A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 6 June 2016

ពលរដ្ឋប្រៀបប្រដូចលោក កឹម សុខា ទៅហ្នឹងមេដឹកនាំនៅភូមា


by កុលបុត្រ ខ្មែរ, មិថុនា 6, 2016


ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កំពុងជាប់ឃុំនៅក្នុងអាគារទីស្នាក់ការគណបក្ស ដូចការជាប់ឃុំ ក្នុងភូមិគ្រឹះរបស់មេដឹកនាំភូមា



អតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក កឹម សុខា មុនអាជ្ញាធរចាប់ខ្លួនកាលពីឆ្នាំ២០០៥



ក្រោយពីមានព្រឹត្តិការណ៍នៃទម្រង់ហិង្សាមួយ នៃការព័ទ្ធស្ទាក់ចាប់រថយន្តរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី ២៦ ឧសភា ពីសំណាក់អាជ្ញាធររដ្ឋាភិបាលនោះ និងក្រោយពីការដាក់ សំពាធផ្ទួនៗ របស់តុលាការក្រុងភ្នំពេញ អាជ្ញាធរបានកំណត់សេរីភាព លោក កឹម សុខា ឲ្យជាប់ឃុំនៅទីស្នាក់ការ គណបក្សសង្គ្រោះជាតិអស់រយៈពេល១២ថ្ងៃហើយ មកដល់នឹងថ្ងៃទី៦ មិថុនាឆ្នាំ២០១៦នេះ។

ការជាប់ឃុំរបស់ លោក កឹម សុខា នៅនឹងទីស្នាក់ការគណបក្សនៅពេលនេះ ត្រូវបានប្រជាពលរដ្ឋមកពី បណ្តាខេត្តមួយចំនួន ដែលបានឡើងមកលើកទឹកចិត្តដល់មេដឹកនាំគណបក្សប្រឆាំងរូបនេះ បានប្រៀប ប្រដូចជាការជាប់ឃុំរបស់លោក កឹម សុខា ទៅនឹងការជាប់ឃុំរបស់លោកស្រី អង់ សានស៊ូជី មេដឹកនាំនៃ ប្រទេសភូមា ខណៈរដ្ឋាភិបាលយោធាផ្តាច់ការរបស់លោក ថេន សេន បានឃុំខ្លួនលោកស្រី ក្នុងភូមិគ្រឹះ អស់រយៈពេលប្រមាណ១៥ឆ្នាំ ។ ហើយត្រូវបានដោះលែងឲ្យមានសេរីភាពមកវិញ ក្រោយពីប្រទេសនេះបានធ្វើកំណែទម្រង់តាមបែបលទ្ធិប្រជាធិបតេយ្យនោះ។



ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋមកពីខេត្តកំពង់ឆ្នាំង លោក ដួង ចិត្រា លើកឡើងថា វាសនារបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ គឺមិនខុសប្លែកពីជីវិតនយោបាយរបស់មេដឹកនាំនៅប្រទេសភូមា ដែលបានតស៊ូប្រឆាំងតបនឹងរបបយោធា រហូតដល់មេដឹកនាំប្រទេសនោះ ទទួលបានជោគជ័យជូនប្រជាជាតិគេនោះឡើយ។ លោកថាការដាក់សំពាធពីរដ្ឋាភិបាល មកលើគណបក្សសង្គ្រោះជាតិបែបនេះ មិនអាច ធ្វើឲ្យគណបក្សកាន់អំណាចទទួលបានប្រសិទ្ធភាពទេ ផ្ទុយទៅវិញព្រឹត្តិការណ៍នេះ ជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងចរន្តមួយជំរុញឲ្យគណបក្សសង្គ្រោះជាតិឈ្នេះឆ្នោតដឹកនាំរដ្ឋាភិបាលនៅពេលខាងមុខ។

តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៨០ បានបញ្ញត្តិថា តំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា តំណាងរាស្ត្ររូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឫឃុំខ្លួន ក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឫការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភា នឹង អាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឫពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែងប៉ុណ្ណោះ។

ជុំវិញការធ្វើទុក្ខបុកម្នេញ មកលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងសហគមន៍អឺរ៉ុប បានចេញសេចក្តីអំពាវនាវឲ្យរដ្ឋាភិបាល បញ្ឈប់ការរុកកួនលេសតាមថ្លូវច្បាប់ ដល់ថ្នាក់នាំគណបក្សប្រឆាំង ហើយបានសំដែងការសោកស្តាយយ៉ាងជ្រាលជ្រៅបំផុត ចំពោះការរីករាលដាលស្ថានភាពនយោបាយ ដ៏គ្រោះថ្នាក់នៅកម្ពុជានេះ។

ចំពោះការប្រើប្រាស់អំណាចរបស់រដ្ឋាភិបាល ហួសដែនសមត្ថកិច្ចរបស់ខ្លួននៅពេលនេះ គណបក្សសង្គ្រោះជាតិនៅថ្ងៃទី៧ ខែមិថុនាខាងមុខ នឹងធ្វើពីធីសូត្រមន្តរាប់បាត្រ ដល់ព្រះសង្ឃចំនួន១២៣អង្គ ដើម្បីបួងសួងសុំឲ្យសមាជិករដ្ឋសភាទាំង១២៣រូប វាចាកពីការចាប់ខ្លួនទាំងមានអភ័យឯកសិទ្ធិ ពីសំណាក់រដ្ឋាភិបាល ទាំងសមាជិកសភា៦៨រូប របស់គណបក្សកាន់អំណាច និងទាំងសមាជិកសភាចំនួន៥៥រូបផ្សេងទៀត មកពីគណបក្សសង្គ្រោះជាតិ៕

ដោយ៖ សុខោទ័យ


No comments: