A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 6 May 2016

ជំនួយការ​បុរស​ខ្លាំង​ម្នាក់​ប្រកាស​នាំ​មនុស្ស​៥.០០០​នាក់​ដង្ហែ​ញត្តិ​គាំទ្រ​ ACU​


ជំនួយការ​បុរស​ខ្លាំង​ម្នាក់​ប្រកាស​នាំ​មនុស្ស​៥.០០០​នាក់​ដង្ហែ​ញត្តិ​គាំទ្រ​ ACU​ ដែល​បាន​កសាង​សំណុំរឿង​សកម្មជន​សិទ្ធិ​មនុស្ស​ឲ្យ​ជាប់គុក​




Posted by DTN7 on May 5, 2016 Deum Tnot News


​ប្រភព​ស្និទ្ធ​នឹង​ក្រុម​យុវជន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​ ប៉ាន់​ខែ​ម​ ប៊ុ​ន​ថន​ ដែល​គេ​ស្គាល់​ថា​ ជានា​យក​ប្រតិបត្តិ​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ (​អតីត​ក្រុម​សម្ព័ន្ធ​សេនា​នាគ​)​ និង​ជា​ជំនួយការ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គ្រោង​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​ដឹកនាំ​មនុស្ស​របស់​ខ្លួន​ចំនួន​ប្រមាណ​៥.០០០​នាក់​ ដង្ហែ​ញត្តិ​គាំទ្រ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ មាន​ឯកឧត្តម​បណ្ឌិត​ ទេស​រដ្ឋមន្ត្រី​ ឱម​ យ៉ិ​ន​ទៀង​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ប្រធាន​ ដែល​បាន​ចាត់ការ​កសាង​សំណុំរឿង​យ៉ាង​ក្តៅ​គគុក​ ប្រឆាំង​លើ​សកម្មជន​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​៥​នាក់​ ឲ្យ​ជាប់គុក​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​។​

​គម្រោងការ​របស់​ជំនួយការ​បុរស​ខ្លាំង​រូប​នេះ​ គឺ​កើតឡើង​ បន្ទាប់​ពី​មាន​ក្រុម​មនុស្ស​អះអាង​ថា​ ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ យុវជន​ និង​ស្ត្រី​ចំនួន​៥.២០៩​នាក់​ ដាក់​សំណើ​ជូន​សាលា​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​០៤​ ខែឧសភា​ ឆ្នាំ​២០១៦​ម្សិលមិញ​ សុំ​ដង្ហែ​ញត្តិ​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ មាន​អ្នកចូលរួម​ហែ​ប្រមាណ​២.០០០​នាក់​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០១៦​ខាង​មុខ​ ដើម្បី​ស្នើ​សុំ​ ACU​ឲ្យ​បញ្ឈប់​ការ​គំរាមកំហែង​ ធ្វើទុក្ខបុកម្នេញ​មក​លើ​សកម្មជន​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ តាម​រយៈ​ការ​ចោទប្រកាន់​ផ្សេងៗ​ និង​បញ្ឈប់​ការ​អនុវត្ត​តួនាទី​របស់​ខ្លួន​ដែល​មាន​លក្ខណៈ​ស្តង់ដារ​ពីរ​រួច​មក​ ។​



​សូម​បញ្ជាក់​ជូន​ថា​ លោក​ ប៉ាន់​ខែ​ម​ ប៊ុ​ន​ថន​ ដែល​គេ​ស្គាល់​ថា​ ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ទូរទស្សន៍​អប្សរា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ និង​ជានា​យក​ប្រតិបត្តិ​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​(​អតីត​ក្រុម​សម្ព័ន្ធ​សេនា​នាគ​)​ផង​ ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​អគ្គនាយករង​ ដោយ​អនុក្រឹត្យ​របស់​រាជ​ដ្ឋា​ភិ​បាល​លេខ​៤៨៥​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​០៧​ខែឧសភា​ ឆ្នាំ​២០១៥​ ។​ លើស​ពី​នេះ​ សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ មាន​ឯកឧត្តម​ ជុំ​ កុសល​ ទីប្រឹក្សា​ផ្ទាល់​បុរស​ខ្លាំង​មាន​ឋានៈ​ ស្មើ​រដ្ឋលេខាធិការ​(​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៣/៩១៣​ ចុះ​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៣)​ ជា​ប្រធានកិត្តិយស​ទៀត​ផង​ ។​

​ក្នុង​ព្រឹត្តិការណ៍​បាតុកម្មហិង្សា​ទាមទារ​ទម្លាក់​តំណែង​ឯកឧត្តម​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ពី​អនុប្រធាន​ទី​១​រដ្ឋសភា​ នីតិកាល​ទី​៥​ កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ក្បែរ​វិមាន​រដ្ឋសភា​ បណ្តាល​ឲ្យ​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​នាក់​ គឺ​ឯកឧត្តម​ ញ៉​យ​ ចំរើន​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ និង​ឯកឧត្តម​ គង់​ សភា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង​ រង​របួស​ធ្ងន់ធ្ងរ​រហូត​ចូល​សម្រាក​ពេទ្យ​ព្យាបាល​នោះ​ ក៏​មាន​វត្តមាន​លោក​ ប៉ាន់​ខែ​ម​ ប៊ុ​ន​ថន​ ជា​ជំនួយការ​បុរស​ខ្លាំង​ចូលរួម​ដឹកនាំ​យ៉ាង​សកម្ម​ផង​ដែរ​ ៕​

10 comments:

Anonymous said...

ពួក ស៊ីភីភី ហាកដូចជាសប្បាយណាស់ ព្រោះគេបំបាកស្មារតិរបស់ សង្រ្គោះជាតិ នឹងសង្គមស៊ីវិលបាន
យ៉ាងអស្ចារ្យ គេគិតថាច្បាស់ជាពួកគេលែងមានអ្នកប្រឆាំងនឹងគេទៀតហើយ ហើយគេនាំគ្នាស្រែកថា ជ៍យយោអុងលើង យួនយកអីក៍យកទៅ យកចង់មកនៅរាប់លានទៀតគឺកាន់តែល្អ ចយដឹកអើយ

Anonymous said...



នាំ​មនុស្ស​៥.០០០​នាក់​ដង្ហែ​ញត្តិ​ ដូចជា តិចពេកទេដឹង?
ពួកអាល្ងឺពកថ្ងាស់អើយ! គ្រាន់យួននៅភ្នំពេញមានលើក ៥០០.០០០ អែណោះ។


Anonymous said...



មន្រ្តីសំខាន់ៗ គ្រប់ក្រសួងរបស់ CPP ឪពុកធ្វើការក្រសួងណា ទាញកូនអោយធ្វើការក្រសួងហ្នឹង អាហ្នឹងហើយដែលគេហៅថា គ្រួសារនិយម និង អំពើពុករលួយ មិចបានអាពកថ្ងាស់ ឱម យ៉ិនទៀង ធ្វើជាមើលមិនឃើញ អា នរកមកចាប់ជាតិនេះ​ !


Anonymous said...

ធ្វើម្តេចវាមើលឃើញ បើវាដាក់កូនវាដល់ទៅពីរនាក់ ឲ្យធ្វើការជាមួយវា តែវាថាវាល្អ ហើយចាប់គេដាក់គុក ចោទគេ​ពុករលួយ វាថាកូនវាម្នាក់ពូកែបាញ់ត្រង់ណាស់ តែមួយគ្រាប់គឹបាន សូម្បី ហ៊ុន សែន ក៍ខ្លាចវាដែរ អាយិនទៀង វាសម្លុត ហ៊ុន សែន មិនតិចដងទេ ហើយ ហ៊ុន សែន ក៍ខ្លាចវាដែរ ព្រោះវាជាំប់ខ្សែរ ជាយួន ឃើញទេវាចង់ចាប់គឺចាប់ហើយ ហ៊ុន សែន ត្រូវតែធ្វើតាមវា តាមពិត យ៉ិនទៀង ទេដែលយួនឲ្យធ្វើបាបពួកនោះ។

Anonymous said...

This evil Yuon has put Yuon Om Yuon Teang as the law enforcer to crush Khmer. Also Mer Tmub Men Sam En is still holding the top position.
This clearly imply that Ah Prett Hun Sen is still a Yuon's slave.

Anonymous said...

For those 500 acu supporter for whatever reasons are bought and sold like whores and slaves.

Anonymous said...

មកដល់ពេលនេះ គណបក្សសង្គ្រោះជាតិ ពិតជាមិនអាចបិទបាំងរឿងអាស្រូវថោកទាបរបស់ លោក កឹម សុខា បានទេ ហើយដែលរិតតែថោកទាបថែមទៅទៀតនោះគឺ ទាំងពូជសង្គ្រោះជាតិតែម្តង ខំរកវិធីបិទបាំងការពិតដែលជារឿងថោកទាបរបស់ លោក កឹម សុខា ដែលលេចចេញមកនៅកណ្តាលវាលនោះឯង។ អស់ផ្លូវនឹងបិទបាំងជិតប៉ុណ្ណឹងហើយ ទាំងមេទាំងកូនខំស្រែកថាអាណត្តិ២០១៨ គណបក្សសង្គ្រោះជាតិ នឹងឈ្នះឆ្នោតហើយ មានន័យថាសំឡេងគាំទ្រកាន់តែកើនឡើងថែមទៀត។ បើអីចឹងមែននោះមានន័យចំនួនមនុស្សថោកទាបក្នុងសង្គមខ្មែរកាន់តែកើនឡើងៗហើយ។

ការពិតពួកថោកអស់នេះមិនសង្ឃឹមថានឹងឈ្នះឆ្នោតទេ ប៉ុន្តែពួកថោកអស់នោះសង្ឃឹមថា សំលេងគាំទ្រនឹងមិនថយចុះប៉ុន្មានទេ ព្រោះគេយល់ថាទោះជាពួកអ្នកដឹកនាំរបស់ CNRP ថោកយ៉ាងហ្នឹងក៏ដោយ ក៏ចំនួនមនុស្សថោកក្នុងសង្គមខ្មែរនៅតែមានចំនួនច្រើននៅឡើយទេសំរាប់គាំទ្របក្សថោករបស់ពួកវា មានន័យថាចំនួនមនុស្សថោកក្នុងសង្គមខ្មែរមិនទាន់ថមថយគួរអោយបក្សថោកមួយនេះព្រួយបារម្ភនៅឡើយទេ ពួកថោកអស់នោះដេកបន់ស្រន់អោយមនុស្សថោកទាបក្នុងសង្គមខ្មែរកាន់តែកើនចំនួនឡើង ហើយពួកថោកអស់នេះខំបណ្តុះចំនួនមនុស្សថោកក្នុងសង្គមខ្មែរអោយកាន់តែច្រើនឡើងៗ ដើម្បីអោយមានមនុស្សថោកទាបគ្រប់ចំនួនគាំទ្របក្សថោកទាបរបស់ខ្លួនអោយឈ្នះឆ្នោត ដើម្បីបាននាំពូជថោកទាបរបស់ខ្លួនទៅកាន់ការស្រុកទេស បន្តដឹកនាំបណ្តុះពូជថោកអោយបានពាសពេញសង្គមខ្មែរ ដែលជាជោគជ័យដ៏ធំធេងនៃអំបូរពូជថោកទាបរបស់ពួកវា៕

Anonymous said...

Yuon wanted to kill Sam Rainsy to stop the CNRP's momentum.

Chai's Yuon (Yuon's lice) such as Mam Sonando has repeatedly condemned Sam Rainsy for not returning to Cambodia to let Hun Sen kill.

I just wonder what kind of person this asshole Mam Sonando is?

Anonymous said...

Are these Khmer people? If they are, then they are must be blind, deaf, fucking stupid, or just (kou kbal vear Youn kloun vear Khmer)

Anonymous said...

ពួកព្រែតចង្រៃត្រូវវិនាសក្នុងឆ្នាំនេះ