A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 21 May 2016

ក្រសួង​មហាផ្ទៃ​ដាក់​មន្ត្រី​នគរបាល​ថ្នាក់​ឧត្ដមសេនីយ៍​២៧​រូប​ចូល​និវត្តន៍

ក្រសួង​មហាផ្ទៃ​ដាក់​មន្ត្រី​នគរបាល​ថ្នាក់​ឧត្ដមសេនីយ៍​២៧​រូប​ចូល​និវត្តន៍
ដោយ អ៊ុង សេរីវុទ្ធ
2016-05-20

ខៀវ សុភ័គ ២០១៦ ៨៥៥
លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។
 RFA/Brach Chev


ក្រសួង​មហាផ្ទៃ​សម្រេច​ដាក់​មន្ត្រី​នគរបាល​ថ្នាក់​ឧត្ដមសេនីយ៍​២៧​រូប ចូល​និវត្តន៍ ក្នុង​នោះក៏​មាន​​អ្នកនាំពាក្យ​ក្រសួង​នេះ​លោក ខៀវ សុភ័គ។

មន្ត្រី​នគរបាល​ដែល​ត្រូវ​ដាក់​ចូល​និវត្ត​ន៍នោះ រួម​មាន​​ថ្នាក់​នាយក​ឧត្ដមសេនីយ៍ ៣​រូប ថ្នាក់​ឧត្ដមសេនីយ៍ឯក ៨​រូប ថ្នាក់​ឧត្ដមសេនីយ៍​ទោ ៩រូប និង​ថ្នាក់​ឧត្ដមសេនីយ៍​ត្រី ៧​រូប។

ក្នុង​ចំណោម​មន្ត្រី​ទាំង ២៧​រូប លោក ខៀវ សុភ័គ ដែល​មាន​វ័យ​៦២​ឆ្នាំ​ហើយ នឹង​ត្រូវ​តែងតាំង​ជា ទីប្រឹក្សា​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគ​ច្រើន​រដ្ឋសភា លោក ស ខេង ឋានៈ​ស្មើ​រដ្ឋលេខាធិការ។ ចំណែក​តួនាទី​របស់​លោក ជា​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ក៏​នៅ​បន្ត​នៅ​ឡើយ លុះ​ត្រា​មាន​សម្រេច​ជាថ្មី​ពី​ក្រសួង។

លោក ខៀវ សុភ័គ ថ្លែង​ថា លោក​មិន​ទោមនស្ស​ឡើយ តែ​លោក​សប្បាយ​ចិត្ត​ទៅ​វិញ ព្រោះ​លោក​បាន​រួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​តាំង​ពី​ឆ្នាំ​១៩៧៩​មក ហើយ​លោក​ស្មោះស្ម័គ្រ​ចូល​និវត្តន៍​ដោយ​រីករាយ។

កាល​ពី​ខែ​កុម្ភៈ ក្រសួងមហាផ្ទៃ បាន​ប្រកាស​ជ្រើសរើស​នគរបាលថ្មី​ជាង ៤.៥០០​នាក់ ក្រោយ​មាន​ការ​ថយ​ចុះ កង​កម្លាំង​នគរបាល​ជាតិ ពី​ដើម​​ឆ្នាំ​២០១៤ ដល់​ចុង​ឆ្នាំ​២០១៥ ដោយសារ​មន្ត្រី​ភាគ​ច្រើន​ចូល​និវត្តន៍ ទទួល​មរណភាព និង​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​ជាដើម ហើយ​កាល​ពី​ដើម​ខែ​មីនា កន្លង​ទៅ ព្រះមហាក្សត្រ ក៏​បាន​ត្រាស់​បង្គាប់​ដាក់​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​ថ្នាក់​ឧត្ដមសេនីយ៍ ៤៩​រូប ឲ្យ​ចូល​និវត្តន៍​ផង​ដែរ៕

1 comment:

Anonymous said...

ចយដឹកអើយ ខ្មែរត្រូវដកចេញ តែអ្នកចូល គឺសុទ្ធតែស្មែរកាត់យួន តែប៉ុណ្ណេះគឺចប់ ហើយ ឥឡូវខ្មែរណាខ្លះដែលថា យួនមិនលេបយកខ្មែរ សុំលើកដៃ។