A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 9 June 2016

លោក​ ហ៊ុន ​សែន ​អំពាវនាវ​កុំ​ឲ្យ​កម្មករ​បង្កើត​ចលាចល​​ បន្ទាប់ពី​សហជីព​ធំ​មួយ​ព្រមាន​ធ្វើ​កូដកម្ម​



លោក​នាយក​រដ្ឋមន្ត្រី​ជួប​ជាមួយ​កម្មករ​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ម្សិលមិញ។ រូបថត ហ្វេសប៊ុក


លោក​ ហ៊ុន ​សែន ​អំពាវនាវ​កុំ​ឲ្យ​កម្មករ​បង្កើត​ចលាចល​​ បន្ទាប់ពី​សហជីព​ធំ​មួយ​ព្រមាន​ធ្វើ​កូដកម្ម​បើ​ចាប់​លោក​ កឹម សុខា


Wed, 8 June 2016 ppp
សែន ដាវីត


ភ្នំពេញៈ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​កាលពី​ម្សិលមិញ​បាន​​អំពាវនាវ​ឲ្យ​កម្មករ​ទាំងអស់​ត្រូវ​ចេះ​ថែ​រក្សា​រោងចក្រ​ជា​ជាង​បង្កើត​​ចលាចល​នានា​នាំ​ឲ្យ​អ្នក​វិនិយោគទុន​ដក​ការ​វិនិយោគ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ឆ្នាំង​បាយ​របស់​ខ្លួន​។

ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ធ្វើ​ឡើង​បន្ទាប់ពី​កាល​ពី​ពេល​ថ្មីៗ​នេះ​សហជីព​​ធំ​មួយ​​បាន​ព្រមាន​​ថា​ខ្លួន​នឹង​ធ្វើការ​អំពាវនាវ​​ឲ្យ​កម្មករ កម្មការិនី​ទូទាំង​ប្រទេស​​ប្រើប្រាស់​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន​ក្នុង​ការ​ចូលរួម​ធ្វើ​កូដកម្ម​មិន​​ធ្វើការ​ប្រសិន​បើ​មាន​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​​ទាំង​បំពាន​ច្បាប់​នៅក្នុង​សំណុំ​រឿង​ដែល​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​ជាច្រើន​មើល​ឃើញ​ថា គឺជា​រឿង​នយោបាយ​។

លោក​នាយក​រដ្ឋមន្រ្តី​បាន​ថ្លែង​នៅក្នុង​ឱកាស​ដែល​លោក​ចូលរួម​ជា​អធិបតី​ក្នុង​កម្មវិធី​អបអរសាទរ​ការ​ទទួល​បាន​ក្រុមហ៊ុន​វិនិយោគ​ចំនួន ១០០​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ក្រុង​ព្រះសីហនុ​។​

លោក​បាន​ថ្លែង​ដោយ​​សង្ឃឹម​ថា​ កម្មករ​កម្មការិនី​នឹង​បន្ត​គាំទ្រ​ការ​អភិវឌ្ឍ​បែប​នេះ​តទៅ​ទៀត​ជា​ជាង​មាន​ភាព​ចលាចល​កើតឡើង​ធ្វើឲ្យ​អ្នក​វិនិយោគ​ដក​ការ​វិនិយោគ​​ចេញ​ហើយ​លោក​ថា​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្រ្តី​នៅ​ពេល​នេះ​លោក​ប្តូរ​ផ្តាច់​ការពារ​នូវ​សន្តិភាព​ការពារ​ស្ថិរភាព​នយោបាយ​ និង​ជំរុញ​ការ​អភិវឌ្ឍ​ឲ្យ​លូតលាស់​លើស​ពី​នេះ​ថែម​ទៀត។



លោក​បញ្ជាក់​ថា៖ «ខ្ញុំ​សង្ឃឹម​ថា​នៅ​ក្នុង​ចំណោម​កម្មករ កម្មការិនី​របស់​យើង​ត្រូវ​ខិតខំ​ដើម្បី​ការពារ​ឆ្នាំង​បាយ​របស់​ខ្លួន​ចាត់​ទុក​តំបន់​សេដ្ឋកិច្ច​ពិសេស ចាត់​ទុក​រោងចក្រ​សហគ្រាស​ដែល​យើង​កំពុង​ធ្វើការ​គឺជា​ឆ្នាំង​បាយ​របស់​ខ្លួន។ សូម​កុំ​ភ្លេច​ថា​នៅ​ពេល​មាន​ការ​ដក​ការ​វិនិយោគ​ចេញ​ពី​ប្រទេស​កម្ពុជា​អ្នក​ខាត​បង់​មុន​គេ​គឺ​កម្មករ​កម្ពុជា​នោះ​ឯង​គ្មាន​នរណា​ផ្សេង​ទេ​ពួកគេ​នឹង​ប្រែ​ក្លាយ​ជា​កម្មករ​មក​ជា​កសិករ​ជាមួយ​ឪពុក​ម្តាយ ឬ​ជា​ពលករ​ក្រៅ​ប្រព័ន្ធ»។

លោក​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​សូម​កុំភ្លេច​បើ​គ្មាន​ថៅកែ​ទេ​ក៏​គ្មាន​កម្មករ​ដែរ​ព្រោះ​ថៅកែ​គេ​បង្កើត​រោងចក្រ​សម្រាប់​បង្កើត​ការងារ​ធ្វើ​ឲ្យ​កម្មករ។ ប៉ុន្តែ​ថៅកែ​ក៏​ត្រូវ​គិត​ដែរ​ថា​បើ​បង្កើត​រោងចក្រ​ហើយ​អត់​មាន​កម្មករ​គាត់​ក៏​មិនមែន​ជា​ថៅកែ​រោងចក្រ​ដែរ​គឺ​ជា​ថៅកែ​ផ្ទះ។

លោក​បញ្ជាក់​ទៀត​ថា៖ «អ៊ីចឹង​ផ្តាំ​ទាំង​សង​ខាង​ ផ្តាំ​ទាំង​ថៅកែ ផ្តាំ​ទាំង​អ្នក​គ្រប់គ្រង​រោងចក្រ និង​ផ្តាំ​ទាំង​កម្មករ កម្មការិនី ដែល​ធ្វើការ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ត្រូវ​មើល​គ្នា​ក្នុង​ឋានៈ​ជា​អ្នក​រួម​ការងារ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីកចម្រើន»។

លោក​​ ហ៊ុន សែន បន្ត​ថា​នៅ​ពេល​កម្មករ​ខិតខំ​ធ្វើ​ការងារ​បាន​ល្អ​ធ្វើ​ឲ្យ​ចំនួន​នៃ​ការ​ផលិត​កើនឡើង​ខ្ពស់​ហើយ​ធ្វើ​ឲ្យ​ថៅកែ​រោងចក្រ​មាន​លទ្ធភាព​កាន់​តែ​ច្រើន​ហើយ​នៅ​ពេល​នោះ​ថៅកែ​រោងចក្រ​ត្រូវ​ខិតខំ​ដំឡើង​បៀវត្សរ៍​ឲ្យ​កម្មករ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ថៅកែ​រោងចក្រ និង​អ្នក​គ្រប់គ្រង​ក៏​ត្រូវ​ដឹង​សុខទុក្ខ​ពី​កម្មករ​ហើយ​ត្រូវ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​រឿង​តូចតាច​ក្លាយ​ទៅ​ជា​រឿង​ធំ​បើ​មាន​រឿង​ត្រូវ​ធ្វើការ​ដោះស្រាយ​ភ្លាមៗ​តាមរយៈ​ការ​ជួប​សន្ទនា​គ្នា។

កាល​ពី​ពេល​ថ្មីៗ​នេះ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​ព្រមាន​ថា​សហជីព​ដែល​មាន​សមាជិក​រាប់​ម៉ឺន​នាក់​នៅ​តាម​រោងចក្រ​នានា​ទូទាំង​ប្រទេស​នេះ​អាច​នឹង​អំពាវនាវ​ដល់​កម្មករ កម្មការិនី​ទាំង​អស់​ប្រើប្រាស់​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​កូដកម្ម​មិន​ធ្វើ​ការងារ​ក្នុង​ករណី​មាន​ការ​ចាប់​ឃាត់​ខ្លួន​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដូចជា​ការ​ចាប់​ឃាត់​ខ្លួន​អ្នក​តំណាងរាស្រ្ត​ផ្សេង​ទៀត​ដែល​កំពុង​មាន​អភ័យ​ឯកសិទ្ធិ​សភា​នៅ​ឡើយ។

លោក ជា មុនី ប្រធាន​សហជីព​សេរីកម្មករ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​រហូត​មក​ដល់​ពេល​នេះ​សហជីព​របស់​លោក​នៅ​តែ​ត្រៀម​ខ្លួន​ជានិច្ច​ក្នុង​ការ​ធ្វើការ​អំពាវនាវ​ឲ្យ​កម្មករ កម្មការិនី​ទូទាំង​ប្រទេស​ចូលរួម​ធ្វើ​កូដកម្ម​ប្រសិន​បើ​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា ដោយ​បំពាន​ច្បាប់។

លោក ជា មុនី បាន​បញ្ជាក់​ទៀត​ថា​អ្វី​ដែល​សំខាន់​មិនមែន​ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី​កុំ​ឲ្យ​កម្មករ​បង្កើត​ឲ្យ​មាន​ចលាចល​ធ្វើ​ឲ្យ​ថៅកែ​រត់​ចោល​នោះ​ទេ​គឺ​សំខាន់​រដ្ឋាភិបាល​ខ្លួន​ឯង​ត្រូវ​លុប​បំបាត់​អំពើ​ពុករលួយ និង​ត្រូវ​តែ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ និង​ស្មើភាព​គ្នា។

លោក​បញ្ជាក់​ថា៖ «ថៅកែ​អស់​លុយ​ទឹក​តែ​ដោយសារ​អំពើ​ពុករលួយ​គឺ​អ្នក​វិនិយោគ​ភ័យ​ខ្លាច​ហើយ​ ហើយ​បច្ចុប្បន្ន​មាន​សហជីព​ខាង​រដ្ឋាភិបាល​ច្រើន​ពេក រញ៉េរញ៉ៃ​ពេញ​ហ្នឹង»។

ប៉ុន្តែ​សម្រាប់​សហជីព​ដែល​គេ​ដឹង​ថា​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​មាន​ដូចជា​សភា​សម្ព័ន​សហជីព​ជាតិ​កម្ពុជា​ដែល​មាន​លោក​ សោម អូន ជា​ប្រធាន​ក្រុម​ប្រឹក្សា​សហជីព​ជាតិ​កម្ពុជា (CCNU) ដឹកនាំ​ដោយ​លោកស្រី ទេព គឹមវណ្ណារី សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា​ដឹកនាំ​ដោយ​លោក ជួន មុំថុល និង​សហព័ន្ធ​សហជីព​ឯករាជ្យ​កម្ពុជា​ដឹកនាំ​ដោយ​លោក សឹង ម៉ុន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​បាន​ធ្វើការ​ថ្កោល​ទោស​សហជីព​ដែល​បាន​និង​កំពុង​ចង់​អូស​ទាញ​កម្មករ​ឲ្យ​ធ្វើ​កូដកម្ម​បម្រើ​ការងារ នយោបាយ និង​បាន​អំពាវ​នាវ​ដល់​កម្មករ​ទាំង​អស់​ឲ្យ​រក្សា​ភាព​ស្ងប់ស្ងាត់ ខិត​ខំ​ធ្វើការ​រៀងៗ​ខ្លួន។

បើ​ទោះបី​ជា​រដ្ឋសភា​ដែល​មាន​សុទ្ធ​តែ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​ចំនួន ៦៨ រូប​បាន​ធ្វើការ​បោះឆ្នោត​សម្រេច​ជា​ឯកច្ឆន្ទ​ឲ្យ​តុលាការ​បន្ត​នីតិវិធី​ទៅ​លើ​លោក កឹម សុខា ទាំង​នៅ​មាន​អភ័យ​ឯកសិទ្ធិ ចាប់​តាំង​ពី​ថ្ងៃ​ទី ៣០ ខែ​ឧសភា មក​ក៏ដោយ​ក៏​រហូត​មក​ដល់​ពេល​នេះ​គេ​ពុំ​ទាន់​ឃើញ​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា នៅ​ឡើយ​ទេ​ក្រៅ​ពី​តុលាការ​បាន​ចេញ​ដីកា​ជាថ្មី​ទៀត​កោះ​ហៅ​ឲ្យ​លោក កឹម សុខា ចូល​ទៅ​បំភ្លឺ​ហើយ​លោក សុខា នៅ​តែ​បន្ត​បដិសេធ​ចូល​ទៅ​បំភ្លឺ​ដូច​កាលពី​ពេល​មុន​ដដែល។

បច្ចុប្បន្ន​ ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង​កំពុង​ស្នាក់​នៅក្នុង​ទីស្នាក់ការ​កណ្តាល​គណបក្ស​របស់​ខ្លួន៕

1 comment:

Anonymous said...


Dear compatriots,

It is crystal clear that the evil Vietnam Yuon had found a true faithful servant named Hun Sen to facilitate its Vietnamization over Cambodia.

This one eye monster Hun Sen has proven time after time that he will never change his temperament, his conviction to stay in power to serve his master Yuon until the day he goes to hell.

In effect, the recent arrests and imprisonments of Khmer nationalists, who dared to denounce the evil Vietnam's encroachment of borders, underscored the notion that this devil Hun Sen was born to make Cambodia a satellite of Vietnam.

The CPP knew that it is going to lose big in this next election. Such fear of losing prompted Hun Sen and the CPP to launch some preemptive strikes to destroy the CNRP.

The vast majority of Khmer people have vehemently condemned the CPP and Hun Sen's actions.

But there are a few people such as Mam Sonando, Khem Veasna, etc ...who chastised the CNRP, citing the CPP's erratic behaviors are the result of the CNRP's joining the National Assembly. What a dumb judgment from these two stupid crazy fake heroes.

Mam Sonando and Khem Veasna should know how to set the priority right: you can implement your plans only after you have won the election.

Presently, these two self proclaimed Khmer heroes (Mam Sonando, Khem Veasna) have inadvertently served the CPP and Yuon by weakening the CNRP and strengthening the CPP.

I am still wondering what did Hun Sen do to make the evil Yuon believe that he will be a trustworthy dog for Vietnam ?

How many thousands of innocent Khmer people did Hun Sen kill in order to persuade Vietnam that he will be the right person to replace Pen Sovann and the right person to carry the execution of Ho Chi Minh's plan to swallow Cambodia ?

To free Cambodia from this evil Vietnam, Khmer people must have perseverance, great determination and avoid going into Vietnam and Hun Sen's traps by NOT using violence. The CPP's secret agents or third hands might infiltrate into the crowd and create violence so that the monster Hun Sen could have a pretext to "restore the order" and crush Khmer people legally.

We must realize that death, prison, pain are naturally part of any struggle to liberate a country. Nothing is free in this world. We must help ourselves first before other help us.
Like it or hate it, Khmer people need to unite around the CNRP and help it to OFFICIALLY win this next election first. We will fight from there. And that will be the right time to mount the peaceful demonstration, sacrificing our life if needed, to force the loser to abide by the electoral rule.
Just remember, the CNRP needs to officially win the election first before we can do something and the international community help us.

Bun Thoeun