A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 28 May 2016

ប្រជាពលរដ្ឋ និងសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ ប្ដេជ្ញាចិត្ដធ្វើជារបងរារំាងការពារ លោក កឹម សុខា


by កុលបុត្រ ខ្មែរ, ឧសភា 28, 2016



សកម្មជនគំាទ្រគណបក្សសង្គ្រោះជាតិ មកស្ទើរគ្រប់២៥រាធានី-ខេត្ដ បានប្រមូលផ្ដុំគ្នានៅខាងមុខទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ បានប្ដេជ្ញាចិត្ដយ៉ាងរឹងមំា ដើម្បីធ្វើជារបងរារំាង ការពារដល់លោកប្រធានស្ដីទី កឹម សុខា បើសិនកម្លំាងសមត្ថកិច្ចចាប់ខ្លួនរូបលោកពិតមែននោះ ។



សកម្មជនគណបក្សសង្គ្រោះជាតិដែលបានមកគំាទ្រ លើកទឹកចិត្ដ និងឃ្លំាមើលពីការប៉ុនប៉ងចាប់ខ្លួនលោកប្រធានស្ដីទី កឹម សុខា មកពីបណ្ដាខេត្ដមួយចំនួនបានចំណាយថវិកាផ្ទាល់ខ្លួន ចំណែកសកម្មជនមួយចំនួនទៀតបានផ្ដល់គ្រឿងឧបភោគបរិភោគមានដូចជា ទឹកសុទ្ធ នំបុ័ង និងបាយជាដើម នេះបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋមានបេះដូងស្រលាញ់ជាតិ ស្រលាញ់ខ្មែរយ៉ាងពិតប្រាកដ ជាពិសេសសកម្មជនគំាទ្រគណបក្សសង្គ្រោះជាតិស្រលាញ់លោកប្រធានស្ដីទី កឹម សុខា ដែលជាវីរជនសេ្នហាជាតិ ចង់បានសេរីភាព និងគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋកម្ពុជាយ៉ាងពិតប្រាកដ ។ សកម្មជនគណបក្សសង្គ្រោះជាតិមកពីខេត្ដបន្ទាយមានជ័យលោកយាយ ឈាន ផល្លា មានប្រសាសសន៍ថា លោកយាយមានភាពសប្បាយចិត្ដយ៉ាងខ្លំាងដែលបានមកចូលរួមជាមួយសកម្មជនគំាទ្រគណបក្សសង្គ្រោះជាតិមកពីបណ្ដាខេត្ដផ្សេងៗ ដើម្បីលើកទឹក និងគំាទ្រលោកប្រធានស្ដី កឹម សុខា ។ លោកយាយ ឈាន ផល្លា បានសម្ដែងការខកចិត្ដយ៉ាងខ្លំាងដែលរដ្ឋានភិបាលប៉ុនប៉ងចាប់ខ្លួនលោកប្រធានស្ដី កឹម សុខា ដោយលោកយាយអះអាងថា បញ្ហានៅក្នុងសង្គមមានរាប់មិនអស់ដែលត្រូវដោះស្រាយ និងបង្ក្រាប មានដូចជា ការកាប់បំផ្លាញព្រៃឈើ ការនេសាទដោយខុសច្បាប់ និងទំនាស់ដីធ្លី នោះទើបជារឿងដែលសំខាន់សម្រាប់ប្រជាពលរដ្ឋ ។

សកម្មជនគំាទ្រគណបក្សសង្គ្រោះជាតិម្នាក់ទៀតមកពីខេត្ដកំពតអ្នកស្រី ទិត្យ នីម មានប្រសាសន៍ថា នៅពេលទទួលបានព័ត៌មានតាមបណ្ដាញសង្គមថា លោកប្រធានស្ដីទី កឹម សុខា ត្រូវបានកម្លំាងសមត្ថកិច្ចប៉ុនប៉ងចាប់ខ្លួននោះ រូបអ្នកស្រីបានចំណាយថវិកាផ្ទាល់ខ្លួនឡើងមករាធានីភ្នំពេញ ដើម្បីគំាទ្រ និងតាមដានសកម្មភាពដែលអាជ្ញាធរប៉ុនប៉ងចាប់ខ្លួនអ្នកដែលស្រលាញ់ប្រជាពលរដ្ឋ និងជាវីរជនស្នេហាជាតិដូចលោកប្រធានស្ដី កឹម សុខា ។ អ្នកស្រី ទិត្យ នីម បញ្ជាក់ថា លោកប្រធានស្ដីទី កឹម សុខា គឺគ្មានកំហុសអ្វីនោះទេ គឺលោកតែងតែជួយដល់ប្រជាពលរដ្ឋទន់ខ្សោយជានិច្ច ។



ក្រុមសកម្មជនដែលគំាទ្រគណបក្សសង្គ្រោះជាតិ បានព្រមានធ្វើបាតុកម្មជាទ្រង់ទ្រាយធំ ដើម្បីប្រឆំាងនឹងរាជរដ្ឋាភិបាល ប្រសិនបើមានការចាប់ខ្លួនលោកប្រធានស្ដីទី កឹម សុខា ពិតមែន ។ មិនតែប៉ុណ្ណោះមិនត្រឹមតែសកម្មជនគំាទ្រគណបក្សសង្គ្រោះជាតិនោះទេដែលព្រមានធ្វើបាតុកម្ម សូម្បីតែសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអំពាវនាវឲ្យកម្មករកម្មការិនីប្រើប្រាស់សិទ្ធិរបស់ខ្លួនធ្វើកូដកម្ម មិនចូលធ្វើការក្នុងករណីចាប់ឬឃាត់ខ្លួន លោកប្រធានស្ដី កឹម សុខា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមនៃគណបក្សសង្គ្រោះជាតិ ដែលកំពុងមានអភ័យឯកសិទ្ធិសភា ។


សូមជម្រាបជូនផងដែរថា រាល់ការផ្ដល់គ្រឿងឧបភោគបរិភោគរបស់សកម្មជនគណបក្សសង្គ្រោះជាតិ គឺជាថវិកាផ្ទាល់ខ្លួន ទំាងអស់នេះហើយបង្ហាញពីការសាមគ្គីភាព ការរួមរួមជាធ្លុងមួយដែលជាទឹកចិត្ដខ្មែរស្រលាញ់ខ្មែរ ខ្មែរគំាទ្រខ្មែរ និងលើកទឹកចិត្ដដល់វីរជនស្នេហាជាតិ អ្នកស្រលាញ់ប្រជាពលរដ្ឋខ្មែរដូចលោកប្រធានស្ដីទី កឹម សុខា យ៉ាងពិតប្រាកដ។ គណបក្សសង្គ្រោះជាតិ មិនបានសុំជំនួយអ្វីពីប្រជាពលរដ្ឋ ឬបំផុសបំផុលឲ្យសកម្មជន គណបក្សសង្គ្រោះជាតិផ្ដល់ជំនួយ និងឡើងមកគំាទ្រនោះទេ ហើយទំាងនេះ គឺជាទឹកចិត្ដ និងការស្រលាញ់គំាទ្រលោកប្រធានស្ដីទីលោក កឹម សុខា ក៏ដូចជាគណបក្សសង្គ្រោះជាតិ ។ ជាពិសេសគណបក្សសង្គ្រោះជាតិជាក្ដីសង្ឃឹមថ្មីតែមួយគត់ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ព្រោះគណបក្សសង្គ្រោះជាតិ ជាគណបក្សដែលមានអាទិភាពខ្ពស់ក្នុងការឈ្នះឆ្នោតឈានទៅដឹកនំាប្រទេស និងធ្វើឲ្យប្រទេសជាតិមានភាពរីកចម្រើនដូចបណ្ដាលប្រទេសជឿនលឿននៅលើសាកលលោកផងដែរ ៕

ដោយ៖ ចាន់រតនា

1 comment:

Anonymous said...


ដូចរូបភាពបានបង្ហាញ បក្សសង្គ្រោះជាតិ មានតែឆ្នាំងបាយនិងការប្ដេជ្ញាចិត្ដយ៉ាងរឹងមំារបស់ប្រជាជនទេ ដើម្បីទប់ទល់នឹងអាវុធរបស់អាខ្វាង។
តែអាខ្វាង ដែលខ្លាចស្រមោលខ្លួនអែង វាក្ដៅក្រហាយដេកមិនលក់ទេ។