A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 11 June 2016

សមត្ថកិច្ច​ខែត្រ​ស្ទឹងត្រែង​ឃាត់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​៧​នាក់​ទាក់ទិន​ប្រមូល​ស្នាម​មេដៃ


ដោយ ម៉ែន សុធីរ
2016-06-11


ផែនទី​ខេត្ត​ស្ទឹងត្រែង ៦២០
ផែនទី​ខេត្ត​ស្ទឹងត្រែង
Photo: RFA


មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ​មន្ត្រី​បក្ស​របស់​ខ្លួន​ជិត ១០​នាក់​ហើយ ត្រូវ​បាន​សមត្ថកិច្ច​រដ្ឋាភិបាល​ឃាត់​ខ្លួន និង​ព្រមាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ផ្ដិត​មេដៃ​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ។  ពួកគេ​ចាត់​ទុក​ករណី​នេះ​ថា គឺ​ជា​ការ​រឹតត្បិត​សិទ្ធិ​នយោបាយ និង​គំរាម​បំបាក់​ស្មារតី​គណបក្ស​ប្រឆាំង។

មន្ត្រី​គណបក្ស​ជំទាស់​នៅ​ខែត្រ​ស្ទឹងត្រែង បារម្ភ​ពី​ការ​រឹត​បន្តឹង​សិទ្ធិ​នយោបាយ និង​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ បន្ទាប់ពី​អាជ្ញាធរ​រដ្ឋាភិបាល​បាន​រារាំង និង​ឃាត់​ខ្លួន​សកម្មជន​បក្ស​របស់​ពួកគេ មិន​ឲ្យ​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ ក្រោម​ហេតុផល​មិន​សុំច្បាប់​អនុញ្ញាត។

​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​ស្ទឹងត្រែង លោក ពុយ ចាន់ថាឡា បញ្ជាក់​ថា តាំង​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា រហូត​មក​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ៧​នាក់ ត្រូវ​បាន​កម្លាំង​ប្រដាប់​អាវុធ និង​អាជ្ញាធរ​រដ្ឋាភិបាល ឃាត់​ខ្លួន តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ដើរ​ប្រមូល​ស្នាម​មេដៃ ទើប​ពួកគេ​ដោះលែង​ឲ្យ​មាន​សេរីភាព។ លោក​ថា ខ្លឹមសារ​កិច្ចសន្យា​ឲ្យ​ដឹង​ថា បើ​ពួកគេ​នៅ​បន្ត​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ​ជា​លើក​ទី​២ អាជ្ញាធរ​នឹង​ចាត់​វិធានការ​ច្បាប់​ដោយ​ចាប់​ខ្លួន និង​ឃុំខ្លួន​តាម​ប្រព័ន្ធ​តុលាការ។

លោក​ថា នគរបាល​ឃុំ​តាឡាត ស្រុក​សេសាន នគរបាល​ឃុំ​អន្លង់ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់ និង​នគរបាល​ឃុំ​កោះព្រះ ស្រុក​សៀមបូក បាន​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ចូលរួម​ផ្ដិត​មេដៃ និង​ដក​ហូត​ញត្តិ​របស់​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ព្រម​ទាំង​ឃាត់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ៖ «មាន​ច្បាប់​ដែល​ថា ហាម​ឃាត់​មិន​ឲ្យ​ផ្ដិត​មេដៃ។ គេ​ថា បើ​ផ្ដិត​មេដៃ​ត្រូវ​តែ​សុំ​ច្បាប់​ពី​គេ។ មាន​ន័យ​ថា អា​ហ្នឹង​ច្បាប់​កុម្មុយនិស្ត​សុទ្ធសាធ​ហើយ។ បើ​ច្បាប់​ប្រជាធិបតេយ្យ​មិន​ដែល​មាន​ចង់​ផ្ដិត​មេដៃ ចង់​ទាមទារ​តវ៉ា​ទាល់​តែ​សុំ​ការ​អនុញ្ញាត​ពី​គេ​អា​ហ្នឹង​វា​ខុស»។



វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ពុំ​មាន​អ្នក​ទទួល។ តែ​លោក​ធ្លាប់​មាន​ប្រសាសន៍​ថា  ជំហរ​របស់​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម និង​បំពេញ​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ កត់សម្គាល់​ថា កាល​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា អភិបាល​រង​ស្រុក​សេសាន លោក សុវណ្ណ ពិសេត បាន​កោះ​ប្រជុំ​អាជ្ញាធរ​ឃុំ និង​ពលរដ្ឋ​ហាម​មិន​ឲ្យ​ផ្ដិត​មេដៃ​ញត្តិ​របស់​គណបក្ស​ប្រឆាំង​ផ្អែក​លើ​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​មហាផ្ទៃ ដែល​ហាម​មិន​ឲ្យ​មាន​ការ​ញុះញង់​ណា​មួយ​ដែល​ប៉ះពាល់​ភូមិ​ឃុំ​មាន​សុវត្ថិភាព៖ «យើង​ធ្វើ​រាល់​ថ្ងៃ ធ្វើ​ដោយ​ស្របច្បាប់ ហើយ​មិន​មែន​ធ្វើ​ដោយ​បង្ខិតបង្ខំ​ទេ។ ខ្ញុំ​សូម​ជម្រាប​ឲ្យ​ច្បាប់ ស្ថាប័ន​ពាក់ព័ន្ធ និង​សមត្ថកិច្ច​ជំនាញ​ទាំង​អស់​ហ្នឹង​អាន​ច្បាប់​រដ្ឋធម្មនុញ្ញ​ឡើង​វិញ»។

​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល មើល​ឃើញ​ថា សិទ្ធិ​នយោបាយ និង​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​កំពុង​ដើរ​ថយ​ក្រោយ ខណៈ​អាជ្ញាធរ​អាជ្ញាធរ​រដ្ឋាភិបាល​បាន​ធ្វើ​ទុក្ខបុកម្នេញ​ពួកគេ​មាន​ជាអាទិ៍ មិន​ឲ្យ​ចូល​រួម​ផ្ដិត​មេដៃ​ដោយ​ស្ម័គ្រចិត្ត ដក​ហូត​ញត្តិ និង​ឃាត់​ខ្លួន។ លោក​បញ្ជាក់​ថា ការ​ផ្ដិត​មេដៃ​ដោយ​ស្ម័គ្រចិត្ត​ពុំ​មាន​ការ​បង្ខិតបង្ខំ​គឺ​ជា​ផ្នែក​មួយ​នៃ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដូច្នេះ​ការ​រារាំង និង​ការ​ឃាត់​ខ្លួន គឺ​ជា​ទង្វើ​ខុស​ច្បាប់៖ «គាត់​ធ្វើ​ដូចជា​គំរាមកំហែង​ពួកគាត់ ដែល​ផ្ទុយ​ពី​ច្បាប់​ដែល​ច្បាប់​ចែង​ថា ឲ្យ​គោរព​សិទ្ធិ​ឲ្យ​បាន​ពេញលេញ»។

ចាប់​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ស្នាម​មេដៃ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ខេត្ត​ស្ទឹងត្រែង បាន​ចំនួន​ជាង ១​ពាន់​ស្នាម​មេដៃ។ សកម្មជន​បក្ស​ប្រឆាំង​កំពុង​ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ព្រះរាជ​អន្តរាគមន៍​ទៅ​រាជរដ្ឋាភិបាល​ករណី​ចាប់​ខ្លួន​តំណាងរាស្ត្រ សកម្មជន​បក្ស​ប្រឆាំង សង្គម​ស៊ីវិល មន្ត្រី គ.ជ.ប និង​អន្តរាគមន៍​ចំពោះ​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ​មាន​ស្តង់ដារ​ពីរ​ជាដើម។

រដ្ឋធម្មនុញ្ញ​មាត្រា​៣៥ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្ដី​ស្នើ​ទាំង​ឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ៕

3 comments:

Anonymous said...

អាឡប់អើយ អាញ់មើលទៅដូចជាឡប់ដែរហើយ គ្រានតែផ្តិតមេដៃក៍មានទោសដែរ ប្រហែលវាទើសពងស្វាវាហើយមើលទៅ តែបើពួក ស៊ីភីភី វិញវាធ្វើអីមិនឃើញខុសទេ អាញ់និយាយនេះបែបថាអាញ់ជា អ្នកសង្គ្រោះជាតិផងក៍មិនដឹង តែអាឡប់អាញឃើញទៅដូចជាវាហួសចិត្តដែរ គ្រាន់តែផ្តិតមេដៃ ហេតុអីពួក ស៊ីភីភី ហាក់ដូចជាភ័យស្លន់ស្លោ ហួសពីខ្យល់កន្ត្រាក់ចិតមកដល់ទៅទៀត មើលទៅវារមាស់គូថហើយ ព្រោះវាដឹងថាខ្លួនវាធ្វើអីខុសខ្លាំងហើយ បានជាវាខំបិទបាំងដូច្នេះ ខំទៅវើយយួនវានឹងក្រៀវតើទាំងអស់គ្នា កុំព្រួយអីណា ខំលេងឲ្យអស់ដៃទៅ មុនយួនវា ថា​ ឌូម៉ែ កុំភ្លេចថា ខ្មែរណាដែលជួយ​ យួន មិនដែលរួចខ្លួនទេ។ ជ័យយោ ខ្មែរ ស៊ីភីភី ស៊ីអាចន៍ យួន
ថាដូច្នេះអាឡប់ច្បាស់ជាខុសឬ? សុះបើកភ្នែកមើលទៅ យួនអាចន៍ដាក់បឹង ទន្លេសាបចិតគោកហើយ ហើយខ្មែរផឹកទឹកមកពីណា? អាឡប់វាចេះតែថាបង្កើតតែរឿងមានទេ?

Anonymous said...

Just do a finger print is a crime. what the crime this is? A TRAITOR? I never heard it but that is Cambodia wonder. they have all kind of law. you must be careful .

Anonymous said...

04:04

As a Kingdom of Wonders, Cambodia has a lot of laws.
They are Hun Sen's laws a la Hanoi !!!