A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 12 May 2016

បុរស​ប្រាំ​នាក់​ដែល​ជាប់​ឃុំ​នៅ​អូស្រ្តាលី​​ត្រូវ​បាន​សង្ស័យ​ពី​ការ​រៀប​គម្រោង​ធ្វើ​ដំណើរ​ទៅ​ស៊ីរី


11 ឧសភា 2016

    VOA News


មន្រ្តី​ម្នាក់​ថត​រូប​ទូក​មួយ ដែល​ប៉ូលិស​អូស្រ្តាលី​បាន​រឹបអូស​នៅ​ក្រុង Cairns រដ្ឋ Queensland ប្រទេស​អូស្រ្តាលី។


ប្រទេស​អូស្ត្រាលី​និយាយថា​ ខ្លួនបាន​ចាប់ឃុំ​ខ្លួនបុរស​៥នាក់​ដែលគេ​ជឿថា​មាន គម្រោង​ការក្នុង​ការជិះទូក​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី​និងប្រទេស​ហ្វីលីពីន​ដើម្បី​ទៅចូលរួម​ជាមួយ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ធ្វើសង្គ្រាម​ក្នុង​ប្រទេស​ស៊ីរី។

អាជ្ញាធរ​និយាយថា ​ក្រុមមនុស្ស​ទាំង៥នាក់​នេះត្រូវ​ចាប់ខ្លួន​នៅភាគ​ខាងជើង​នៃរដ្ឋ ឃ្វីនឡែន ​(Queensland) ​បន្ទាប់ពី​បាន​សណ្តោង​ទូកមាន​ប្រវែង​៧ម៉ែត្រ​ចេញពី​ក្រុម ម៊ែលបន​ (Melbourne)​ ចម្ងាយ​៣០០០​គីឡូម៉ែត្រ ​ទៅតំបន់​ឈូង​សមុទ្រ​ Cairns ជាកន្លែង​ដែលគេ​គ្រោងនឹង​ធ្វើដំណើរ​តាមទូក​តូចនោះ។

ស្នងការរង​ប៉ូលិស​សហព័ន្ធ​អូស្ត្រាលី​ Neil Gaughan ​បានបញ្ជាក់​ថា៖ ​«ពួកគេ​បាន​ប្តេជ្ញាចិត្ត​ គឺពិតជា​បានប្តេជ្ញា​ចិត្តខ្លាំង​ណាស់។ ​ការ​ធ្វើ​ដំណើរ​ដែលគេ​បានចេញ​ឆ្ងាយ​ពីក្រុង​ ម៊ែលបន ​មកដល់រដ្ឋ ​ឃ្វីនឡែន​ភាគខាង​ជើង​ដ៏សែនឆ្ងាយ​នេះ ​សបញ្ជាក់​ថា​ បុរស​ទាំង​៥នាក់នេះ​ពិតជា​មានការ​តាំងចិត្ត​ខ្ពស់ណាស់​ក្នុងដំណើរ​ផ្សងព្រេង​របស់គេ ហើយក្នុង​ការ​ព្យាយាម​ចាកចេញ​ពី​ប្រទេស‍»៕

No comments: