ដោយ ប្រាជ្ញ ចេវ
2016-06-16

អ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ និងមេធាវីរបស់អ្នកនាង ពេលមកដល់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦។
RFA/Brach Chev
មេធាវីការពារក្ដីរបស់អ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ គឺលោក គឹម វាសនា ថ្លែងប្រាប់ក្រុមអ្នកកាសែត ក្រោយតុលាការបញ្ចប់ការសាកសួរនៅព្រឹកថ្ងៃទី១៦ មិថុនា ថា ស្រីមុំ ចូលបំភ្លឺ ទាក់ទងនឹងសំណុំរឿងសញ្ចារកម្មដែលពាក់ព័ន្ធនឹងតំណាងរាស្ត្របក្សប្រឆាំង ៣រូប។
តំណាងរាស្ត្រទាំងបីដែលជាប់ពាក់ព័ន្ធនោះរួមមាន ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា លោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា។
ក្នុងបណ្ដឹងនេះ តុលាការក្រុងភ្នំពេញ ធ្លាប់បានកោះហៅលោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា មកបំភ្លឺតាមការចោទប្រកាន់នេះ ចំណែកលោក កឹម សុខា ក៏ត្រូវហៅមកបំភ្លឺក្នុងនាមជាសាក្សី ប៉ុន្តែអ្នកទាំង៣ មិនដែលមកឆ្លើយបំភ្លឺតាមដីការបស់តុលាការឡើយ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...
No comments:
Post a Comment