A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 18 June 2016

គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​រក្សា​ជំហរ​ធ្វើ​ពិធី​បន់ស្រន់​នៅ​មុខ​ប្រាសាទ​អង្គរវត្ត


ដោយ សាន សែល
2016-06-18

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ២០១៦ ៨៥៥
យុវជន​មក​ពី​ខេត្ត​តាកែវ ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពត និង​រាជធានី​ភ្នំពេញ លើក​ដៃ​ក្នុង​ពេល​ជួប​ជុំ​គ្នា​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Morm Moniroth
 RFA/Morm Moniroth


គណបក្ស​សង្គ្រោះ​ជាតិ រក្សា​ជំហរ​រៀបចំ​ពិធី​បន់​ស្រន់​បែប​សាសនា​នៅ​មុខ​ទីលាន​ប្រាសាទ​អង្គរវត្ត និង​ទី​សក្ការៈ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ដដែល ទោះ​បី​ជា​អាជ្ញាធរ​អប្សរា​ទាមទារ​ការ​ស្នើសុំ​ជា​មុន​ក្ដី។ ការ​រៀបចំ​ពិធី​នេះ ដើម្បី​បួង​សួង​ឲ្យ​ស្ថានការណ៍​នយោបាយ​ត្រឡប់​ទៅ​រក​ភាព​ប្រសើរ​ឡើង​វិញ។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មិថុនា មុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ថា ការ​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​សាសនា នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅ​ដូច​ការ​គ្រោង​ទុក។

បើ​តាម​ការ​គ្រោង​ទុក សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ៧០០​នាក់ នឹង​ជួប​ជុំ​គ្នា​បន់​ស្រន់​នៅ​ខាង​មុខ​ប្រាសាទ​និមិត្ត​រូប​ប្រទេស​កម្ពុជា ដើម្បី​អន្ទង​បារមី​នៃ​បុព្វបុរស និង​អតីត​មេ​ដឹក​នាំ​នៅ​អតីត​រាជធានី​អង្គរ ជួយ​បន្ធូរបន្ថយ​ស្ថានការណ៍​តានតឹង​ផ្នែក​នយោបាយ​បច្ចុប្បន្ន៖ «»។

គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ការ​ប្រកាន់​យក​ទ្រឹស្ដី​របស់​ក្សត្រ​ជ័យវរ្ម័ន​ទី​៧ «ទុក្ខ​របស់​រាស្ត្រ ជា​ទុក្ខ​របស់​ក្សត្រ» នឹង​អាច​ឲ្យ​អ្នក​នយោបាយ​សព្វថ្ងៃ​ត្រឡប់​ទៅ​រក​ការ​អនុវត្ត​វប្បធម៌​សន្ទនា ដែល​កំពុង​ប្រេះ​ស្រាំ។



ទោះ​បី​ជា​យ៉ាង​ណា អាជ្ញាធរ​ជាតិ​អប្សរា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បំពេញ​បែបបទ​តាម​ច្បាប់​ដើម្បី​រៀបចំ​ពិធី​បួង​សួង​នេះ។ អាជ្ញាធរ​ជាតិ​អប្សរា បញ្ជាក់​ថា គ្រប់​ពិធី​ទាំងអស់ រួម​ទាំង​ពិធី​សាសនា​ផង តម្រូវ​ឲ្យ​មាន​ការ​អនុញ្ញាត ត្រួត​ពិនិត្យ និង​សម្របសម្រួល​ពី​អាជ្ញាធរ​អប្សរា។ រហូត​មក​ដល់​ថ្ងៃ​ទី​១៨ មិថុនា អាជ្ញាធរ​អប្សរា​អះអាង​ថា មិន​ទាន់​ទទួល​បាន​សំណើ​ផ្លូវ​ការ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​រៀបចំ​ពិធី​នេះ​នៅ​ឡើយ​ទេ។

ឆ្លើយ​តប​បញ្ហា​នេះ លោក ហូរ វ៉ាន់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា ដដែល​នេះ​អះអាង​ថា ការ​រៀបចំ​ពិធី​សាសនា​បែប​នេះ មិន​ចាំ​បាច់​សុំ​ច្បាប់​អនុញ្ញាត​ឡើយ៖ «»។

អាជ្ញាធរ​ជាតិ​អប្សរា ព្រួយ​បារម្ភ​ថា បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់ របៀប​រៀបរយ នឹង​អាច​កើត​មាន ប្រសិន​បើ​គ្មាន​ការ​អនុញ្ញាត និង​សម្របសម្រួល​ពី​អង្គភាព​របស់​ខ្លួន ហើយ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​ឲ្យ​អ្នក​រៀបចំ​ពិធី​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​មុខ​ច្បាប់ ប្រសិន​មាន​ឧបទ្ទវហេតុ​អ្វី​មួយ​កើត​ឡើង​ចេញ​ពី​ពិធី​នេះ។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ជាតិ ហើយ​សេចក្ដី​ស្នើ​របស់​ពលរដ្ឋ​ទាំងឡាយ ត្រូវ​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ម៉ត់ចត់​ពី​អង្គការ​រដ្ឋ។

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​គណបក្ស​ប្រឆាំង ទៅ​ធ្វើ​ពិធី​សាសនា​នៅ​មុខ​ប្រាសាទ​អង្គរវត្ត។ ក្រោយ​ពី​ការ​បោះឆ្នោត​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ នៅ​ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត ហើយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បើក​សម័យ​ប្រជុំ​សភា​ជា​លើក​ដំបូង​ដោយ​ឯក​បក្ស​នោះ ខាង​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​វិញ ក៏​នាំ​គ្នា​ទៅ​ធ្វើ​ពិធី​បែប​សាសនា​នៅ​ឯ​ខេត្ត​សៀមរាប នេះ​ដែរ៕

No comments: