A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 20 May 2016

លោក ម៉ម សូណង់ដូ គ្រោង​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​និង​មន្ត្រី​គ.ជ.ប


ដោយ ប្រាជ្ញ ចេវ
2016-05-19

ម៉ម សូណង់ដូ ៨៥៥ ២០១៦
ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ និង​ថ្នាក់​ដឹកនាំ​គណបក្ស​ថ្នាក់​ខេត្ត និង​ស្រុក នៅ​ក្រុង​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦។
 RFA/Chin Chetha


លោក ម៉ម សូណង់ដូ បាន​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​សាលា​ក្រុង​ភ្នំពេញ​រួច​ហើយ ពី​គម្រោង​ធ្វើ​បាតុកម្ម​ស្នើសុំ​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស ដែល​រួម​មាន​មន្ត្រី​អង្គការ​អាដហុក (ADHOC) ៤​នាក់ និង​មន្ត្រី គ.ជ.ប ម្នាក់ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​សាលា​ក្រុង​ភ្នំពេញ​នៅ​ឡើយ​ទេ។

ប្រសិន​បើ​គ្មាន​ការ​ប្រែប្រួល​ទេ នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ខាង​មុខ លោក ម៉ម សូណង់ដូ នឹង​ប្រមូល​អ្នក​គាំទ្រ​ប្រមាណ ២០០​នាក់​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ១២​ថ្ងៃ​ដដែល ដើម្បី​ឲ្យ​ដោះ​លែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ដែល​រង​ការ​ចោទ​ប្រកាន់ និង​កំពុង​ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ។

ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា មូលហេតុ​ដែល​លោក​ធ្វើ​បាតុកម្ម​នេះ ព្រោះ​បរិយាកាស​សង្គម​កម្ពុជា កំពុង​អាប់អួរ។ ដូច្នេះ លោក​ត្រូវ​លូក​ដៃ​ចូល​ដើម្បី​ស្ដារ​ស្ថានការណ៍​ឡើង​វិញ។ លោក​អះអាង​ថា បាតុកម្ម​នេះ​លោក​ធ្វើ​ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់ មិន​មែន​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​នយោបាយ​ទេ៖ «ពូ​អត់​និយាយ​រឿង​នយោបាយ និយាយ​អំពី​អង្គការ​សង្គម​ស៊ីវិល​តែ​ម្តង ប្រសិន​ជា​រដ្ឋាភិបាល​នៅ​តែ​បន្ត​ដាក់​គុក​មន្ត្រី​អាដហុក​បន្ត​ទៀត ពូ​ថា​ជា​ចំណុច​មួយ​មិន​មាន​ការ​គាំទ្រ រដ្ឋាភិបាល​យើង​អាច​មាន​គ្រោះថ្នាក់​នៅ​ឆ្នាំ​២០១៨»។



លោក​ឲ្យ​ដឹង​ដែរ​ថា លោក​បាន​ជូន​ដំណឹង​ទៅ​សាលា​ក្រុង​ភ្នំពេញ​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ទេ។ លោក ម៉ម សូណង់ដូ មិន​ទាន់​អាច​បញ្ជាក់​ថា ប្រសិន​សាលា​ក្រុង​មិន​អនុញ្ញាត ថា​តើ​លោក​នឹង​ធ្វើ ឬ​មិន​ធ្វើ​បាតុកម្ម​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា។

ការ​ទាមទារ​របស់​លោក ម៉ម សូណង់ដូ នៅ​ពេល​នេះ ស្រដៀង​គ្នា​នឹង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​របស់​អង្គការ​សង្គម​ស៊ីវិល​ដែរ ដែល​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ប៉ុន្តែ​ក្រុម​អ្នក​ទាំង​នោះ តែង​តែ​ត្រូវ​អាជ្ញាធរ​រារាំង និង​រង​ការ​ឃាត់​ខ្លួន​រៀង​រាល់​ពេល​ធ្វើ​យុទ្ធនាការ។

ការ​ឃាត់​ខ្លួន​នេះ គឺ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​គ្រប់​ទម្រង់ មិន​ថា​ពណ៌​អ្វី​ឡើយ ឲ្យ​តែ​ប្រព្រឹត្ត​បទល្មើស៖ «រាជ​រដ្ឋាភិបាល​ត្រូវ​ការ​រក្សា​សន្តិភាព​សម្រាប់​ប្រទេស។ ឥឡូវ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា ទោះ​បី​ពណ៌​អី​ក៏ដោយ ខ្ញុំ​បាន​ប្រាប់​ទៅ​សម្ដេច ស ខេង និង​ថ្នាក់​ដឹក​នាំ​ដទៃ​ទៀត កុំ​ខ្វល់​ពី​រឿង​ពណ៌ ឲ្យ​តែ​ប្រព្រឹត្ត​ខុស​ច្បាប់ ដាក់​ទាំងអស់​ហ្នឹង»។

មន្ត្រី​អាដហុក ចំនួន ៤​នាក់ រួម​មាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា អ្នកស្រី លឹម មុន្នី និង​អគ្គលេខាធិការ​រង​នៃ គ.ជ.ប លោក នី ចរិយា កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ ទាក់ទង​សំណុំ​រឿង​ស្នេហា​រវាង​លោក កឹម សុខា និង​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ៕

1 comment:

Anonymous said...

Tveu Oy Barn Samrach Muoy Touv Meuh Mer Thmub Sonando !!


Chuoy Yuon Doy Min Deung Kluon Ah Ta Chkuot Mam Sonando !!