A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 24 June 2016

ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ផ្ទាំង​នៅ​ខេត្ត​បាត់ដំបង​ត្រូវ​ជន​មិន​ស្គាល់​មុខ​កាត់​បោះ​ចោល


ដោយ ហ៊ុំ ចំរើន
2016-06-23

ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ បាត់ដំបង ២០១៦ ៨៥៥
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​បាត់ដំបង រៀបចំ​ដំឡើង​ស្លាក​គណបក្ស​ឡើង​វិញ​នៅ​ក្បែរ​រង្វង់​មូល​នាង​រំសាយ​សក់ ភូមិ​សាលាបាឡាត់ សង្កាត់​ឪម៉ាល់ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
 RFA/Hum Chamroeun


មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​បាត់ដំបង ត្រៀម​រៀបចំ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​សមត្ថកិច្ច​មូលដ្ឋាន តាម​រក​មុខ​សញ្ញា​ជន​ដៃ​ដល់​ដែល​លួច​កាត់​បំផ្លាញ​ស្លាក​គណបក្ស​នេះ​មួយ​ផ្ទាំង​ធំ យក​ទៅ​បោះ​ចោល​ក្នុង​ប្រឡាយ​ទឹក ដើម្បី​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ឪម៉ាល់ បញ្ជាក់​ថា ករណី​នេះ​ជន​អនាមិក​បង្ក​សកម្មភាព​នៅ​ពេល​យប់ ហើយ​អាច​មាន​គ្នា​ជា​ក្រុម​ចាប់​ពី ២​នាក់​ឡើង​ទៅ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បាត់ដំបង បាន​ប្រតិកម្ម​ភ្លាមៗ​ទៅ​នឹង​ជន​មិន​ស្គាល់​មុខ​ដែល​លួច​កាត់​បំផ្លាញ​ស្លាក​គណបក្ស​ខ្លួន ថា​ជា​ចេតនា​មួយ​គំរាម​កំហែង​ផ្នែក​នយោបាយ​លើ​គណបក្ស​ប្រឆាំង​ថ្នាក់​មូលដ្ឋាន។ ស្លាក​សញ្ញា​គណបក្ស​ដែល​ជន​មិន​ស្គាល់​មុខ​បំផ្លាញ​នោះ មាន​បណ្ដោយ​ជាង ២​ម៉ែត្រ​និង​ទទឹង​ជិត​មួយ​ម៉ែត្រ​កន្លះ ដោយ​ដាក់​សសរ​ដែក​អាលុយមីញ៉ូម​កម្ពស់ ៣​ម៉ែត្រ​ពី​ដី។



អនុប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​បាត់ដំបង លោក យួម ដូង ប្រាប់​វិទ្យុ​អាស៊ីសេរី ពី​ទីកន្លែង​បំផ្លាញ​ស្លាក​គណបក្ស​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា ថា ស្លាក​គណបក្ស​មួយ​នេះ ក្រុម​ការងារ​របស់​លោក​បាន​យក​ទៅ​ដាក់​បញ្ឈរ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៦ ហើយ​ត្រូវ​ជន​មិន​ស្គាល់​មុខ លួច​កាត់​ផ្ដាច់​សសរ​អាលុយមីញ៉ូម រួច​លើក​យក​ទៅ​បោះ​ចោល​ក្នុង​ប្រឡាយ​ទឹក​ក្បែរ​រង្វង់​មូល​នាង​រំសាយ​សក់ ភូមិ​សាលាបាឡាត់ សង្កាត់​ឪម៉ាល់ ក្រុង​បាត់ដំបង នៅ​យប់​ថ្ងៃ​ទី​២២ មិថុនា៖ «នេះ​គឺ​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​មួយ​ដ៏​ធ្ងន់ធ្ងរ ដោយ​យោង​ទៅ​លើ​សភាពការណ៍​នយោបាយ​ថ្នាក់​ជាតិ​កំពុង​តែ​ឡើង​កម្ដៅ​នោះ ហើយ​បាន​គំរាម​កំហែង​មក​ដល់​ថ្នាក់​មូលដ្ឋាន​ទៀត»។

ទាក់ទង​នឹង​បញ្ហា​នេះ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ឪម៉ាល់ លោក អែម ទីណា មាន​ប្រសាសន៍​ថា បន្ទាប់​ពី​លោក​ទទួល​ដំណឹង​ពី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ភ្លាម លោក​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​ទីកន្លែង ហើយ​សន្និដ្ឋាន​ថា ករណី​នេះ​ជន​ដៃ​ដល់​ធ្វើ​សកម្មភាព​នៅ​ពេល​យប់ ហើយ​អាច​មាន​គ្នា​ជា​ក្រុម​ចាប់​ពី ២​នាក់​ឡើង​ទៅ៖ «ខ្ញុំ​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ នៅ​ឡើយ តែ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទូរស័ព្ទ​ប្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បាន​ចុះ​ទៅ​មើល​ដល់​ទីកន្លែង​នោះ។ ប៉ុន្តែ​យើង​មិន​ទាន់​កំណត់​មុខ​សញ្ញា​ជន​ដៃ​ដល់​បាន​នៅ​ឡើយ»។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍​ថា ករណី​នេះ គឺ​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​ដោយ​ប្រយោល​ពី​សំណាក់​ជន​អនាមិក ទៅ​លើ​មន្ត្រី​គណបក្ស​ប្រឆាំង។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​គប្បី​តាម​រក​មុខ​សញ្ញា និង​ចាប់​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​ឲ្យ​បាន៖ «អ៊ីចឹង​សូម​បើក​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់ ព្រោះ​យើង​មើល​ឃើញ​ថា សកម្មភាព​នេះ​ជន​មិន​ស្គាល់​រក​លេស​បង្ក​បញ្ហា​ទៅ​លើ​គណបក្ស​ប្រឆាំង​ថ្នាក់​មូលដ្ឋាន»។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បាត់ដំបង ប្រមាណ ១០​នាក់ បាន​បោះ​បង្គោល​លើក​ស្លាក​គណបក្ស​នេះ​ឡើង​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា។ អនុប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​បាត់ដំបង បញ្ជាក់​ថា នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ឪម៉ាល់ នៅ​ថ្ងៃ​ទី​២៤ មិថុនា៕

1 comment:

Kim Ea said...

Did you know where this criminal come from ? They not come from China or any where else , they from member of communist CPP in your town of BattamBang or lived near by your place . But this coward bastard CPP ruling party never ever accept to find this criminal members of the party committed . This is a typical Khmer politic . Destruction of an adversary properties as a revenge is their expertise or a fun . for that purpose Khmer nation be slave of foreigner for ever .