A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Tuesday 12 April 2016
កិច្ចប្រជំុរដ្ឋសភា ពិភាក្សាការចោទ ការចាប់ខ្លួន និងឃុំខ្លួនតំណាងរាស្ត្រ អ៊ុំ សំអានគឺរំលោភរដ្ឋធម្មនុញ្ញ
ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៦ ៈ
-------------------------
កិច្ចប្រជំុរដ្ឋសភា ពិភាក្សាការចោទ ការចាប់ខ្លួន និងឃុំខ្លួនតំណាងរាស្ត្រ អ៊ុំ សំអាន ដែលមានវត្តមានតំណាងរាស្ត្រ តែ ៦៣ រូប កាលពីរសៀលម៉ោង ៤:០០ នាទី គឺរំលោភរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៨០ និង មាត្រា ៨៨ ថ្មី(ពីរ ) ។
មាត្រា ៨០ ចែងបានចែងថា "... ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ។ ក្នុងករណីខាងក្រោយនេះ ក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្តីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាជាបន្ទាន់ដើម្បីសំរេច ។
សេចក្តីសំរេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបី នៃសមាជិករដ្ឋសភាទាំងមូល ។
ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់តំណាងរាស្ត្រណាមួយត្រូវផ្អាក ប្រសិនបើរដ្ឋសភាបានបញ្ចេញមតិឲ្យផ្អាក តាមមតិបីភាគបួន នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។"
មាត្រា ៨៨ ថ្មី (ពីរ ) បានចែងថា "... ការប្រជុំរដ្ឋសភានឹងយកជាការបានលុះត្រាតែមាន ៈ
ក-កូរ៉ុមលើសពី ពីរភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូលសម្រាប់ការអនុម័តទាំងឡាយណា ដែលតម្រូវឲ្យយកមតិភាគច្រើនពីរភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។ ..."
Eng Chhai Eang
Subscribe to:
Post Comments (Atom)
1 comment:
Look at the cpp monkeys and the cpp bitches show up their hands puppets of youn
Post a Comment