A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Thursday 5 May 2016
គ.ជ.ប កំពុងពិនិត្យលទ្ធភាពតាមផ្លូវច្បាប់ចំពោះសំណុំរឿងអគ្គលេខាធិការរង
ដោយ ម៉ម មុនីរតន៍
2016-05-04
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងបន្ទាប់ពីកិច្ចប្រជុំ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៥។
RFA/Morm Moniroth
ស្ថាប័នបោះឆ្នោត កំពុងពិនិត្យលទ្ធភាពតាមផ្លូវច្បាប់លើសំណុំរឿងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ នៅដើមខែឧសភា នេះ លោក នី ចរិយា ត្រូវបានតំណាងអយ្យការនៃតុលាការក្រុងភ្នំពេញ ចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដែលអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ប្ដឹង។
អ្នកជំនាញកិច្ចការបោះឆ្នោតយល់ឃើញថា លោក នី ចរិយា ទំនងនៅមានលទ្ធភាពច្រើនដែលអាចរួចផុតពីការចោទប្រកាន់ក្នុងដំណាក់កាលចៅក្រមជំនុំជម្រះ។ ម្យ៉ាងវិញទៀត គ.ជ.ប គួរជំរុញកិច្ចការនេះឲ្យបានខ្លាំងក្លាបន្ថែមទៀត។
ជុំវិញការចាប់ខ្លួន និងចោទមន្ត្រីជាន់ខ្ពស់របស់ គ.ជ.ប នេះ កំពុងស្ថិតក្រោមការឃ្លាំមើលយ៉ាងដិតដល់ពីបណ្ដាអង្គទូតប្រចាំកម្ពុជា និងរងការរិះគន់ដ៏ចម្រូងចម្រាសពីអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ខណៈស្ថាប័នបោះឆ្នោតជាតិបញ្ជាក់ថា ស្ថាប័នមួយនេះកំពុងពិនិត្យលទ្ធភាពទៅលើទិដ្ឋភាពច្បាប់ និងលក្ខណៈមួយចំនួនទៀតអំពីសំណុំរឿងលោក នី ចរិយា។
មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ឲ្យដឹងនៅថ្ងៃទី៤ ឧសភា ថា សមាជិកទាំង ៩រូបរបស់ស្ថាប័នជាតិរៀបចំការបោះឆ្នោត បានប្រជុំសម្រេចគោលការណ៍ ៣ចំណុច គឺបង្កើតក្រុមអ្នកច្បាប់របស់ គ.ជ.ប ដើម្បីសិក្សាពីអង្គហេតុ និងបញ្ជូនសំណុំបែបបទនៃកិច្ចអន្តរាគមន៍របស់ក្រុមគ្រួសារលោក នី ចរិយា បញ្ជូនទៅតុលាការ ព្រមទាំងព្យាយាមរកលទ្ធភាពដើម្បីបានជួបលោក នី ចរិយា ដោយផ្ទាល់។ បើទោះបីជាបែបនេះក្តី លោក ហង្ស ពុទ្ធា បដិសេធក្នុងការលូកដៃចូលកិច្ចការរបស់តុលាការ ហើយថា ពុំមានភាពចន្លោះនៃច្បាប់ណាមួយដែលអនុញ្ញាតឲ្យស្ថាប័ន គ.ជ.ប ធានាលោក នី ចរិយា បាននៅក្រៅឃុំ ឬរួចផុតចំពោះការចោទប្រកាន់បានទេ។ លោកបន្តថា «គ.ជ.ប បានបង្កើតនូវក្រុមការងារដើម្បីតាមដានមើលនូវបច្ចុប្បន្នភាព និងព័ត៌មានទាំងឡាយពាក់ព័ន្ធនឹងការចោទប្រកាន់ ពាក់ព័ន្ធនឹងការស៊ើបសួរ ហើយនិងការជំនុំជម្រះដែលពាក់ព័ន្ធនឹងលោក នី ចរិយា នេះឯង»។
លោក នី ចរិយា ត្រូវបានចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ ចេញដីកាឃុំខ្លួនកាលពីថ្ងៃទី២ ឧសភា។ ការចោទប្រកាន់នេះ បន្ទាប់ពីតំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី។ ក្នុងពេលជាមួយគ្នានោះ នៅមានបុគ្គលិកសមាគមការពារសិទ្ធិមនុស្សអាដហុក ៤រូបផ្សេងទៀត ក៏ត្រូវបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារព្រៃសដែរ ក្នុងសំណុំរឿងដូចគ្នា ដែលត្រូវបានអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ចោទប្រកាន់ថា អ្នកទាំងនេះព្យាយាមល្បួងឲ្យផ្ដល់សក្ខីកម្មក្លែងទៅដល់តុលាការ។
ឆ្លើយតបចំពោះសំណើសុំកិច្ចអន្តរាគមន៍ពីភរិយារបស់លោក នី ចរិយា កាលពីថ្ងៃទី២ ឧសភា លោក ហង្ស ពុទ្ធា បញ្ជាក់ថា ស្ថាប័ន គ.ជ.ប បានសម្រេចបញ្ជូនលិខិតបទដ្ឋានមួយចំនួនរួចហើយទៅតុលាការ ដើម្បីពិនិត្យសម្រេច។
អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក គួយ ប៊ុនរឿន និយាយថា ស្ថាប័ន គ.ជ.ប ពុំមានលទ្ធភាពអ្វីផ្សេងក្រៅពីបង្កើតក្រុមអ្នកច្បាប់ដើម្បីពិនិត្យទៅលើអង្គហេតុ និងបទចោទនានារបស់អង្គភាពប្រឆាំងអំពើពុករលួយឡើយ។ លោកបន្តថា រហូតមកដល់ពេលនេះ ក្រុមមេធាវីមួយក្រុមដែល គ.ជ.ប បានបង្កើតដើម្បីឲ្យសិក្សានោះ នៅពុំទាន់មានលទ្ធផលអ្វីនៅឡើយទេ។ លោកបន្តថា «ជាលទ្ធផលយ៉ាងម៉េចអីយ៉ាងម៉េចហ្នឹង ថាវាលម្អិតជាក់ស្ដែងទាក់ទងយ៉ាងម៉េចៗហ្នឹង គឺខាងពួកយើងខ្ញុំមិនទាន់បានអ្វីនៅឡើយទេ»។
ជុំវិញសំណុំរឿងរបស់អគ្គលេខាធិការរងនៃ គ.ជ.ប អ្នកជំនាញលើកិច្ចការបោះឆ្នោតចាត់ទុកថា ស្ថាប័នមួយនេះមិនគួរនៅស្ងៀមឡើយ។ មិនតែប៉ុណ្ណោះ ការលុបឈ្មោះលោក នី ចរិយា ចេញពីស្ថាប័ន គ.ជ.ប នៅពេលនេះ លោក សំ គន្ធាមី យល់ឃើញថា គឺវាហាក់លឿនពេកណាស់ ដោយសារបទចោទនេះស្ថិតក្នុងដំណាក់កាលតំណាងអយ្យការនៅឡើយ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា និកហ្វិច (NICFEC) លោក សំ គន្ធាមី យល់ឃើញថា ស្ថានភាពនេះនឹងប៉ះពាល់ទៅដល់ដំណើរការនៃការបោះឆ្នោត ពីព្រោះកម្ពុជា បានធានាយ៉ាងច្បាស់ពីការប្រព្រឹត្តទៅនៃសេរីភាពក្នុងការបោះឆ្នោត។ លើសពីនេះទៀត លោកបន្តថា សំណុំរឿងនេះអាចនៅមានសង្ឃឹម ព្រោះថា កំពុងស្ថិតក្នុងដំណាក់កាលបទចោទរបស់ព្រះរាជអាជ្ញានៅឡើយ។ ម្យ៉ាងទៀត ស្ថាប័ន គ.ជ.ប បើទោះជាពុំមានកំណត់ដោយច្បាប់ក្នុងការជ្រៀតជ្រែកទៅអង្គភាពដទៃទៀត តែស្ថាប័នមួយនេះត្រូវតស៊ូមតិឲ្យបានខ្លាំងក្លាបន្ថែមទៀត ចំពោះសំណុំរឿងលោក នី ចរិយា នេះ។ លោកបន្តថា «បាទ! វាអាចជះឥទ្ធិពលទៅលើ Free and Fare election ដែរបាទ ព្រោះអីនាំឲ្យអ្នកបោះឆ្នោត និងគណបក្សនយោបាយក៏ដោយមានការបារម្ភ និងការភ័យខ្លាច»។
បើទោះជាបែបណា ក្រុមអង្គការមិនមែនរដ្ឋាភិបាល និងស្ថានទូត ប្រតិកម្មជាបន្តបន្ទាប់ និងចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសប្រឆាំងសេចក្ដីសម្រេចនៅពេលនេះរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងតុលាការ។
ដោយឡែកដំណើរការនៃការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធទំនើបនេះ លោក ហង្ស ពុទ្ធា អះអាងថា គ.ជ.ប អាចនឹងត្រូវចាប់ផ្ដើមចន្លោះពីខែសីហា និងខែកញ្ញា ដែលជាការចុះឈ្មោះជាផ្លូវការសម្រាប់បម្រើឲ្យការចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ លោកបញ្ជាក់ថា មូលហេតុដែលមិនអាចសម្រេចតាមការគ្រោងទុក ដែលនឹងត្រូវចាប់អនុវត្តនៅខែឧសភា នេះ ដោយសារ គ.ជ.ប ពុំទាន់ទទួលបានសម្ភារៈបច្ចេកទេស មានម៉ាស៊ីនកុំព្យូទ័រ ជាដើម ពីប្រទេសម្ចាស់ជំនួយនៅឡើយ៕
Subscribe to:
Post Comments (Atom)
2 comments:
The question is hang puthea afraid to stand up to om yom tieng and cpp monkeys. If he is, then he is an asslicker of cpp
monkeys. The democracy is doomed to fail. The only way to fight back is the people power.Two millions plus match in phnom penh is enough to topple this monkeys regime.
Hang puthea if you only pay lip service to help Mr Ny chakrya , you are not doing your job. then You become a cpp monkey prick
Post a Comment