A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 26 April 2016

Hello VOA៖ លោក​ឱក សេរីសោភក្តិ៍​ថា ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​​រដ្ឋាភិបាល​ជា​អ្នក​ខាត


26 មេសា 2016 ppp
ម៉ែន គឹមសេង

រូបឯកសារ៖ លោក ឱក សេរី សោភក្តិ៍ អ្នក​ឯកទេស​អភិបាលកិច្ច​ល្អ​
រូបឯកសារ៖ លោក ឱក សេរី សោភក្តិ៍ អ្នក​ឯកទេស​អភិបាលកិច្ច​ល្អ​


លោក ឱក សេរីសោភក្តិ៍​ ​យល់​ថា ​ស្ថានការណ៍​ដែល​កំពុង​កើត​មាន​ឡើង​សព្វ​ថ្ងៃ​គឺ​ផ្តល់​ផល​ទៅ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​​ទៅ​វិញ​ទេ​ ព្រោះ​ប្រជាពលរដ្ឋ​មើល​ឃើញ​ថា​ គឺ​​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ជន​រងគ្រោះ​ពី​កម្តៅ​នយោបាយ​ដែល​កំពុង​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។
វ៉ាស៊ីនតោន —


អ្នក​វិភាគ លោក​ឱក សេរីសោភក្តិ៍​ បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​មាន​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះការ​បាត់​បង់​ការ​គាំទ្រ​ថែម​ទៀត​ដោយ​សារ​តែចង់​យក​ចាញ់​ឈ្នះ​លើ​អ្នក​ដែល​ហ៊ាន​រិះគន់​ដោយ​ប្តឹង​ទៅ​តុលាការ​ព្រោះ​ពលរដ្ឋ​មិន​មាន​ជំនឿ​ថាប្រព័ន្ធ​នេះ​អាចផ្តល់​យុត្តិធម៌​នោះ​ទេ។

ការ​លើក​ឡើង​នេះ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ហាក់​បង្កើន​គំនាប​ផ្លូវច្បាប់​លើ​អ្នកការពារ​សិទ្ធិ​មនុស្ស​និង​អ្នក​វិភាគ​បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​និង​ការ​ឆ្លើយ​ដាក់​នានា​ពី​អ្នក​ជាប់​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ស្នេហា​លួច​លាក់​របស់​លោក ​កឹម សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ក្នុង​ចំណោម​អ្នក​ពាក់ព័ន្ធ​ក៏​មាន​មន្ត្រី​សិទ្ធិ​មនុស្ស​មក​ពី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​និង​លោក ​អ៊ូ វីរៈ ប្រធាន​និង​ជា​ស្ថាបនិក​នៃ​វេទិកា​អនាគត។

លោក​ ឱក សេរីសោភក្តិ៍​ បាន​បញ្ជាក់​បន្ថែម​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃ​ច័ន្ទថា៖

«ខ្ញុំ​គិត​ថា ​ការ​ប្តឹង​ផ្តល់​នេះ ​បើ​សិន​ជា​យើង​គិត​ពី​ប្រសិទ្ធភាព​ហើយ​នឹង​ការ​ខាតបង់​នយោបាយ​វិញ​ នោះ​គឺ​ ប្រសិទ្ធភាព​បើ​សិន​ជា​យើង​ចង់​យក​តែ​មួយ​ឈ្នះ​ដៃ​ ចេះ​តែ​ឈ្នះ​ហើយ​អត់​មាន​បញ្ហា​អ្វី​ទេ​រួច​ហើយ​ប៉ុន្តែ​ការ​ខាតបង់​នយោបាយ​ច្បាស់​ជា​មាន‍»។



ក្រៅ​ពី​ការ​ចាត់​វិធានការ​ក្តៅ​លើ​មន្ត្រី​សិទ្ធិ​មនុស្ស​ រដ្ឋាភិបាល​ក៏​បាន​ចាប់​លោក អ៊ុំ សំអាន ​អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​ផង​ដែរ។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ថ្ងៃ​ច័ន្ទនេះ ​ហើយ​បាន​វាយ​តម្លៃ​ថា៖ ​«ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​មាន​សភាព​ធ្ងន់ធ្ងរ​ ដែល​គ្រោះថ្នាក់​ដល់​គោលការណ៍​ប្រជាធិបតេយ្យ ​សិទ្ធិ​មនុស្ស​ នីតិរដ្ឋ​ និង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ‍»។​ ហើយ​គណបក្ស​នេះ​ក៏​បាន​សម្រេច​ថា​«នឹង​ប្រើប្រាស់​គ្រប់​យន្តការ​ដែល​គណបក្ស​មាន​ដើម្បី​ទាញ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​ឱ្យ​វិល​ត្រឡប់​មក​ស្ថានការណ៍​ប្រក្រតី​ឡើង​វិញ‍»។

យ៉ាងណា​ក៏ដោយ​ លោក ឱក សេរីសោភក្តិ៍​ ​យល់​ថា ​ស្ថានការណ៍​ដែល​កំពុង​កើត​មាន​ឡើង​សព្វ​ថ្ងៃ​គឺ​ផ្តល់​ផល​ទៅ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​វិញ​ទេ ​ពីព្រោះ​ប្រជាពលរដ្ឋ​មើល​ឃើញ​ថា​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ជន​រងគ្រោះ​ពី​កម្តៅ​នយោបាយ​ដែល​កំពុង​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ហើយ​លោក​សង្ឃឹម​ថា ​គណបក្ស​ប្រឆាំង​នឹង​ប្រើប្រាស់​យន្តការ​អហិង្សា​ដើម្បី​ឆ្លើយ​តប​វិញ។​

«អ្វី​ដែល​កំពុងតែ​កើត​សព្វ​ថ្ងៃ​ហ្នឹង​ ពួក​គាត់​ចំណេញ​រួច​ទៅ​ហើយ។ ពួកគាត់​ចំណេញ​សំឡេង​រួច​ទៅ​ហើយ​ ព្រោះ​ទឹកចិត្ត​ប្រជាពលរដ្ឋ​បាន​ធ្វើ​ការ​វាយ​តម្លៃ​ដោយ​ស្ងៀមស្ងាត់​រួច​ទៅ​ហើយ​ថា ​សន្លឹត​ឆ្នោត​នោះ​វា​អាច​ដូរ​ពី​ណា​ទៅ​ណា»។​ ​

ពេល​បច្ចុប្បន្ន​មានការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ស្នេហា​លួច​លាក់​របស់​លោក​ កឹម សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ហើយ​បញ្ហា​នេះ​បន្ត​គ្រប​ដណ្ដប់​បណ្ដាញ​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា។ ​លោក ​សោភក្តិ៍ ​មើលឃើញ​ថា ​ពលរដ្ឋ​មួយ​ចំនួន​ក៏បាន​ចាប់​ផ្តើម​ធុញទ្រាន់​នឹង​តាម​ដាន​រឿង​ដែលមិន​មាន​លក្ខណៈ​អំណោយ​ផល​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ទេ​ដោយ​សារ​តែ​ពួកគេ​គាត់​កំពុង​តែ​ព្រួយ​បារម្ភ​ពី​បញ្ហា​ខ្វះ​ខាត​ទឹក ​សីតុណ្ហភាព​ឡើង​កម្តៅ ​ការ​ធ្វើ​ចរាចរណ៍​កាន់​តែ​លំបាក​ និង​លទ្ធភាព​នៃ​ការ​ខកខាន​មិន​មាន​ការ​បោះឆ្នោត​ក្នុង​ពេល​ខាងមុខ​ជាដើម៕

No comments: