A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 5 June 2016

មន្ត្រី គ.ជ.ប បដិសេធ​ពាក្យ​បណ្ដឹង​ទាក់ទង​នឹង​អំពើ​ពុករលួយ


School of Vice

Aside from overriding the electoral-national will, what this exercise of unaccountable monopolised power does is to bend and hammer political developments and their outcomes to the ruling party's advantage in a piece meal and subtler fashion. The said exercise includes insincere overtures and pledges to abide by parliamentary norms and mutual agreements. This 'dialogue' process [among other things] allays fears over, and accusations of, overt power abuse, forcing the Opposition to make concessions and keeping it inline whilst buying the ruling group time to work on dismantling its opponents. 

Hun Sen marked the inauguration of the 'new' NEC with his public verbal undertaking not to interfere with the work of this important electoral body, and even asked its appointed CPP members not to consult or seek his view/consent on its activities. Yet, true to character and inclinations of an incorrigible, pathological violator of his own words and solemn agreements, he quickly proceeded to interfere with the new electoral committee in the crudest of taste and manner by reinstating Tep Nytha [one of the old faces of the old NEC and a reliable CPP instrument on vote-rigging] to assume position among its decision-making hierarchy. 

The subsequent judicial summons, arrest and current detention of the opposition appointed member in the person of Ny Chakrya [a respected human rights defender and outspoken critic of Hun Sen], as well as similair judicial harassment against his NEC colleague - Rong Chhun - along with the on-going threat of arrest and besieging of Kem Sokha at the Opposition HQ in Phnom Penh provide further indications of Hun Sen's crude style and methods in bringing all his perceived opponents to heel - within time.  

<<<>>>   


មន្ត្រី គ.ជ.ប បដិសេធ​ពាក្យ​បណ្ដឹង​ទាក់ទង​នឹង​អំពើ​ពុករលួយ
ដោយ សាន សែល
2016-06-03

ហង្ស ពុទ្ធា ៦២០
មន្ត្រី​អ្នក​នាំ​ពាក្យ គ.ជ.ប ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​រវាង​គណៈកម្មការ​ចំពោះ​កិច្ច គ.ជ.ប ជាមួយ​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១៥។
RFA/Yeang Socheametta



អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ច្រានចោល​ពាក្យ​បណ្ដឹង​របស់​សមាគម​មួយ​ដែល​ប្ដឹង​មន្ត្រី គ.ជ.ប ៤​រូប ពី​បទ​សង្ស័យ​ថា បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ការ​តែងតាំង និង​ការ​ធ្វើ​សមាហរណកម្ម​មន្ត្រី​រាជការ​ក្នុង​ស្ថាប័ន គ.ជ.ប។ ម្ចាស់​ពាក្យ​បណ្ដឹង​អះអាង​ថា ពួកគេ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទ​ប្រកាន់ ប៉ុន្តែ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ករណី​បណ្ដឹង​នេះ​មិន​មាន​ហេតុផល​គ្រប់គ្រាន់​នោះ​ទេ។

លោក ហង្ស ពុទ្ធា ដែល​ត្រូវ​រង​ការ​ចោទ​ប្រកាន់​ម្នាក់ ក្នុង​ចំណោម ៤​នាក់ ថ្លែង​បញ្ជាក់​ថា លោក​មិន​បារម្ភ​ពី​ការ​ចោទ​នេះ​ទេ។ អ្នកនាំពាក្យ​របស់ គ.ជ.ប រូប​នេះ ស្នើ​ម្ចាស់​ពាក្យបណ្ដឹង​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​បាន​ប្រព្រឹត្ត៖ «សូម​ឲ្យ​គាត់​ទទួល​ខុស​ត្រូវ​នូវ​អ្វី​ដែល​ជា​របាយការណ៍​ស៊ើប​អង្កេត​របស់​គាត់ ទទួល​ខុស​ត្រូវ​នូវ​អ្វី​ជា​ពាក្យបណ្ដឹង​របស់​គាត់ ពីព្រោះ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​បុគ្គល បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន នោះ​ជា​ការ​បរិហារកេរ្តិ៍​យើង។ អ៊ីចឹង​យើង​នឹង​ដោះស្រាយ​គ្នា​ទៅ​លើ​ផ្លូវ​ច្បាប់។ ខ្ញុំ​បដិសេធ​ថា មិន​ជាប់​ពាក់ព័ន្ធ​ទេ»។

​ប្រធាន​សមាគម​ជយលាភី​បញ្ញាជន​កម្ពុជា លោក រស់ សារ៉ុម បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ប្ដឹង​ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក អនុ​ប្រធាន​លោក គួយ ប៊ុនរឿន អ្នកនាំពាក្យ ហង្ស ពុទ្ធា និង​អគ្គលេខាធិការ​រង លោក ម៉ៅ សុភារិទ្ធ ពី​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​តែងតាំង​បុគ្គលិក ចាប់​ពី​ថ្នាក់​នាយកដ្ឋាន​ដល់​អនុ​ការិយាល័យ​ក្នុង​អគ្គលេខាធិការដ្ឋាន​របស់ គ.ជ.ប។



ពាក្យ​បណ្ដឹង​នេះ ផ្អែក​លើ​របាយការណ៍​ស៊ើប​អង្កេត​របស់​សមាគម​លោក៖ «សមាគម​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ដូចជា​សមាគម​ខ្លះ គាត់​គ្រាន់​តែ​ជា​មន្ត្រី​តូច​មួយ ជា​មន្ត្រី​សម្របសម្រួល​ផ្នែក​រៀបចំ​ការ​បោះឆ្នោត ប៉ុន្តែ​គាត់​បាន​ឡើង​ធ្វើ​ជា​អនុប្រធាន​អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​របស់ គ.ជ.ប។ វា​ធំ​ណាស់ នៅ​ក្នុង​មុខ​ងារ​សាធារណៈ»។

លោក រស់ សារ៉ុម ឲ្យ​ដឹង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​ទទួល​ពាក្យ​បណ្ដឹង​នេះ ហើយ​បាន​សាកសួរ​ព័ត៌មាន​លោក​មួយ​ចំនួន​តាម​ទូរស័ព្ទ។ លោក​បន្ត​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​កោះ​ហៅ​រូបលោក​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ចន្ទ ទី​៦ ខែ​មិថុនា។

​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា របស់​ក្រសួង​ព័ត៌មាន សមាគម​ជយលាភី​បញ្ញាជន​កម្ពុជា បង្កើត​ឡើង​ដើម្បី​ប្រមូល​ផ្តុំ​ពលរដ្ឋ​កម្ពុជា ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា ដើម្បី​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​កសាង​សង្គម​ប្រជាធិបតេយ្យ។

ការ​ដាក់​ពាក្យ​បណ្ដឹង​របស់​សមាគម​នេះ កើត​ឡើង​ស្រប​ពេល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា កំពុង​តានតឹង ហើយ​ការ​បោះឆ្នោត​ឃុំ​សង្កាត់ ជិត​ចូល​មក​ដល់។ កាល​ពី​ខែ​ឧសភា មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី គ.ជ.ប កំពុង​ត្រូវ​គេ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​យុវជន​មួយ​ក្រុម។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា យល់​ថា ករណី​ពាក្យ​បណ្ដឹង​នេះ មិន​ទាន់​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ដែល​ទាមទារ​ឲ្យ​មាន​ភស្តុតាង​រឹង​មាំ។ លោក​ថា ករណី​តែងតាំង​បុគ្គលិក​ដែល​ជាប់​សាច់​ញាតិ​របស់​មន្ត្រី​ជាន់​ខ្ពស់​នេះ មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ សូម្បី​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក៏​បាន​ការ​តែងតាំង​សាច់​ញាតិ​ខ្លួន​ឯង​ដែរ។

លោក​បន្ថែម​ទៀត​ថា មន្ត្រី គ.ជ.ប ត្រូវ​បាន​ការពារ​ពី​ការ​បំភិតបំភ័យ​នានា ហើយ​ពាក្យ​បណ្ដឹង​ប្រឆាំង​មន្ត្រី គ.ជ.ប លុះត្រាតែ​ជា​បទល្មើស៖ «អ៊ីចឹង​វា​មិន​អាច​ទៅ​រួច។ ការ​ទិតៀន ដួច​ជា​គាត់​រក​ឃើញ​ថា អង្គភាព​នឹង​យក​ប្រពន្ធ យក​កូន​មក​នៅ​ធ្វើ​ការ។ នេះ​គាត់​អាច​លើក​ទិតៀន​បាន។ ប៉ុន្តែ​យក​រឿង​នេះ​ថា ជា​អំពើ​ពុករលួយ ទាល់​តែ​មាន​ភស្តុតាង​បញ្ជាក់​ថា រឿង​នេះ​ពាក់ព័ន្ធ​អំពើ​ពុករលួយ​មែន។ ពាក្យ​ប្ដឹង វា​ខ្លាំង ខុស​ពី​ការ​បញ្ចេញ​មតិ»។

​លោក គល់ បញ្ញា បញ្ជាក់​ថា ការ​ដាក់​បណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក្នុង​ពេល​បច្ចុប្បន្ន ជា​បញ្ហា​រសើប​ខ្លាំង ទាក់ទិន​នឹង​រឿង​នយោបាយ៕

6 comments:

Anonymous said...

ah kwak will get any one he deems to be neutral and independence in NEC and when they gone to jail as we know that it is so blatant political witch hunts and who then in their right mind want to work in NEC anymore?.
Then the cpp monkeys will make their hand picks and choose any one they like.
It looks like NEC is doomed to be an independent body and will help the fucking cpp to win the next elections

Anonymous said...

អាមុនអាក្រោយប្រហែលដូចតែគ្នា

Kim Ea said...

If Khmer most intelligence put a micro- scope on this make up of NEC , Khmer will awaken and obnoxiously suspicious about these agreed upon of these make up members . In total of these main and nucleus NEC machine of to day, if this government just tweak a little by force a change and eliminate a few members out, like Mr Ny Chakriya , and Mr Rung Chhun ,the rest of these NEC members are almost pure CPP control or some influential with party affiliations ,even one member of CNRP Kuy Bunroeung are also suspicious too . This is not an accusation, but so far after his got installed as member of this governing NEC ,he seem to agreed on everything in favor of CPP Plan with less or no objection or fight . MR Hang Puthea who declared himself as an independent mind was bias idea by hiring the same crook of expertise of manipulation the last election Tep Nitha to hole the same duty as trouble last time election . Now the most 2 fearful minds,that could intervene and stop this government, arrogantly control CPP from twist and turn the future election, same as last time ,have been incarceration in prison already . What did CNRP heard anything from Kuy Bunroeung ? Suk Bun Hok malicious right hand and watch dog of this mafia government easily stay mum and fate away . Did this is all about strategic of changing the influential and maneuvering Khmer hope for independent NEC in the next election ? We all Khmer democratic get lost to this smart mafia regime gain their favors again isn't it ? This is just an opinion from a blind mind only .

Anonymous said...

A good Hun Sen is a deposed Hun Sen.
His D days start after the 2018 election, win or lose !!!

Anonymous said...

Once a cancer has been diagnosed, it MUST be removed.
Yuon cancer is definitely terminal !

Anonymous said...

Comfrel and other NGO, don't be so naive about this witch hunt,because it doesn't matter how blatant,how illegal it is the cpp monkeys will not stop this onslaught until they are satisfied that they are going to win the elections.Whether this strategy is going to work is another question.
I wonder with this so pervasive and blatant actions, the civil society and cpp detractors lose their sleep at night. No offence, of course,but I praise for their courage and determination to be working in this fearful environment.