A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 26 May 2016

សកម្មជន​វៀតណាម​ត្រូវ​បាន​គេ​ឃុំ​ឃាំង​ក្នុង​ដំណើរ​ទៅ​ជួប​ជាមួយ​លោក​ប្រធានាធិបតី​អូបាម៉ា

សកម្មជន​វៀតណាម​ត្រូវ​បាន​គេ​ឃុំ​ឃាំង​ក្នុង​ដំណើរ​ទៅ​ជួប​ជាមួយ​លោក​ប្រធានាធិបតី​អូបាម៉ា
25 ឧសភា 2016
VOA News

ប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា ចូលរួម​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​នឹង​ប្រធានាធិបតី​វៀតណាម​លោក Tran Dai Quang នៅ​ឯ​វិមាន​ប្រធានាធិបតី​​ក្នុង​ក្រុងហាណូយ ប្រទេស​វៀតណាម កាល​ពី​ថ្ងៃទី២៣ ខែ​ឧសភា ឆ្នាំ​២០១៦។

យ៉ាង​ហោច​ណាស់​មាន​សមាជិក​សំខាន់​ពីរ​រូប​នៃ​អង្គការ​សង្គម​ស៊ីវិល​វៀតណាម ដែល​ត្រូវ​បាន​គេ​រារាំង​មិន​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​តូច​មួយ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​អូបាម៉ា កាល​ពី​ថ្ងៃ​អង្គារ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សិទ្ធិមនុស្ស​និង​បញ្ហា​សង្គម​នៅ​វៀតណាម។

លោកស្រី Doan Trang អ្នកកាសែត​ដែល​បាន​ប្ដូរ​ទៅ​ជា​អ្នក​សរសេរ​ប្លុក​និង​ជា​សកម្មជន​ផង​នោះ​បាន​និយាយ​ថា លោកស្រី​ត្រូវ​បាន​គេ​បង្ខាំង​ឲ្យ​នៅ​ក្នុង​ផ្ទះសំណាក់​មួយ​ក្នុង​ខេត្ត Ninh Binh រយៈពេល​មួយ​ថ្ងៃ នៅ​ពេល​ដែល​លោកស្រី​កំពុង​តែ​ធ្វើ​ដំណើរ​ពី​ទីក្រុង​ហូជីមិញ​ទៅ​កាន់​ទីក្រុង​ហាណូយ ដើម្បី​ជួប​ជាមួយ​នឹង​លោក​អូបាម៉ាតាម​ការ​អញ្ជើញ​របស់​ស្ថានទូត​អាមេរិក​នៅ​ក្នុង​ទីក្រុង​ហាណូយ។

លោកស្រី​បាន​ថ្លែង​ប្រាប់ VOA យ៉ាង​ដូច្នេះ​ថា «ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ត្រូវ​ឃុំ​ខ្លួន​ដោយសារ​តែ​សារ​ដែល​ខ្ញុំ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម Facebook ពាក់ព័ន្ធ​ជាមួយ​នឹង​សេចក្តីរាយការណ៍​របស់​ខ្ញុំ​ស្តី​ពី​ដំណើរការ​បោះឆ្នោត​មិន​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​នៅ​វៀតណាម។ ពួកគេ​បាន​បដិសេធ​ថា មិនបាន​រារាំង​ខ្ញុំ​មិន​ឲ្យ​ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​អូបាម៉ា​ទេ ប៉ុន្តែ​យើង​អាច​មើល​ឃើញ​ថា ហេតុអ្វី​បាន​ជា​ពួកគេ​ធ្វើ​ដូច្នេះ។ នៅ​ពេល​ដែល​ខ្ញុំប្រាប់​ពួកគេ​ថា វា​មិន​ត្រឹមត្រូវ​នោះ​ទេ​ហើយ​វា​ក៏​មិន​មាន​លក្ខណៈ​ការទូត​ដែរ​ក្នុង​ការធ្វើ​ដូច្នេះ ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​អាច​ប្តឹង​ពួកគេ​បាន។ ពួកគេ​ថែម​ទាំង​ប្រាប់​ខ្ញុំ​ថា វា​ជា​រឿង​កុហក លោក​ប្រធានាធិបតី អូបាម៉ា គ្មាន​គម្រោង​នឹង​ជួប​ជាមួយ​សកម្មជន​នៅ​ក្នុង​របៀបវារៈ​ផ្លូវការ​របស់​លោក​នោះ​ទេ»។​

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ លោក​បណ្ឌិត Nguyen Quang A ក៏​មិន​បាន​មាន​វត្តមាន​ទៅ​តាម​ការអញ្ជើញ​នោះ​ដែរ ដោយ​លោក​បាន​និយាយ​ថា លោក​ត្រូវ​បាន​គេ​ចាប់​បញ្ចូល​ទៅ​ក្នុង​រថយន្ត​មួយ​គ្រឿង រួច​បើក​ចេញ​ទៅ​ជាយក្រុង​ហាណូយ រហូត​ទាល់​តែ​លោក អូបាម៉ា ចាកចេញ​ពី​ទីក្រុង​នេះ​ទៅ​កាន់​ទីក្រុង​ហូជីមិញ ដែល​ជា​កន្លែង​ចុងក្រោយ​បំផុត​ដែល​លោក​ទៅ​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នោះ។

លោក អូបាម៉ា បាន​ជួប​ជាមួយ​នឹង​សមាជិក​អង្គការ​សង្គម​ស៊ីវិល​វៀតណាម​ចំនួន​៦​នាក់ ប៉ុន្តែ​លោក​ក៏​បាន​បញ្ជាក់​ថា «មាន​សកម្មជន​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​អញ្ជើញ ប៉ុន្តែ​ត្រូវ​បាន​គេ​រារាំង​មិន​ឲ្យ​មក​ដោយ​សារ​តែ​ហេតុផល​មួយ​ចំនួន»៕

1 comment:

Kim Ea said...

Khmer said " ott ban kar te cheamoy OBAMA " Vietnam is a foster father of Khmer regime, they apply the same trick to baring the civil right activists as Khmer government too .