A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 5 May 2016

លោក ឈាង វុន ថា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​និង​តុលាការ​ធ្វើ​ការ​ត្រឹមត្រូវ​តាម​ច្បាប់


ដោយ ថា កិត្យា
2016-05-04

ឈាង វុន ២០១៦ ៨៥៥
សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Tha Kitya
 RFA/Tha Kitya


សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​សោកស្ដាយ​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​ឡើយ ដោយ​ចោទ​ថា អ្នក​ទាំង​នោះ​ជា​អ្នក​ការពារ​បក្ស​ប្រឆាំង និង​ជា​អ្នក​រៀបចំ​ឲ្យ​មាន​បដិវត្ត​ពណ៌។ ការ​លើក​ឡើង​នេះ នៅ​បន្ទាប់​ពី​មន្ត្រី​អាដហុក ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឃុំ​ខ្លួន​នៅ​ពន្ធនាគារ។ រីឯ​អ្នក​តាម​ដាន​ស្ថានការណ៍​សង្គម លើក​ឡើង​ថា ការ​ដែល​ចោទ​ប្រកាន់​ខ្វះ​មូលដ្ឋាន​នេះ នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជាតិ។

សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ថ្លែង​ការពារ​ស្ថាប័ន​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ថា​ធ្វើ​ការ​ត្រឹមត្រូវ​តាម​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក និង​មន្ត្រី គ.ជ.ប។



ការ​លើក​ឡើង​នេះ បន្ទាប់​ពី​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ឧសភា ដើម្បី​ពិនិត្យ​លើ​សំណើ​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា ជំនួស​សម្ដេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផាទេវី ដែល​បាន​សុំ​លាលែង និង​ពិនិត្យ​លើ​សំណើ​សុំ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ប្រទេស​ហុងគ្រី ព្រម​ទាំង​ពិនិត្យ​លើ​សំណើ​សុំ​អនុម័ត​នូវ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​យុត្តិធម៌​អនីតិជន៖ «សង្គម​ស៊ីវិល​តាំង​តែ​ពី​ដើម​មក​ប៉ុន្មាន​នាក់​ដែល​ជាប់​ហ្នឹង សុទ្ធ​តែ​មួយ។ ពួក​ហ្នឹង​ហើយ​ដែល​ការពារ​បក្ស​សង្គ្រោះ​ជាតិ បដិវត្ត​ពណ៌ និង​អីៗ​ទាំងអស់ គឺ​ពួក​ហ្នឹង​ហើយ​អ្នក​រៀបចំ។ ខ្ញុំ​មិន​ចោទ​ប្រកាន់​ទេ ហើយ​ខ្ញុំ​មាន​ភស្តុតាង​ទៀត»។

ទន្ទឹម​គ្នា​នេះ លោក ឈាង វុន អះអាង​ថា រដ្ឋសភា​មិន​ព្រួយ​បារម្ភ​ការ​ដាក់​សម្ពាធ​នានា​ពី​សហគមន៍​អន្តរជាតិ តាម​ការ​អំពាវនាវ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន និង​បក្ស​ប្រឆាំង​ឡើយ។

រីឯ​អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី លើក​ឡើង​ថា ប្រសិន​បើ​គ្មាន​ភស្តុតាង​ច្បាស់លាស់ និង​គ្រប់គ្រាន់ ហើយ​ចេះ​តែ​ចោទ​ប្រកាន់​ផ្ដេសផ្ដាស​នោះ នឹង​បណ្ដាល​ឲ្យ​ប្រទេស​កម្ពុជា ទាំង​មូល ជួប​គ្រោះថ្នាក់​ម្តង​ហើយ​ម្តង​ទៀត៖ «ចេះ​តែ​ធ្វើ​ការ​ចោទ​ប្រកាន់​អ៊ីចឹង​ហើយ ការ​កាប់​សម្លាប់​គ្នា ការ​គុំកួន​គ្នា ការ​ចង​អាឃាត​គ្នា​នឹង​កើត​ឡើង​ម្តង​ទៀត។ អ៊ីចឹង​ហើយ​ទើប​គេ​ជំរុញ​ឲ្យ​មាន​តុលាការ មាន​សាក្សី និង​ភស្តុតាង​ច្បាស់លាស់»។

កាល​ពី​ល្ងាច​ថ្ងៃ​ទី​២ ឧសភា អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចំនួន ៥៩​ស្ថាប័ន ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លើ​មន្ត្រី​អាដហុក ៤​រូប មន្ត្រី គ.ជ.ប ១​រូប និង​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ១​រូប។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ករណី​នេះ​ថា​មាន​ចរិត​នយោបាយ និង​ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ និង​ស្ថាប័ន​រដ្ឋ​ដោយ​ខុស​នីតិវិធី ដើម្បី​ជា​ឧបករណ៍​គំរាម​កំហែង​បង្កើត​ជា​ករណី​ព្រហ្មទណ្ឌ និង​ដាក់​ទោស​ចំពោះ​សកម្មភាព​ស្រប​ច្បាប់​របស់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​អង្គការ​សង្គម​ស៊ីវិល។ ជាមួយ​គ្នា​នេះ ស្ថានទូត​អន្តរជាតិ​នៅ​ភ្នំពេញ​មួយ​ចំនួន ក៏​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​លើ​មន្ត្រី​សិទ្ធិ​មនុស្ស​ដែរ៕

No comments: