A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 15 April 2016

Hello VOA៖ អង្គការ​ប្រឆាំង​អំពើ​ពុករលួយ ស្នើ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ករណី Panama Papers ពាក់ព័ន្ធ​រដ្ឋមន្ត្រី​យុត្តិធម៌

15 មេសា 2016
សាយ មុន្នី

ការ​បែក​ធ្លាយ​ឯកសារ​សម្ងាត់​ជាង​១១លាន​៥សែន​ឯកសារ​ពី​ក្រុមហ៊ុន​ Mossack Fonseca ​នៅ​ប្រទេស​ប៉ាណាម៉ា ដែល​គេ​ហៅ​ថាPanama Papers ដោយ​ឯកសារ​នេះ បាន​បង្ហាញ​ឈ្មោះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​កម្ពុជា​ គឺ​លោក អង្គ វង្ស វឌ្ឍា​នា ម្នាក់​ដែរ។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​ថ្លែង​ក្នុង​កម្ម​វិធី​ «Hello VOA» នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៤ ខែ​មេសា​នេះ​ថា ការ​ខកខាន​ មិន​បាន​គោរព​តាម​ស្តង់ដារ​ដូច​គ្នា ក្នុង​ការ​ស៊ើបអង្កេត​នេះ អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ជំនឿ​ចិត្ត​ទៅលើ​ស្ថាប័ន​ទទួល​ខុសត្រូវ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​កម្ពុជា។

វ៉ាស៊ីនតោន —
អ្នកតស៊ូ​មតិ​ប្រឆាំង​អំពើ​ពុករលួយ ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ពិចារណា​បើក​ការ​ស៊ើប​អង្កេត​សំណុំរឿង​ចោទ​ប្រកាន់​អំពី​អំពើ​ពុករលួយ​ពាក់ព័ន្ធ​នឹង​អ្នក​នយោបាយ​ខ្មែរ ដោយ​ប្រើ​ស្តង់ដារ​តែ​មួយ។

ការ​លើកឡើង​នេះ ធ្វើ​ឡើង ក្រោយ​ពី​មាន​ការ​បែក​ធ្លាយ​ឯកសារ​សម្ងាត់​ជាង​១១លាន​៥សែន​ឯកសារ​ពី​ក្រុមហ៊ុន​ Mossack Fonseca ​នៅ​ប្រទេស​ប៉ាណាម៉ា ដែល​គេ​ហៅ​ថា Panama Papers ដោយ​ឯកសារ​នេះ បាន​បង្ហាញ​ឈ្មោះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​កម្ពុជា​ គឺ​លោក អង្គ វង្ស វឌ្ឍា​នា ម្នាក់​ដែរ។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​ថ្លែង​ក្នុង​កម្ម​វិធី​ «Hello VOA» នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៤ ខែ​មេសា​នេះ​ថា ការ​ខកខាន​ មិន​បាន​គោរព​តាម​ស្តង់ដារ​ដូច​គ្នា ក្នុង​ការ​ស៊ើបអង្កេត​នេះ អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ជំនឿ​ចិត្ត​ទៅលើ​ស្ថាប័ន​ទទួល​ខុសត្រូវ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​កម្ពុជា។

«សាធារណជន​ នឹង​គិត​ទៅលើ​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​ថា​មាន​ស្តង់ដារ​មិន​ដូច​គ្នា ក្នុង​ការ​អនុវត្ត​ ករណី​ពុករលួយ ដែល​ប្រព្រឹត្ត​ដោយ​អ្នក​នយោបាយ»។

រូបឯកសារ៖ លោក ព្រាប កុល នាយកប្រតិបត្តិនៃ​អង្គការតម្លាភាពកម្ពុជាចូល​រួម​ពិភាក្សា​អំពី​«តើយុវជន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ឆ្លង​ជំងឺ​ពុករលួយ​ដែរ​ឬ​ទេ?‍» នៅ​ក្នុង​កម្មវិធី Hello VOA ប្រចាំ​ខែ​អំពី​ការ​ប្រឆាំង​អំពើ​ពុករលួយ កាល​ពី​ថ្ងៃព្រហស្បតិ៍​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ប្រកាស​ថា ខ្លួន​កំពុង​ស៊ើបអង្កេត​សំណុំរឿង​ចោទ​ប្រកាន់​ពី​បទ​ពុករលួយ​មួយ​ ពាក់​ព័ន្ធ​នឹង​ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ពី​ខ្លួន​ទទួល​បានពាក្យ​បណ្ដឹង​មួយ​របស់យុវជន​មួយ​ក្រុម ដែល​បាន​ស្នើ​ឲ្យ​មាន​ការស៊ើបអង្កេត​ទៅលើ​អ្នក​ដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ។

លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា អង្គភាព​របស់​លោក កំពុង​ពិនិត្យ​ផ្ទៀងផ្ទាត់​ព័ត៌មាន​តាម​ឯកសារ​បែក​ធ្លាយ Panama Papersនេះ​ហើយ ដើម្បី​កំណត់​ថា​តើ​ត្រូវ​បើក​ការ​ស៊ើបអង្កេត​ដែរ​ឬ​យ៉ាងណា។

«ព្រោះ​អា​នេះ ជា​ដំណឹង។ អញ្ចឹង​ យើង​ក៏​ស្វែងរក​ ស្រាវជ្រាវ​ដំណឹង តើ​វា​ពិត​ប៉ុណ្ណា​តើ​វា​ទុក​ចិត្ត​បាន​ទេ ហើយ​បើ​ទុកចិត្ត​បាន តើ​យើង​ទៅ​ជួប​អ្នក​ណា​ទៀត? វា​ចេះ​តែ​រង្កៀកៗ​ទៅ​ ក្នុង​គោល​ដៅ ដើម្បី​អាច​ឃើញ ការ​សន្និដ្ឋាន​មួយ អាច​បើក​ការ​ស៊ើប​អង្កេត​ឬ​មិន​បើក លើ​បញ្ហា​ហ្នឹង»។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ ព្រាប កុល​ ថ្លែង​ថា​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ គួរ​តែ​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​ពាក់​ព័ន្ធ​នឹងរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា ដូច​គ្នា​ដែរ ដោយ​សារ​តែ​មាន​តម្រុយ​ព័ត៌មាន​ដូច​ដែល​ឯកសារ​បែក​ធ្លាយ បាន​លាតត្រដាង​ស្រាប់។

«អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ មាន​ភារកិច្ច​និង​សមត្ថកិច្ច​ក្នុង​ការ​ធ្វើ​ហើយ ដូច្នេះ​បើ​ចង់​បញ្ជាក់​ទៅ​សាធារណជន​ថា ធ្វើ​ឲ្យ​បាន​តាម​ស្តង់ដារ​ដូចគ្នា គឺ​គួរ​តែ​ពិចារណា ស៊ើបអង្កេត​រឿង​ហ្នឹង​ដែរ»។

ប៉ុន្តែ លោក ព្រាប កុល​ ក៏​សម្ដែង​មន្ទិល​ដែរ អំពី​ឆន្ទៈ​នយោបាយ​ពិត​ប្រាកដ​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​នេះ ដោយសារ​ អ្នក​តស៊ូ​មតិ​ប្រឆាំង​អំពើ​ពុករលួយ​រូប​នេះ អះអាង​ថា «ឆន្ទៈ​នយោបាយ​នៅ​ស្រុក​ខ្មែរ​យើង នៅ​មាន​កម្រិត»។

ឯកសារ​បែក​ធ្លាយ Panama​ Papersបង្ហាញ​ពី​ការ​លាក់​ប្រាក់​របស់​អ្នកនយោបាយ​និង​ឥស្សរជន​ល្បីៗ​ជាច្រើន​នៅ​តាម​គណនេយ្យ​ក្នុង​ធនាគារ​ក្រៅ​ប្រទេស ដើម្បី​គេច​ មិន​បង់​ពន្ធ​និង​ប្រឡូក​ក្នុង​សកម្មភាព​លាង​លុយ​កង្វក់​ជាដើម៕

No comments: