A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 19 May 2016

បក្ស​ប្រឆាំង​សុំ​ឲ្យ​លោក បាន គីមូន កោះ​ប្រជុំ​ជា​បន្ទាន់​ដើម្បី​ដោះស្រាយ​បញ្ហា​កម្ពុជា


បក្ស​ប្រឆាំង​សុំ​ឲ្យ​លោក បាន គីមូន កោះ​ប្រជុំ​ជា​បន្ទាន់​ដើម្បី​ដោះស្រាយ​បញ្ហា​កម្ពុជា

ដោយ ទីន ហ្សាការីយ៉ា
2016-05-18
 
សុន ឆ័យ ៨៥៥ ២០១៦
តំណាងរាស្ត្រ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ផ្ដល់​បទសម្ភាសន៍​នៅ​មុខ​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៦ ខណៈ​លោក​ទៅ​សួរ​សុខទុក្ខ​តំណាងរាស្ត្រ អ៊ុំ សំអាន។
 RFA/Cheu Sideth
   

គណបក្ស​សង្រ្គោះជាតិ បាន​ផ្ញើ​លិខិត​ទៅ​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ (អ.ស.ប) លោក បាន គីមូន (Ban Ki-moon) ដើម្បី​អោយ​លោក​ធ្វើ​អន្តរាគមន៍ និង​កោះ​ប្រជុំ​ជា​បន្ទាន់​រវាង​ប្រទេស​ជា​ហត្ថលេខី​នៃ​សន្ធិសញ្ញា​សន្តិភាព​ក្រុង​ប៉ារីស ដើម្បី​បញ្ចៀស​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

សមាជិក​សភា​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ ទាំង ៥៥​រូប តំណាង​ឲ្យ​អ្នក​បោះ​ឆ្នោត ៤៥% ដែល​បាន​ចុះ​ហត្ថលេខា​រួម​គ្នា​លើ​លិខិត​ផ្ញើ​ជូន​លោក បាន គីមូន បាន​ជម្រាប​ជូន​លោក បាន គីមូន ថា ជិត ២៥​ឆ្នាំ​តាំង​ពី​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស នោះ​មក ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​គាំង​ដំណើរ​ស្តូក ដោយ​ហេតុ​ថា ស្ថាប័ន​សំខាន់​ទាំង​បី​រួម​មាន អង្គការ​នីតិប្បញ្ញត្តិ និតិប្រតិបត្តិ និង​តុលាការ ត្រូវ​បាន​គណបក្ស​កាន់​អំណាច​យក​ទៅ​ប្រើប្រាស់​ដើម្បី​រំលាយ​គណបក្ស​ប្រឆាំង។

លិខិត​របស់​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ ដែលផ្ញើ​ទៅ​លោក បាន គីមូន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា បាន​​សរសេរ​រៀបរាប់​ជា​ច្រើន​អំពី​សកម្មភាព​ធ្វើ​ទុក្ខបុកម្នេញ ដល់​គណបក្ស​ប្រឆាំង​ពី​សំណាក់​គណបក្ស​កាន់​អំណាច​ក្នុង​នោះ​មាន​ការ​កាត់​ទោស និង​ចេញ​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ ការ​ចាប់​ខ្លួន​មន្រ្តី​ការពារ​សិទ្ធិមនុស្ស មន្រ្តី គ.ជ.ប មន្ត្រី​សិទ្ធិមនុស្ស នៃ​ឧត្ដម​​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ការ​ចាប់​ខ្លួន​តំណាងរាស្ត្រ លោក អ៊ុំ សំអាន និង​ការ​ធ្វើ​ទុក្ខបុកម្នេញ លោក កឹម សុខា ជាដើម។

លិខិត​បន្ត​ទៀត​ថា គណបក្ស​កាន់​អំណាច​បាន​ប្រើប្រាស់​តុលាការ​ជា​អាវុធ​ដ៏​ចម្បង​មួយ​ក្នុង​ការ​បំបិទ​មាត់​ក្រុម​ដែល​មាន​សំឡេង​ផ្ទុយ​ពី​គណបក្ស​កាន់​អំណាច។ លិខិត​នោះ​ក៏​បាន​លើក​ឡើង​អំពី​គណបក្ស​កាន់​អំណាច ប្រើប្រាស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) ជា​ឧបករណ៍​ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​​ប្រឆាំង។

ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង អំពាវនាវ​ឲ្យ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​​​ប៉ារីស ទាំង​អស់​ដែល​គោរព​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​​គ្រឹះ​នោះ ត្រូវ​កោះ​ប្រជុំ​ជា​បន្ទាន់​ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ចន្លោះ​ប្រហោង​អំពី​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធានា​សុវត្ថិភាព​សមាជិក​គណបក្ស​​​ប្រឆាំង​ទាំង​អស់ និង​ជួយ​ឲ្យ​ស្ថានភាព​នយោបាយ​វិល​មក​រក​ស្ថិរភាព​ឡើង​វិញ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨។

សូម​រង់ចាំ​ស្ដាប់​កិច្ច​សម្ភាសន៍​អំពី​បញ្ហា​នេះ​ពិស្ដារ រវាង លោក ជុន ច័ន្ទបុត្រ និង​ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ លោក សុន ឆ័យ ក្នុង​កម្មវិធី​ទូរទស្សន៍ និង​វិទ្យុ​អាស៊ីសេរី ចាប់​ពី​ម៉ោង​៧ ដល់​ម៉ោង​៨​កន្លះ នៅ​យប់​ថ្ងៃ​ទី​១៨ ឧសភា នេះ។

6 comments:

Anonymous said...

Dear Compatriots,

The Khmer people alone cannot dethrone the All Mighty Lord Hun Sen, but the synergetic pressure of the Khmer people and the signatories of the 1991 Peace Accords can.


A Khmer Patriot

Anonymous said...

ខ្ញុំថាសង្រ្គោះជាតិ ដូចជាសង្ឃឹមផ្កាយលើមេឃដឹង លោក បា គិមួន ដូចជាធ្វើអី ហ៊ុន សែន មិនកើត ដូច្នេះគាត់ច្បាស់ជាមិនលើករឿងខ្មែរ មកដាក់ជាបន្ទាន់ទេ ហើយបើមិនលើកមកទេ ហ៊ុន សែន ហាក់ដូចជាបានភ្លើងខៀវពី យូអិន ដូច្នេះ ហ៊ុន សែន រឹតតែធ្វើថែមទៀតហើយ។ តែបើយូអិនលើកមកនិយាយ ចិន នឹង យួន ច្បាសជាជុំទាស់ ដូច្នេះដូចជាឥតបានការទេ។ អញ្ចឹងហើយ បានជា ហ៊ុន សែន នោតែ ហ៊ុន សែន ជាង៣០ឆ្នាំមកហើយនោះ។

Anonymous said...

This is only a test....som orkun tuk jea mun.

Anonymous said...

Can prick ban kimoon do. nothing , absolutely nothing.

Anonymous said...

សិចខាអើយ សិចសខា.. អ្នកគាំទ្ររឿងស្រីញីរបស់អ៊ំ ចេញមកការពារច្រើនណាស់! កោតតែអ្នកដឹកនាំធុនថោកដូចអ៊ំ ប្រព្រឹត្តអំពើស្មោគគ្រោកប៉ុណ្ណឹងហើយ នៅមានអ្នកគាំទ្រទៀត! ដូច្នេះអ្នកគាំទ្រនោះរឹតតែថោកទៅទៀតហើយ...

ប្រសិនបើអ៊ំជាមនុស្សល្អមែន អ៊ំនឹងប្រាប់ទៅពួកគេថា, រឿងស្រីញីអ៊ំពិតជាខុសមែនហើយ អ៊ំក្បត់នឹងប្រពន្ធកូន, ដូច្នេះអ្នកទាំងអស់គ្នាឈប់គាំទ្រអ៊ំរឿងនេះទៀត, អ៊ំសុំទោសអ្នកទាំងអស់គ្នា...

ប៉ុន្តែអ៊ំប្រមូលធ្វើម៉េចអោយតែបានអ្នកគាំទ្រច្រើន តែមិនបណ្តុះសីលធម៌ និងវិន័យអោយពួកគេសោះ!!! ថោកទាបមែន, ចង់ទៅឈ្នះគេម៉េចកើត បើខ្លួនឯងមិនស្អាតស្អំផង...

Anonymous said...

11:04

Yes he sure can !
Will he or won't he should be the question.