៊ីវិល និងអគ្គលេខាធិការរង គ.ជ.ប។

យោងតាមរបាយការណ៍របស់នាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មរបស់គណបក្សសង្រ្គោះជាតិ ស្តីអំពី ការឃាត់ខ្លួន ចាប់ខ្លួន និងសាកសួរ ថ្នាក់ដឹកនាំសកម្មជនគណបក្សសង្រ្គោះជាតិ ខែមិថុនា ឆ្នាំ២០១៦ នៅពេលចុះយកស្នាមមេដៃ ដើម្បីដាក់ញតិ្តថ្វាយព្រះមហាក្សត្រ បានអោយដឹងថា គិតត្រឹមថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ គឺមានការរារាំង ឃាត់ខ្លួន និងសាកសួរ ចំនួន ១២ ករណី ក្នុងចំណោមចំនួន៦ ខេត្ត។ ក្នុងនោះរួមមាន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០២ ចំនួន១ករណី ខេត្តកំពង់ចាម ថ្ងៃទី០៣ ចំនួន១ករណី ខេត្តកំពង់ធំ ថ្ងៃទី០៣ ចំនួន២ករណី ថ្ងៃទី០៥ ចំនូន១ និងថ្ងៃទី០៧ ចំនួន២ករណី ខេត្តតាកែវ ថ្ងៃទី០៤ ចំនួន១ ខេត្តស្វាយរៀង ថ្ងៃទី០៧ ចំនួន៣ករណី និង ភ្នំពេញ ថ្ងៃទី០៧ ចំនួន១ ។ ជុំវិញការរារាំង និងការឃាត់ខ្លួនអ្នកប្រមូលស្នាមមេដៃនេះ ក្រុមមន្រ្តីអង្គការសង្គមស៊ីវិលយល់ឃើញថាគឺជាការរំលោភសិទ្ធិមនុស្ស មិនត្រូវមានឡើយចំពោះប្រទេសកម្ពុជា ដែលគោរពនូវគោលការលទ្ធិប្រជាធិបតេយ្យ៕

No comments: