A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 15 April 2016

អ្នកវិភាគ៖ ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ​នេះ​បក្ស​កាន់អំណាច​ចង់​កែ​មាត្រា​២​រដ្ឋធម្មនុញ្ញ


ដោយ ប្រាជ្ញ ចេវ
2016-04-15

សម រង្ស៊ី កឹម សុខា និង​ហ៊ុន សែន ៦១០
ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Tin Zakariya


អ្នកវិភាគ​និយាយ​ថា ព្រឹត្តិការណ៍​នយោបាយ​ដែល​កើត​ឡើងជា​បន្តបន្ទាប់ ដែល​អ្នករងគ្រោះ ភាគច្រើន​ជា​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ព្រោះ​គណបក្ស​កាន់អំណាច ចង់​ឲ្យ​គណបក្សប្រឆាំង​បែកបាក់ និង​ចង់​ឲ្យ​សមាជិក​សភា​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ធ្វើ​វិសោធនកម្ម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​ទាក់ទង​រឿង​ប្រើប្រាស់​ផែនទី។

​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី មាន​ប្រសាសន៍ថា ស្ថានការណ៍​ដែល​កើត​ឡើងជា​បន្តបន្ទាប់​នេះ គឺ​គណបក្ស​កាន់​អំណាច​ចង់​បំបែកបំបាក់​បក្ស​ប្រឆាំង​មុន​ការបោះឆ្នោត។ លោក​បញ្ជាក់​ថា ការ​បំបែក​នេះ មាន​ពីរ​រូបភាព គឺ​ធ្វើ​ឲ្យ​លោក សម រង្ស៊ី និង​លោក កឹម សុខា បែកបាក់​គ្នា។ ការ​បំបែកបំបាក់​ក្នុង​រូបភាព​មួយ​ទៀត នឹង​មាន​ក្រុម​មួយ​ដែល​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ចេញមុខ​មក​ទាមទារ​បោះឆ្នោត​ទម្លាក់ លោក សម រង្ស៊ី ឬ​លោក កឹម សុខា ចេញពី​ក្បាលម៉ាស៊ីន​បក្ស៖ «ជាទូទៅ​ឃើញ​គណបក្ស​កាន់​អំណាច​តែងតែ​រក​វិធីសាស្ត្រ​ដើម្បី​ផ្ដួល​គូប្រកួត តាមរយៈ​បំបែក​បំបាក់ និង​តាមរយៈ​រំលាយ​គណបក្ស​នោះ​ចោល​តែម្ដង»។



​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ លោក កែម ឡី បន្ត​ទៀត​ថា គឺ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ ចូលរួម​ជាមួយ​ខ្លួន ដើម្បី​ធ្វើ​វិសោធនកម្ម​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ ទាក់ទង​រឿង​ប្រើប្រាស់​ផែនទី៖ «ជាទូទៅ​គាត់ (លោក ហ៊ុន សែន) ចង់​កែប្រែ​មាត្រា​២​ឲ្យ​បាន​ទូលំទូលាយ​ជាង​នេះ ថា ការ​វាស់​បង្គោល​ព្រំដែន​ត្រឹមត្រូវ​យុត្តិធម៌»។

​ការ​វិវឌ្ឍ​ស្ថានការណ៍​នយោបាយ​ចុងក្រោយ ឃើញ​គណបក្ស​សង្គ្រោះ​ជាតិ រងគ្រោះ​ស្ទើរ​គ្រប់​រូបភាព ចាប់​តាំង​ពី​ប្រធាន​បក្ស អនុប្រធាន​បក្ស សមាជិក និង​អ្នកគាំទ្រ។ ជាក់ស្ដែង ដោយ​លោក សម រង្ស៊ី កំពុង​វ័ណ្ឌក​នឹង​សំណុំរឿង​នៅ​តុលាការ ចំណែក​លោក កឹម សុខា កំពុង​ជាប់​ពាក់ព័ន្ធ​រឿងអាស្រូវ​ស្នេហា រីឯ​សមាជិកសភា​គណបក្ស​នេះ ត្រូវ​គេ​វាយ​ឲ្យ​របួសធ្ងន់ ត្រូវ​ចាប់ខ្លួន​ទាំង​កំពុង​មាន​អភ័យឯកសិទ្ធិ និង​សមាជិក ព្រមទាំង​សកម្មជន​របស់​ខ្លួន​មួយ​ចំនួន​ទៀត កំពុង​ជាប់ឃុំ​នៅ​ក្នុង​ពន្ធ​ធនាគារ។

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ និយាយ​ថា ស្ថានការណ៍​នយោបាយ​ចុងក្រោយ​នេះ គឺជា​ការ​ធ្វើទុក្ខបុកម្នេញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ពិបាក​ចូលរួម​ក្នុង​ការ​បោះឆ្នោត ឆ្នាំ​២០១៧ ឆ្នាំ​២០១៨ ។ នៅ​ពេល​ចោទ​សួរ​ថា តើ​សមាជិក​របស់​គណបក្ស​ប្រឆាំង អាច​នឹង​ចូលរួម​ជាមួយ​គណបក្ស​កាន់​អំណាច ដើម្បី​ធ្វើ​វិសោធនកម្ម​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​នោះ​ទេ លោក យឹម សុវណ្ណ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទើយ។ ប៉ុន្តែ លោក​ថា ប្រសិនបើ​អ្វី​ដែល​ធ្វើឡើង​ដើម្បី​ចំណេញ​ដល់​ជាតិ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ។

​កម្ដៅ​នយោបាយ​នៅ​ពេល​នេះ មាន​រូបភាព​ប្រហាក់ប្រហែល​គ្នា នឹង​ស្ថានភាព​មុន​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ចូល​អង្គុយ​ធ្វើ​ការ​នៅ​រដ្ឋសភា កាលពី​ឆ្នាំ​២០១៤ ដែល​​កាលណោះ មាន​ផ្ទុះ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​មានការ​ចាប់ខ្លួន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​ក្រោយពី​គណបក្ស​នេះ ព្រម​ចូល​សភា​ស្ថានការណ៍​ក៏​វិល​មក​ល្អ​ឡើង។

​ទោះ​យ៉ាង​ណា​ក្ដី នៅ​ពេល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដើម​សកម្មភាព ដឹកនាំ​យុវជន​ចុះទៅ​មើល​ព្រំដែន និង​មាន​ការ​ឌឺដង​ដាក់គ្នា រវាង លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ឡើងវិញ​ម្ដង​ជា​ពីរ​ដង កម្ដៅ​នយោបាយ​ក៏​ផ្ទុះ​ជាថ្មី​ឡើងវិញ។

​ជាថ្មី​ម្ដង​ទៀត កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចាប់ខ្លួន​អ្នក​និយាយ​ថា រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ៖ «ខ្ញុំ​សុំ​បញ្ជាក់​តែ​ពីរ​ចំណុច​ទេ ទី​១​ដរាបណា​រដ្ឋធម្មនុញ្ញ​មាត្រា​២​មិនទាន់​កែប្រែ និង​លុបចោល​ដែល​អនុញ្ញាត​ឲ្យ​ប្រាស់​ផែនទី​ខ្នាត​មួយ​លើ​មួយ​រយ​ពាន់​(១/១០០.០០០) អ្នកណា​និយាយ​ថា ផែនទី​ក្លែងក្លាយ​ត្រូវ​ចាប់ខ្លួន ទី​២ ដរាបណា​សុពលភាព​នៃ​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​បន្ថែម​កម្ពុជា​-​វៀតណាម ដែល​សភា​ឲ្យ​សច្ចាប័ន និង​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ត​លេខា​គឺ​នៅតែ​ជា​ធរមាន អ្នកឯង​និយាយ​ពី​ផែនទី​ក្លែងក្លាយ​ចាប់ខ្លួន»។

​ឆ្លើយ​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​វិភាគ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា អ្វី​ដែល​កើតមក​ដល់​ពេល​នេះ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សកម្មភាព​ល្មើសច្បាប់។ ទាក់ទង​រឿង​ធ្វើ​វិសោធនកម្ម​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ លោក សុខ ឥសាន ថា គណបក្ស​លោក​មិនទាន់​បង្ហាញ​ជំហរ​ថា ចង់​កែប្រែ​មាត្រា​នេះ​ទេ។ ប៉ុន្តែ​លោក ថា លោក សម រង្ស៊ី ឯណោះ​វិញ​ទេ ធ្លាប់​បង្ហាញ​មាន​និន្នាការ​ចង់​ធ្វើ​វិសោធនកម្ម​មាត្រា​នេះ៖ «គាត់​និន្នាការ​​ចង់​បបួល​គណបក្ស​ប្រជាជន​កែ ប៉ុន្តែ​គណបក្ស​ប្រជាជន​មិន​មាន​គំនិត​ណាមួយ​ចង់​កែ​ទេ បាទ​ដូច្នេះ​សុំ​ឲ្យ​អ្នកនយោបាយ និង​អ្នកវិភាគ​កុំ​យល់​ច្រឡំ​មិនមែន​គំនិត​ផ្ដើម​របស់​គណបក្ស​ប្រជាជន​កម្ពុជា»។

​វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក សម រង្ស៊ី បានទេ​នៅ​ថ្ងៃ​ទី​១៤ ខែ​​មេសា​។ ចំណែក អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ។

​ទោះ​យ៉ាង​នេះ​ក្ដី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ធ្លាប់​និយាយ​ថា លោក​មិន​ជំទាស់​នឹង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​២ ដែល​និយាយ​អំពី​ឆ្នាំ​ផលិត​នៃ​ផែនទី​ទេ ក៏ប៉ុន្តែ​សូម​ឲ្យ​ការ​កែប្រែ​នោះ ចំណេញ​ដល់​ជាតិ​ទាំងមូល។

​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ ចែងថា បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា មិន​អាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០.០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣ ដល់​ឆ្នាំ​១៩៥៣ ហើយ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣ ដល់​ឆ្នាំ​១៩៦៩​។

​ថ្លែងប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៥ លោក សម រង្ស៊ី ថា ប្រសិនបើ​ការសម្រេច​កែសម្រួល​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ ដូច​លោក​ធ្លាប់​ពិគ្រោះ​យោបល់​ជាមួយ លោក ហ៊ុន សែន គឺ​កំណត់​ឆ្នាំ​នៃ​ការផលិត​ផែនទី ត្រូវ​ធ្វើ​ឡើង​មុន​ឆ្នាំ​១៩៣៣ ដែល​រៀបចំ​ដោយ​អាណាព្យាបាល​បារាំង៖ «កែ​ដើម្បី​កែ​ដើម្បី​បញ្ជាក់​ថា យើង​មានលទ្ធភាព​យក​ផែនទី​ពី​ឆ្នាំ​មុន​ៗ មុន​ឆ្នាំ​១៩៣៣ បើ​ផែនទី​មុន​ឆ្នាំ​១៩៣៣ ជាពិសេស​ផែនទី​ឆ្នាំ​១៩១៤ វា​ល្អ​ប្រសើរ​ជាង​សម្រាប់​ប្រទេស​កម្ពុជា យើង​យក​ផែនទី​ឆ្នាំ​១៩១៤។ បើ​យើង​យក​ផែនទី​ឆ្នាំ​១៩១៤ យើង​ត្រូវតែ​លុប​ផែនទី​ឆ្នាំ​១៩៣៣»។

​ស្រដៀង​គ្នា​ដែរ លោក ហ៊ុន សែន បាន​បង្ហាញ​សាធារណៈ នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់ និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ កាលពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៥ កន្លង​ទៅ​ថា លោក សម រង្ស៊ី មាន​បំណង​ចង់​ធ្វើ​វិសោធនកម្ម មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ។ លោក ហ៊ុន ថែមទាំង លើក​ទូរ​សព្ទ​របស់​ខ្លួន​បង្ហា​ញ និង​អាន​សារ (SMS) របស់ លោក សម រង្ស៊ី ដែល​សរសេរ​មក​លោក រឿង​ផ្ដើម​គំនិត​កែប្រែ​មាត្រា​នេះ៖ «មេ​របស់​អស់លោក​បបួល​ខ្ញុំ​ធ្វើ​វិសោធនកម្ម ខ្ញុំ​យល់ថា​ពេលវេលា​វា​មិនទាន់​សមស្រប​ទេ ព្រោះ​គាត់​យល់ដឹង​ដូច​ខ្ញុំ​ដែរ។ រឿង​នៅ​ខាងលិច​វា​ត្រូវ​ប្រើ ២០០​ពាន់ នៅ​ជាមួយ​ឡាវ។ ឥឡូវ​យើង​ធ្វើ​ផែនទី​តែ​ជាមួយ​វៀតណាម ទេ នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​មាត្រា​២ មើល​ឲ្យ​ច្បាស់​ទៅ។ ប៉ុន្តែ​សោកស្ដាយ​នៅ​ត្រង់ថា មេ​នេះ​រឿង​អាថ៌កំបាំង​របស់​មេ ប៉ុន្តែ​មេ​មិន​ព្រម​ប្រាប់​កូន វា​ពិបាក​អ៊ីចឹង»។

​ប្រមុខ​គណបក្ស​មាន​សំឡេង​ឆ្នោត​ទាំងពីរ ចោទ​គ្នា​ទៅវិញទៅមក​រឿង​អ្នក​ផ្ដើម​គំនិត​កែប្រែ​មាត្រា​នេះ​។ លោក សម រង្ស៊ី អះអាង​ថា ការ​ផ្ដួចផ្ដើម​នាំ​ឲ្យ​គិតគូរ​កែ​នេះ គឺ​លោក ហ៊ុន សែន ទេ​ជា​អ្នក​ផ្ដល់​យោបល់​មុន ហើយ​លោក​ជា​អ្នក​ឯកភាព​តាម​ក្រោយ ដែល​ធ្វើឡើង​ក្នុង​ជំនួប​ជា​លក្ខណៈ​គ្រួសារ​មួយ​កាលពី​ខែ​កក្កដា កន្លងទៅ។

​អ្នកវិភាគ​នយោបាយ លោក បណ្ឌិត ឡៅ ម៉ុង ហៃ ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​មែន​នោះ គណបក្ស​នេះ​នឹង​បាត់បង់​ប្រជាប្រិយភាព​របស់​ខ្លួន​យ៉ាង​ខ្លាំង​។ ប៉ុន្តែ អ្នកវិភាគ​រូប​នេះ មិន​ជឿ​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូលរួម​កែប្រែ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ៖ «ខ្ញុំ​មិន​ទាន់​ជឿ​ទេ ថា​គណបក្ស​សង្គ្រោះ​ជាតិ យល់ព្រម​តាម»។

​ការ​ប្រើប្រាស់​សម្រាប់​ផែនទី​សព្វថ្ងៃ របស់​រដ្ឋាភិបាល លោក ហ៊ុន សែន ត្រូវ​បាន​ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត​សភា​កម្ពុជា លោក សុខ ទូច ដែល​កំពុង​ចុះ​មើល​បង្គោល​ព្រំដែន​ពន្យល់​ថា ផែនទី​កម្ពុជា ប្រើ​ជាមួយ​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ ជា​ផែនទី​ខ្នាត​មួយ​លើ​មួយ​រយ​ពាន់​(១/១០០.០០០) ដែល​បន្សល់​ដោយ​អាណានិគមនិយម​បារាំង ក្នុង​ឆ្នាំ​១៩៣០ ដល់​ឆ្នាំ​១៩៥៣។ ចំណែក​ផែនទី​ប្រើ​ជាមួយ​ថៃ ជា​ផែនទី​ខ្នាត​មួយ​លើ​ពីរ​រយ​ពាន់​(១/២០០.០០០) កំណត់​នៅ​ក្នុង​សន្ធិសញ្ញា បារាំង​សៀម ឆ្នាំ​១៩០៤៕

4 comments:

Anonymous said...

ឃើញ ទេ អាជោ វាចោទ សង្រ្គោះជាតិ ស្អីបន្តិចក៍ខុសច្បាប់ដែរ តែដល់ អាជោ វាបំពានច្បាប់ ស្រាប់តែវាថា លុបច្បាប់នោះចោលទៅ ដូច្នេះច្បាប់គឺ ស្រេចតែវាថា ហើយវាមិនដែលខុសទេ នេះដូចជាល្អឥតខ្ចស់សម្រាប់ អាជោ តែម្តង រកគ្មានទេក្រោមមេឃលើដីនេះ អញ្ចឹងបានជាកូនក្មេងក៍ជេរវាដែរ សុំសរសើរ ដែលសម្លាប់ខ្មែរ ឲ្យដីយួនណា។

Anonymous said...


ONE OF YUON TACTICS TO DESTROY KHMER

The tactic of creating problems and forcing the victims to give up something has been applied by Yuon a long time ago. This evil Yuon tactic is also known as "do something to get something for free".

For example Yuon wanted to kill a popular Khmer Krom figure Son Kuy. Vietnam worried that Son Kuy might lead Khmer Krom people to liberate part of Kampuchea Krom back from Vietnam.

So, Vietnam started destroying Khmer Krom culture and killing some Khmer Krom people and informing Khmer Krom people that if they wanted Vietnam to stop destroying their culture, they must make Son Kuy surrender and let Vietnam kill him.
Therefore, Vietnam killed Son Kuy for free because Khmer culture naturally belonged to Khmer.

Look at this Yuon's slave party CPP.
In the past, the CPP forced Sam Rainsy to flee Cambodia. If Sam Rainsy wanted to return to Cambodia, the Sam Rainsy party must participate in the amendment of the constitution from the 2/3 majority to the 50 plus 1 majority.

Presently, the CPP wanted to amend the constitution again. They have forced Sam Rainsy out of Cambodia, unjustly kept arresting and imprisoning many members of the CNRP party. The Yuon dog party CPP may have already hinted that if the CNRP wanted their members to be freed, they must collaborate with the CPP to change the chapter 2 of the constitution.

In this particular case, the CNRP must not do it because it will show the CNRP's weakness, lacking of principals. The CNRP must stand firm on its principals, otherwise, it will badly lose its popularity.

Vietnam has been implementing its plan of absorbing Cambodia slowly but surely.
First, it pushed its citizens to fill Cambodia land. then created many associations to oversee their settlements. If Ah Kwack Hun Sen is not a Vietnam's puppet, Vietnam could not do that.

The CNRP has been conceding so much already to the Yuon slave party CPP. It is time for the CNRP to fight back and stand on what is right. The more the CNRP's members go to the prison, the stronger the CNRP will be.
\
Bun Thoeun

Anonymous said...

To solve Khmer problems, prosecute
Hanoi key leaders.

Hun Sen ' s days will be numbered after the CNRP wins the 2018 election.

Anonymous said...

Bun Thoeun,

Yuon claimed they invaded Cambodia in January 1979 to save Khmers from Pol Pot genocide. In fact, Hanoi engineered and masterminded Angka Leu by having Khmer
Vietminhs infiltrated Pol Pot forces. Yes, Pol Pot did the killings, but not the magnitude and calamity executed by Hanoi.
Before he died, Pol Pot admitted to Nate Thayer of a South East Asia magazine he did not have enough experience.

As we can see Yuon came to " save " Khmers from their Yuon- own created destructions.

By now all Khmers and Khmer leaders MUST come to realize this part of Khmer history and take actions accordingly.