A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 6 June 2016

ពលរដ្ឋបន្តបណ្តាក់គ្នា ប្រមូលផ្តុំនៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ


by កុលបុត្រ ខ្មែរ, មិថុនា 6, 2016



ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានបន្តចូលជួប និងនាំយកគ្រឿងឧបភោគ បរិភោគមកជួយឧបត្ថម្ភជាបន្តបន្ទាប់ដល់គណបក្ស @CNRP



ប្រជាពលរដ្ឋគាំទ្រគណបក្សសង្គ្រោះជាតិបន្តប្រមូលផ្ដុំនៅទីស្នាក់ការកណ្ដាលគណបក្សឈានចូលថ្ងៃទី១២ គិតចាប់ពីថ្ងៃទី២៦ មកដល់ពេលនេះ


ប្រជាពលរដ្ឋមកពីគ្រប់ទិសទី នៅតែបន្តប្រមូលផ្ដុំគ្នាយ៉ាងច្រើនកុះករ នៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ សម្រាប់ថ្ងៃទី៦ ខែមិថុនានេះ ក្នុងគោលបំណង តាមដាននូវស្ថានការណ៍នយោបាយ ការចូលរួមបន្តផ្ដិតស្នាមមេដៃ និងដើម្បីគាំទ្រ លើកទឹកចិត្ត ដល់លោកប្រធានស្ដីទី កឹម សុខា ខណៈដែលមានការប៉ុនប៉ងចាប់ខ្លួនរូបលោកនៅរហូតមកដល់ពេលនេះ។

បើគិតមកដល់ថ្ងៃច័ន្ទនេះ គឺមានចំនួន១២ថ្ងៃហើយ ដែលអាជ្ញាធររដ្ឋាភិបាលបាននឹងកំពុងប៉ុនប៉ងតាមចាប់ខ្លួន លោកប្រធានស្ដីទី លោក កឹម សុខា ខណៈសហគមន៍អន្តរជាតិ បានចេញនូវសេចក្ដីថ្លែងការណ៍ បង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាកម្ដៅនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។បើទោះជាព្រឹត្តិការណ៍នេះ បានអូសបន្លាយជិត២សប្ដាហ៍ហើយក្ដី ក៏ សកម្មភាពគាំទ្ររបស់ប្រជាពលរដ្ឋ នៅតែមានចំនួនច្រើនកុះករឥតដាច់ ស្របពេលដែលជំនួយឧបត្ថម្ភ ពីសំណាក់សប្បុរសជនទាំងក្នុងនិងក្រៅស្រុក ក៏កាន់តែផុសផុល និងបន្តជាប់ជាប្រចាំផងដែរ។ ជាមួយគ្នានេះ សកម្មភាពក្នុងការទទួលស្នាមមេដៃ របស់ប្រជាពលរដ្ឋ ដើម្បីដាក់ញត្តិជាថ្មីថ្វយព្រះមហាក្សត្រ សុំព្រះរាជអន្តរាគមន៍ ដោះស្រាយបញ្ហាកម្ដៅនយោបាយនៅកម្ពុជា់ បញ្ហាចាប់ខ្លួនមន្រ្តីអង្គការសង្គមស៊ីវិល កំពុងប្រព្រឹត្តទៅយ៉ាងសកម្មផងដែរ ដែលមានការចូលរួមគាំទ្រ ពីប្រជាពលរដ្ឋគ្រប់ទិសទី។

គួរជម្រាបថា ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី២៦ ខែឧសភា ដែលមានការប៉ុនប៉ងតាមចាប់ខ្លួន លោកប្រធានស្ដីទី កឹម សុខា ប្រជាពលរដ្ឋខ្មែរអ្នកគាំទ្រ បានប្រមូលផ្ដុំគ្នានៅស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ដើម្បីតាមដាន និងការពារមិនអោយមានការចាប់ខ្លួនលោកប្រធានស្ដីទីនោះឡើយ។ ជាមួយគ្នានេះ ក៏មានប្រជាពលរដ្ឋមកតាមបណ្ដាខេត្ត-រាជធានី យុវជន ពលរដ្ឋខ្មែរឥស្លាមផងដែរ បានចូលជួបសួរសុខទុក្ខផ្ទាល់ ជាមួយលោកប្រធានស្ដីទី កឹម សុខា ជាមួយនឹងទឹកចិត្តគាំទ្រ និងរំជួលចិត្តអាណិតដល់ថ្នាក់ដឹកនាំគណបក្ស ដែលតែងតែទទួលរងទុក្ខទោស ព្រោះការមូលបង្កាច់ ឈ្នានីសខាងនយោបាយមិនឈប់មិនឈរ។ ប៉ុន្តែទោះយ៉ាងណា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅតែបន្តភាពរឹងមាំរបស់ខ្លួន ដោយមិនមានភាពតក់ស្លុត ចំពោះការធ្វើទុក្ខបុកម្នេញ ពីសំណាក់គូបដិបក្សនោះឡើយ ហើយថែមទាំងបានសន្យាចំពោះប្រជាពលរដ្ឋអ្នកគាំទ្រថា នឹងស្វែងរកដំណោះស្រាយដ៏សមរម្យមួយ ដែលអាចធានាបាននូវផលប្រយោជន៍ជាតិ និងទទួលយកបានពីភាគីពាក់ព័ន្ធទាំងអស់៕

ដោយ ៖ កញ្ញា ហង្ស សយនា

No comments: