A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 10 May 2016

តំណាង​អង្គការ​សហប្រជាជាតិ​ថា​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​មិន​មែន​ជា​ការ​ញុះញង់​ឲ្យ​ធ្វើ​បដិវត្ត


ដោយ ចេង ម៉េងជូ
2016-05-09



តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត ក្រោយ​ពី​បញ្ចប់​ការ​ចូលរួម​ទិវា​សិទ្ធិ​មនុស្ស​នៅ​កោះពេជ្រ នៅ​ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១៥។
RFA/Brach Chev


តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃ​ទី​៩ ឧសភា ថា អ្នកស្រី​មិន​យល់​ថា យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ជា​ការ​ញុះញង់​ឲ្យ​មាន​ការ​ធ្វើ​បដិវត្ត​ដូច​ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​កម្ពុជា នោះ​ទេ។

ការ​បញ្ជាក់​ជំហរ​របស់​តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ គឺ​នៅ​ខណៈ​សមត្ថកិច្ច​រដ្ឋាភិបាល បង្ក្រាប​ទៅ​លើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​របស់​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី ដែល​ធ្វើ​ឡើង​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស ៤​រូប​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​រូប ដែល​កំពុង​ជាប់​ឃុំ៕

2 comments:

Anonymous said...

ហ៊ុន សែន វារសើបណាស់ ព្រោះវាបានបង្កើតរឿងច្រើនណាស់ជាមួយប្រជាជនខ្មែរ ដូច្នេះវាមានតែបិទមាត់ខ្នែរមុននឹងក្លាយទៅជារឿងធំ ហើយការបិទមាត់នេះវាអាចខ្លាយទៅជារឿងមួយយ៉ាងធំក៍មិនដឺង ព្រោះគិតថាខ្មែរខ្លាច ចុះបើគេឈប់ខ្លាច តើ ហ៊ុន សែន ត្រូវសម្លាប់ខ្មែរប៉ុន្មានទៀតដើម្បីអំណាចខ្លួន តាមមើលទៅអ្នកដែល ហ៊ុន សែន សម្លាប់ នឹងដាក់គុកទាំងនោះ ដូចជាគ្មានប្រព្រឹតអំពើក្បត់ជាតិដូច ហ៊ុន សែន ចោទសោះ តាមពិត ហ៊ុន សែន ខ្លួនឯងសោះដែលក្បត់ជាតិឯង តើពិតទេ?

Anonymous said...

Hun Sen Chkuot Mern Tern Heuy !!
Yumphubal came to get him but he does not want to go. That's why he acts so crazy.