A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 17 June 2016

មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិ ស្នើឱ្យបក្សទាំងពីរផ្តើមវប្បធម៌សន្ទនាឡើងវិញ


by កុលបុត្រ ខ្មែរ, មិថុនា 17, 2016

(FILES) This file photo taken on April 26, 2016 shows UN Secretary General Ban Ki-Moon addresses a press conference in Vienna, Austria. A new UN plan to tackle the worst refugee crisis since World War II would aim to resettle at least 10 percent of refugees annually, piling pressure on countries to open up their doors to those fleeing wars and disasters. UN Secretary-General Ban Ki-moon outlined the proposal for a new "global compact on responsibility-sharing" on May 9, 2016 to address the crisis from the 60 million refugees and displaced people worldwide. / AFP PHOTO / Dieter Nagl
លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាតិ រូបភាពពីបណ្តាញសង្គម




អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន ស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យផ្ដើមឡើងវិញនូវវប្បធម៌សន្ទនារវាងគណបក្សកាន់អំណាច និងគណបក្សសង្គ្រោះជាតិ

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បានស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យផ្តើមឡើងវិញនូវវប្បធម៌សន្ទនា និងបញ្ចប់នូវការធ្វើទុក្ខបុកម្នេញ និងធានាសិទ្ធិក្នុងការប្រមូលផ្តុំ ការជួបជុំ និងបញ្ចេញមតិ ។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្ដិការណ៍អន្ដរជាតិចេញផ្សាយកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ បានឲ្យដឹងពីការសន្ទនាតាមទូរស័ព្ទរវាងលោក បាន គីមូន និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦កន្លងមកនេះ ។



ក្រសួងការបរទេសឲ្យដឹងថា លោក បាន គីមូន បានសម្តែងការព្រួយបារម្ភចំពោះការបំភិតបំភ័យ ការធ្វើទុក្ខបុកម្នេញ និងការចាប់ខ្លួនមន្ត្រីសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំង។ បន្ទាប់ពីបង្ហាញក្តីកង្វល់ទាំងនេះ ក្រសួងការបរទេសថា លោក បាន គីមូន ក៏បានអំពាវនាវតាមរយៈលោក ប្រាក់ សុខុន ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយបញ្ចប់បញ្ហាទាំងនេះ និងស្នើឲ្យមានការសន្ទនាគ្នាឡើងវិញរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលលោក ប្រាក់ សុខុន បានឆ្លើយតបវិញថា កម្ពុជាកំពុងតែអនុវត្តនីតិវិធីច្បាប់ និងតុលាការលើករណីល្មើស និងបទឧក្រិដ្ឋមួយចំនួន ។

អគ្គលេខាធិការក៏បានបង្ហាញសេចក្តីសង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងធានាការគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ រួមមានសេរីភាពនៃការបញ្ចេញមតិ សមាគមនិងការប្រមូលផ្តុំ។ លោកបានអំពាវនាវឲ្យមានការបន្តនៃវប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានសម្តែងការព្រួយបារម្ភរបស់លោកអំពីរបាយការណ៍នៃការបំភិតបំភ័យលើមនុស្សជាច្រើន ការយាយីនិងការចាប់ខ្លួន ក្នុងនោះរួមមានមន្រ្តីអង្គការសង្គមស៊ីវិល បុគ្គលិកនិងសមាជិកស្ថាប័នគ.ជ.ប សមាជិកបក្សប្រឆាំង និងការបំភិតបំភ័យប្រព័ន្ធផ្សព្វផ្សាយជាដើម ។

សូមជម្រាបជូនថា បន្ទាប់ពីការឡើងកម្ដៅនយោបាយមួយរយៈចុងក្រោយនេះ មជ្ឈដ្ឋានជាតិ និងមជ្ឈដ្ឋានអន្ដរជាតិ ក៏បានចេញសេចក្ដីថ្លែងការណ៍ជាបន្ដបន្ទាប់ ដើម្បីស្នើរឲ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងការចាប់ខ្លួនមន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំងបន្ដទៀត ជាពិសេសស្នើឲ្យមានការសន្ទនាគ្នាឡើងវិញរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ៕

ដោយ៖ យ៉ន លីនេត

No comments: