A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 4 June 2016

គណៈកម្មការ​ក្រសួង​មហាផ្ទៃ​ទទួល​យក​ញត្តិ​​ដើម្បី​ពិនិត្យ​ស្នាម​មេដៃ

គណៈកម្មការ​ក្រសួង​មហាផ្ទៃ​ទទួល​យក​ញត្តិ​​ដើម្បី​ពិនិត្យ​ស្នាម​មេដៃ
ដោយ យាង សុជាមេត្តា
2016-06-03

សង្គ្រោះ​ជាតិ​ហែ​ញត្តិ ២០១៦ ៨៥៥
អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ កាន់​ហិប​ញត្តិ​ស្នាម​មេដៃ​ដើម្បី​ថ្វាយ​ព្រះមហាក្សត្រ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។

Photo: RFA


គណៈកម្មការ​ស្រាវជ្រាវ និង​ធ្វើ​កោសល្យវិច័យ​លើ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​បាន​ទទួល​ញត្តិ​ស្នាម​មេដៃ​របស់​ពលរដ្ឋ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​រួច​ហើយ។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ថា ញត្តិ​ទាំង​នោះ​បាន​ដល់​ដៃ​គណៈកម្មការ​ស្រាវជ្រាវ​ហើយ តែ​លោក​នៅ​មិន​ទាន់​បញ្ជាក់​ថា តើ​ការស្រាវជ្រាវ និង​ការ​ធ្វើ​កោសល្យវិច័យ​នឹង​ចាប់​ផ្ដើម​ពេល​ណា ហើយ​នឹង​បញ្ចប់​នៅ​ពេល​ណា​នៅ​ឡើយ។

លោក ខៀវ សុភ័គ ក៏​មិន​ទាន់​អាច​បញ្ជាក់​ថា តើ​របៀប ឬ​ដំណើរការ​នៃ​ការ​ស្រាវជ្រាវ និង​ធ្វើ​កោសល្យវិច័យ​នឹង​ប្រព្រឹត្តទៅ​យ៉ាង​ណា​នោះ​ដែរ។



លោក ខៀវ សុភ័គ មិន​ទាន់​អាច​អះអាង​ថា តើ​អ្នកណា​​ជា​អ្នក​ទទួល​ខុស​ត្រូវ បើ​សិន​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា ការ​ផ្ដិត​ស្នាម​មេដៃ​មាន​ភាព​មិន​ប្រក្រតី​មែន​នោះ ប៉ុន្តែ​លោក​ថា បញ្ហា​នេះ​បើ​មាន​ភាព​មិន​ប្រក្រតី​មែន​នោះ វា​អាច​ពាក់ព័ន្ធ​នឹង​រឿង​ក្លែង​ឯកសារ​សាធារណៈ៖ «ទី​១​គឺ​ខុស​សីលធម៌ ចង់​និយាយ​ថា ខុស​វិជ្ជាជីវៈ ខុស​សីលធម៌ យើង​ភូត​រឿង​មិន​ពិត ថ្វាយ​ព្រះមហាក្សត្រ ហើយ​ទី​២ តាម​ផ្លូវ​ច្បាប់​យើង​ឃើញ​ហើយ​ថា ច្បាប់​ការ​ក្លែង​ឯកសារ​សាធារណៈ​ក៏​មាន​ចែង​នៅ​ក្នុង​នីតិវិធី​ព្រហ្មទណ្ឌ​ដែរ។ យោបល់​ផ្ទាល់​ខ្លួន​បង​មាន ២​ក្នុង​ហ្នឹង»។

ក្រោយ​ពី​មាន​ការ​ណែនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា សម្រេច​បង្កើត​គណៈកម្មការ​ដើម្បី​ស្រាវជ្រាវ និង​ធ្វើ​កោសល្យវិច័យ​ស្នាម​មេដៃ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បក្ស​ប្រឆាំង​បាន​ដង្ហែ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ដែល​មាន​ជាង ១៧​ម៉ឺន​ស្នាម​មេដៃ។ លោក ហ៊ុន សែន ណែនាំ​ឲ្យ​ក្រសួង​មហាផ្ទៃ ស្រាវជ្រាវ​បញ្ហា​នេះ​ឲ្យ​បាន​ហ្មត់ចត់​បំផុត ដើម្បី​ជៀសវាង​ការ​ប្រើប្រាស់​ស្នាម​មេដៃ បោកប្រាស់​ពលរដ្ឋ ជាពិសេស​បោកប្រាស់​ព្រះមហាក្សត្រ។

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ភ្លាមៗ​ក្រោយ​ពី​លោក ហ៊ុន សែន ណែនាំ​ឲ្យ​បង្កើត​គណៈកម្មការ​នេះ គណបក្ស​ប្រឆាំង​បាន​ប្រកាស​ស្វាគមន៍ ហើយ​ថា បើ​គេ​ចង់​នាំ​យក​ម្ចាស់​ស្នាម​មេដៃ​ទាំង​ជាង ១៧​ម៉ឺន​នាក់​នោះ​មក​បង្ហាញ​មុខ​ផ្ទាល់​នៅ​មុខ​ព្រះបរមរាជវាំង ក៏​បាន៕

1 comment:

Anonymous said...

Ah Kwack Hun Sen and Ah Tea Hean Morn Sngor Tea Banh,

Why do you have so much time to do all kind of stupid things?

Open your eye Ah Roleuy !! Yuon Penh Srok Heuy !! Ah Run Teas Banh !!